rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

បោះឆ្នោតជាតិនៅអ៊ីស្រាអែល ដើម្បីបន្ត​ជីវិត​​នយោបាយ​របស់​នាយករដ្ឋម​ន្ត្រី​ នេតាន់យ៉ាហ៊ូ

ដោយ ហេង ឧត្តម

ថ្ងៃអង្គារ​ ទី១៧កញ្ញា ពលរដ្ឋ​អ៊ីស្រាអែល ចំនួន​ប្រមាណ​ ៦លាន​៤សែន​នាក់ ត្រូវ​អញ្ជើញ​ទៅបោះឆ្នោត​សភាជាតិ​។ អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​អ៊ីស្រាអែល គេ​មើល​ឃើញថា ការ​បោះឆ្នោត​នេះ មាន​សារៈ​សំខាន់​បំផុត សម្រាប់​បន្ត​ជីវិតអនាគត​នយោបាយ​របស់​លោក​នាយករដ្ឋមន្ត្រី នេតាន់​យ៉ាហ៊ូ។ ពីព្រោះថា លោក​នាយករដ្ឋមន្ត្រី​រូបនេះ កំពុងតែ​ជាប់​បណ្តឹង​សង្ស័យ​ពី​រឿង​ពុក​រលួយនិង​លួច​បន្លំ​លុយ​ជាតិ ហើយ​មិន​តែប៉ុណ្ណោះ គណបក្សស្តាំ​និយម​​របស់​លោក​ ពុំ​អាច​រក​ដៃគូ​ត្រូវរ៉ូវ​គ្នា សម្រាប់​បង្កើត​រដ្ឋាភិបាល​ចម្រុះ​បាន​ នៅក្នុង​ពេល​ជាប់គាំង​សភា ចំនួន​៥ខែ​មក​នេះ។ ទីបំផុត លោក​សម្រេច​រំលាយ​សភា​ចោល និង​រៀបចំ​ការ​បោះឆ្នោត​សាឡើងវិញ។ តើ​ការ​បោះឆ្នោត​សភា​អ៊ីស្រាល​​មា​នសភាព​ការ​ណ៍​បែបណា? តើ​លោក ​នេតាន់​យ៉ាហ៊ូ អាច​នៅតែ​បន្ត​កាន់​កៅអី​នាយករដ្ឋមន្ត្រី​តទៅទៀត ឬយ៉ាងណា?

មណ្ឌល​បោះឆ្នោត​បិទ​ម៉ោង​១០យប់ លទ្ធផល​នឹង​ចេញ​នៅ​យប់​ជ្រៅ

ការ​បោះឆ្នោត​កំពុងតែប្រព្រឹត្តទៅ​ គឺបើ​កទ្វារ​ពីម៉ោង​៧ព្រឹក ហើយ​រហូត​ដល់​ម៉ោង​១០យប់​ ម៉ោង​នៅក្នុងស្រុក ទើប​ការិយាល័យ​បោះឆ្នោត​ បិទទ្វារ និង​ផ្តើម​រាប់​សន្លឹក​ឆ្នោត។ ចម្លើយថា បក្ស​ណា​បាន​ប៉ុន្មាន​អាសនៈ ទាល់​ល់​យប់​ជ្រៅ​មែនទែន ទើបគេ​អាច​ដឹង​បានច្បាស់​។

សភាព​ការ​ណ៍​បោះឆ្នោត​គ្រានេះ គឺតឹង​ខ្លាំងណាស់។ ការិយាល័យ​បោះឆ្នោត ​មានចំនួន​ ១ម៉ឺន​៧រយ​មណ្ឌល​ ត្រូវ​ទទួល​អ្នក​បោះឆ្នោត​ ជាង៦លាន​៣សែន​នាក់។ ដូចភារៈ​ដឹង​ស្រាប់​ហើយថា​ អ៊ីស្រាអែល ជារដ្ឋ​ជីហ្វ តែ​ក៏​មាន​ពលរដ្ឋ​និន្នាការចម្រុះ, មាន​អ្នក​​ឆ្វេងនិយមជ្រុលខ្លាំង ស្តាំ​និយម​យ៉ាងរឹតរឹង អ្នក​ប្រកាន់តឹងខាង​​និកាយ​អរតូដុកស្ស និងក្រុមអ្នក​កាន់​សាលនា​​អ៊ីស្លាមជា​ដើម​​។​ នៅថ្ងៃនេះ ​ត្រង់​មណ្ឌល​បោះឆ្នោត​ដែល​មាន​ពលរដ្ឋ​កាន់​សាសនា​អ៊ីស្លាមច្រើន​​ គឺត្រូវ​មានការ​យាម​កាម​យ៉ាង​តឹងរឹង​ តឹងជាង​មណ្ឌល​ផ្សេងៗ។​ ក្រៅពី​ដាក់​ពង្រាយកម្លាំង​​យោធា​ការពារ​សណ្តាប់​ធ្នាប់ ក៏​មាន​កាំមេរ៉ា​បំពាក់​តាម​ដាន​ជាប់ជានិច្ច​ដែរ​។

ការ​​តែងតែង​​មួយ​ទៀត​នោះ គឺ បក្ស​នយោបាយ​នីមួយៗ សុទ្ធតែ​ចង់ប្រជែង​​គ្នា​បាន​កៅអី​ច្រើន​ជាងមុន តែរៀង​ៗខ្លួន​​។ ពីព្រោះថា លទ្ធផល​នៃ​ការ​បោះឆ្នោត​សភា​ជាតិ កាលពីខែមេសាកន្លងទៅនេះ គឺ​គ្មាន​បក្ស​ណាមួយ ឈ្នះដាច់ បាន​​អាសនៈលើសពី​៦១កៅអី​ ក្នុង​ចំណោម​អាសនៈសភា​ចំនួន​​១២០ នោះឡើយ។ ពោល​គឺ​ បក្ស​កាន់​អំណាច​របស់ នេតាន់​យ៉ាហ៊ូ ​មាន​តែ​ជាង​៣០អាសនៈ​តែប៉ុណ្ណោះ ហើយ​បក្ស​ប្រឆាំង​ធំជាងគេ ក៏​មាន​សំឡេង​ជាង​៣០កៅអី​ ប្រហាក់​ប្រហែល​គ្នា​នេះដែរ​។ គឺ​ទាល់តែ​បក្ស​ទាំង​ពីរ​រួប​រួម​គ្នា ទើប​អាច​មា​នសំឡេង​លើសពី​ ៦០អាសនៈ ដើម្បី​អាច​បង្កើត​រដ្ឋាភិបាល​ចម្រុះ​បាន។​ ក៏ប៉ុន្តែ បក្ស​ទាំងពីរ មាន​នយោបាយ​ដឹកនាំ​ខុសគ្នា​ស្រឡះ ដូចទឹក​និង​ប្រេង​ ពុំ​អាច​ច្របាច់​ចូលគ្នា​បាន​ឡើយ។ ដូច្នេះហើយ ទើប​នយោបាយ​អ៊ីស្រាអែល ជាប់​គាំង​ច្រើន​ខែ រហូត​ត្រូវ​រំលាយសភា​ចោល និង​រៀបចំ​ការ​បោះឆ្នោត​ឡើងវិញ នៅថ្ងៃ ទី​១៧កញ្ញា​។

 

អ្ន​កសង្កេតការណ៍ថា លោក នេតាន់យ៉ាហ៊ូ ​ដើរ​នយោបាយ​​ឃោសនា​ប្រជាភិថុត និង​ប្រជានិយម​

នេះ​ជា​ការ​កាត់​សម្គាល់​របស់​ក្រុម​អ្នក​វិភាគ​ និងសាស្ត្រាចារ្យ​នយោបាយ​ជា​ច្រើន។ ការ​យល់ឃើញ​បែបនេះ គឺមាន​ហេតុ​ផល​ជាភស្តុតាង​ជាក់​ស្តែង​ ហើយ​ក្នុង​ចំណោម​ទឡ្ហីករណ៍​ចាំបាច់​និង​ថ្មីៗជាងគឺ ការ​បុរស​ខ្លាំង ​លោក នេតាន់​យ៉ាហ៊ូ បាន​ប្រកាស​ថា«​បើ​ពលរដ្ឋ​អ៊ីស្រាអែល​ បោះឆ្នោត​ឱ្យ​លោក​ឈ្នះ ​និង​ធ្វើ​ជា​នាយករដ្ឋមន្ត្រីតទៅទៀត លោក​នឹង​ភ្ជាប់​ឧបសម្ព័ន្ធ​ យក​ ​ដែនដី​​ជ្រលង​ភ្នំ​ហ្ស័កដង់ មកដាក់​ក្រោម​ការ​ត្រួតត្រា​របស់​​អ៊ីស្រាអែល​តែម្តង»។ ការ​ធ្វើ​បែបនេះ គឺ​ជាការ​ឃោសនា​បញ្ឆេះ​ចលនា​ជាតិ​និយមជីហ្វ​​កាន់តែខ្លាំង ហើយ​ក៏​ជា​រឿង​​មួយ​​ដ៏​ឃោរឃៅ​ណាស់​ដែរ ចំពោះ​ពលរដ្ឋ​អ៊ីស្លាម​ដែល​រស់​នៅ​ទីនោះ។ ព្រោះថា តំបន់​ដែន​ជ្រលង​ភ្នំ​ហ្ស័កដង់ នេះ គឺមាន​ពលរដ្ឋ​អ៊ីស្រាអែល តែ​ជាង​១ម៉ឺន​១ពាន់​នាក់តែប៉ុណ្ណោះ ប៉ុន្តែ​ពលរដ្ឋ​ប៉ាឡេស្ទីនកាន់​សាលនា​អ៊ីស្លាម  មាន​ច្រើន​ជាង៥ដង គឺ​មានរហូត​​ដល់​ទៅ​ជាង​៦ម៉ឺន​៥ពាន់​នាក់​កំពុង​រស់​នៅ។

មិនតែប៉ុណ្ណោះ លោកថែមទាំង​លើកឡើង​ដោយ​អួតសរសើរ​​ពី​បទពិសោធ និង​សមត្ថភាពដឹកនាំ ដ៏​ចាស់​វស្សា​របស់គាត់ ពោលគឺ​លោក​អួត​​ខ្លួន​ឯង​ថា គឺ​ក្រោម​ការ​ដឹកនាំ​របស់​ខ្លួន ទើប​​អ៊ីស្រាអែល បាន​ទទួល​ស្គាល់​ពី​អាមេរិក ក្នុងការ​តាំងរដ្ឋធានី​នៅ​​ហ្សេរ៉ូសាឡឹម ហើយចំណង​ទូត​និង​យោធា​រវាង​ប្រទេស​ទាំងពីរ​ គឺ​កាន់តែ​ស្អិត​រមួត​ខ្លាំង​។ មួយថ្ងៃមុន​​បោះឆ្នោត ពី​ម្សិលមិល​នេះតែម្តង លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ ​ប្រកាស​គាំទ្រ​​លោក នេតាន់​យ៉ាហ៊ូ និង​ថា ចុះ​កិច្ចព្រមពៀង​លើ​សន្ធិសញ្ញា​ការពារជាតិ​រួម​ជាមួយ​គ្នា​ថែមទៀត​។​​

គួរ​បញ្ជាក់ថា អ៊ីស្រាអែល មា​នទាហាន​ខ្លាំង​ ស្ទើរ​តែ​ខ្លាំង​ជាង​គេ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា រួម​ទាំង​មាន​គ្រាប់បែក​នុយក្លែអ៊ែរជាច្រើន​គ្រាប់​ផង។ មិនតែប៉ុណ្ណោះ ប្រទេស​នេះ បានទទួល​ជំនួយ​ផ្នែក​យោធា​ ក្នុង​រង្វង់ទឹក​ប្រាក់ ​៤ពាន់​លាន​ដុល្លារ ជា​រៀង​រាល់​ឆ្នាំ។

ជារួម​ អ្នក​វិភាគ​វិទ្យាសាស្ត្រ​​នយោបាយជាច្រើន​រូប​ បញ្ជាក់ថា លោក នេតាន់​យ៉ាហ៊ូ ប្រកាសសន្យា​ហើយ​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង ដើម្បី​អាច​ឈាន​ទៅ​រក្សា​តំណែង​នាយករដ្ឋមន្ត្រី​ ក្នុង​អាណត្តិ​ថ្មី តទៅទៀត បើ​ទោះបី​ការ​សន្យា​ខ្លះ ជាការ​បញ្ឆេះ​កំហឹង​ជាតិ​សាសន៍ ​និង​អមនុស្សធម៌​បន្តិច​ ក៏​ដោយ​ក្តី​។

 

លោក នេតាន់យ៉ាហ៊ូ ចង់​​រក្សា​កៅអី​​នាយករដ្ឋមន្ត្រី និង​គេច​វេះ​ពីបទចោទពុករលួយ​​

បុរសខ្លាំង​ នេតាន់​យ៉ាហ៊ូ កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល តាំងពី​ឆ្នាំ​២០០៩ ជាប់​រហូត​មក គឺ​មួយ​ទសវត្សរ៍​ហើយ ដែល​លោក​ដឹកនាំ​ប្រទេស​ជីហ្វ​មួយ​នេះ។​ ជា​ប្រមុខ​រដ្ឋាភិបាល​ ដែល​កាន់​ការ​ស្រុក​ទេស​យូរ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​អ៊ីស្រាអែល ដែល​ទើប​តែ​កកើត​រដ្ឋ​បាន​ ៧១ឆ្នាំ​។​

ការណ៍​​ដែល​លោក ​នេតាន់​យ៉ាហ៊ូ ចង់​បន្ត​ក្រាញ​អំណាច​តទៅទៀត ពី​ព្រោះតែ​លោក​ចង់​បន្ត​បន្ត​ការ​អភិវឌ្ឍ​​ជាតិ​តទៅទៀត ទៅតាម​ទស្សនវិស័យ​របស់​លោក និង​ក្រុម​អ្នក​ស្តាំនិយម​។ ក៏ប៉ុន្តែ ហេតុផល​មួយទៀត គឺ​លោក​ចង់ការ​ពារខ្លួននិង​ជីវិត​នយោបាយ​របស់​លោក​​ គេចចេញ​ពី​សំណាញ់​ច្បាប់។

លោក នេតាន់​យ៉ាហ៊ូ ត្រូវ​អយ្យការ​ ចោទប្រកាន់​ពីបទល្មើល​ពុក​រលួយ លួច​បន្លំ​ និង​កេង​ប្រវញ្ច​ថវិកា​ជាតិ ដោយ​មានការ​ឃុប​ឃិត​ជាមួយ​មហាសេដ្ឋី​ធំៗផង។ តាម​សំណើរ​បស់​រដ្ឋអាជ្ញា​, តុលាការ​​នឹង​ត្រូវ​​បើក​សវនាការ សំណុំរឿង​នេះ នៅ​ក្នុង​ខែ​តុលា​ខាងមុខ​នេះហើយ។

ក៏​ប៉ុន្តែ សេណារីយ៉ូ ដែល​គេគ្រប់​គ្នា​​កំពុងសម្លឹល​មើលទៅនោះ ហើ​យក៏​ទំនង​ជា​លោក នេតាន់​យ៉ាហ៊ូ ខ្លួន​ឯង​ ក៏​នឹង​គិត​អ៊ីដឹង​ដែរនោះ គឺថា នៅក្នុង​ការ​ឆ្នោតសភា​ជាតិ​នេះ​ ចាំបាច់​ណាស់​ ដែល​ថា​លោកត្រូវ​តែ​ឈ្នះ​សំឡេងភាគ​​ច្រើន ឬត្រូវ​ចាំដៃ​ជាមួយ​បក្ស​ណាមួយ ដើម្បីមាន​សំឡេង​ភាគច្រើន​នៅរដ្ឋសភា និង​បង្កើត​រដ្ឋាភិបាល​ចម្រុះ មុន​ខែ​តុលា​មកដល់​។ ហើយ​លោកស្នើ​ឱ្យ​អ្ន​កតំណាង​ខាងក្រុមបក្សពួក​របស់​​លោក បោះឆ្នោត​ការពារ​អភិឯកសិទ្ធិ​របស់​លោក គេចចេញ​ពី​ការ​ជម្រះ​ក្តី​នៅតុលាការ ហើយ​លោក​នឹង​រៀបចំពង្រាង​​ច្បាប់​ថ្មីសម្រាប់​ ការ​ពារ​អភិឯកសិទ្ធិ​ នេះតែម្តង​។

មួយ​វិញទៀត ប្រសិន​បើ​អាចទៅរួចមែន​នោះ​ គឺ​លោក ​នេតាន់​យ៉ាហ៊ូ ​នឹងអាច​កែសម្រួល​ប្រព័ន្ធ​យុត្តិធម៌ យក​មកដាក់​ក្រោម​ការ​ត្រួតត្រា​របស់​រដ្ឋាភិបាល​តែម្តង​៕​

ប្រមុខ​ដឹកនាំហុងកុង ខកខាន​មិន​បាន​ថ្លែង​គោលនយោបាយ​ប្រចាំឆ្នាំ ​នៅ​ចំពោះ​មុខ​សភា​

Unicef៖មានកូនក្មេងម្នាក់ក្នុងចំណោម ៣នាក់ជួបបញ្ហាកង្វះអាហារូបត្ថម្ភ

ក្រុម​យុទ្ធជន​​គួឌីស្ថាន​ស៊ីរី​​ចុះកិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ដាម៉ាស ដើម្បី​ទប់ទល់​នឹង​តួកគី

អេក្វាទ័រ៖ក្រោយផ្ទុះវិបត្តិសង្គមអស់ ១១ថ្ងៃ ប្រធានាធិបតី និងសហគមន៍ជនជាតិដើមម្ចាស់ស្រុកយល់ព្រមចូលតុចរចា

តួកគី​បន្ត​ការ​វាយលុក​នៅស៊ីរី​ ទោះបី​រង​សម្ពាធ​ទណ្ឌកម្ម​ច្រើនឡើង​​ពី​អាមេរិក​

នាយករដ្ឋ​មន្ត្រី​អេត្យូពី Abiy Ahmed ជាជ័យ​លាភី​ណូបែល​សន្តិភាព​២០១៩

តួកគី​រង​ការ​រិះគន់​ជុំទិស ទាក់ទង​នឹង​ការវាយប្រហារ​ទៅលើ​ទីតាំង​គួឌីស្ថាន​នៅ​ស៊ីរី

ស្វែង​រក​លុយ​ចំនួន ១៤ ០០០លានដុល្លារ​ដើម្បី​បន្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំងនឹងជំងឺស៊ីដា ជំងឺរបេង និងជំងឺគ្រុនចាញ់

សង្គ្រាម​ពាណិជ្ជកម្ម៖ លោក ត្រាំ ថាចង់​បាន​កិច្ចព្រមព្រៀង​រួម​គ្រប់​វិស័យ​ជាមួយចិន ​

ការវាយប្រហារ​នៅ​ទីស្នាក់ការ​ប៉ូលិស​ក្រុង​ប៉ារីស រំលេច​ឱ្យ​ឃើញ​ពីចន្លោះប្រហោង​នៃចារកិច្ចបារាំង

បាតុកម្ម ៥ថ្ងៃ ដែល​សម្លាប់​ជនជាតិ​អ៊ីរ៉ាក់ ជិត​១០០នាក់ និង​របួស ជាង ៤ពាន់នាក់

ហុងកុង៖ បាតុកម្ម​កាន់តែ​ហិង្សា​ឡើង ក្រោយ​អាជ្ញាធរ​ហុងកុង​ចេញ​ច្បាប់​ថ្មី ហាម​​មិន​ឱ្យ​ពាក់​ម៉ាស់​បិទមុខ​ធ្វើ​បាតុកម្ម​

លោកដូណាល់ ត្រាំ​ស្នើសុំ​ជាចំហ ឲ្យ​ចិន​ស៊ើបអង្កេត​កូនប្រុស​​លោក Joe Biden

អ៊ីរ៉ាក់៖មូលហេតុដែលបានបញ្ឆេះកំហឹងប្រជាជនឲ្យចុះផ្លូវធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

Brexit: នាយករដ្ឋមន្ត្រី​អង់គ្លេស ចង់ដាក់​សំណើ​ថ្មីបែង​ចែក​«ព្រំដែនពីរ»​រវាង​អង់គ្លេស​និង​អៀរឡង់​

ចិនបានបង្ហាញមហិទ្ធិឫទ្ធិប្រាប់ពិភពលោកនៅក្នុងខួប ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

មរណភាព​របស់លោកហ្សាក់ ស្ហៀរ៉ាក់៖ ហេតុអ្វី​អាមេរិក​យឺតយ៉ាវ​ចេញសេចក្តីថ្លែងការ​រំលែកទុក្ខ?

បារាំង ៖ អគ្គីភ័យ​នៅរោងចក្រ​គីមី​កំពុង​បំផុស​ក្តី​បារម្ភ​ចំពោះ​សុខភាព​និង​បរិស្ថាន

អាហ្វហ្កានីស្ថាន៖ការរៀបចំបោះឆ្នោតប្រធានាធិបតីពោរពេញដោយហានិភ័យ និងការភ័យខ្លាច

តើបាតុកម្ម​នៅអេហ្ស៊ីប​នឹង​អាច​រង្គោះរង្គើ​អំណាច​លោកប្រធានាធិបតី​ស៊ីស៊ី ដែរឬទេ?