អានតួអត្ថបទ
អូឡាំពិក

រុស្ស៊ីអាចបាត់សិទ្ធិ ចូលប្រកួតក្នុងកីឡាអូឡាំពិក នៅក្រុងតូក្យូ​ឆ្នាំក្រោយ

សល់តែ ១០ ខែ ប៉ុណ្ណោះ  ដល់ពេលប្រកួត កីឡាអូឡាំពិក រដូវក្តៅ នៅក្រុងតូក្យូ។  ពេល​នេះ រុស្ស៊ី ស្ថិតនៅជាថ្មី ក្នុងលក្ខខណ្ឌព្យួរទោស ដ្បិតទីភ្នាក់ងារពិភពលោកខាងប្រយុទ្ធនឹងការប្រើ ថ្នាំលើកកម្លាំងអ្នកកីឡា  ទើបបើកជាថ្មី នីតិវិធី ទល់នឹងម៉ូស្គូ ហេតុដែលគំរាមដាក់ ទណ្ឌកម្មមួយលើកទៀត ប្រឆាំងក្រុមអ្នកកីឡារុស្ស៊ី​។

ប្រធានទីភ្នាក់ងាររុស្ស៊ីខាងប្រយុទ្ធនឹងការប្រើ ថ្នាំលើកកម្លាំងអ្នកកីឡា  ហៅកាត់ថា Rusada
ប្រធានទីភ្នាក់ងាររុស្ស៊ីខាងប្រយុទ្ធនឹងការប្រើ ថ្នាំលើកកម្លាំងអ្នកកីឡា ហៅកាត់ថា Rusada REUTERS/Maxim Shemetov
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារពិភពលោកខាងប្រយុទ្ធនឹងការប្រើថ្នាំលើកកម្លាំងអ្នកកីឡា  ហៅកាត់ថា AMA ថ្ងៃចន្ទ ២៣ កញ្ញា បានបញ្ជាក់ថា  បានបើកមែន នីតិវិធីជាក់លាក់ ទល់នឹង ទីភ្នាក់ងាររុស្ស៊ីខាងប្រយុទ្ធនឹងការប្រើ ថ្នាំលើកកម្លាំងអ្នកកីឡា  ហៅកាត់ថា Rusada  កាលពីថ្ងៃ ១៧ កញ្ញា។

មូលហេតុ មកពីមានសង្កេតឃើញ” ភាពមិនប្រទាក់គ្នា” នៅក្នុង ទិន្នន័យអេឡិកត្រូនិកត្រួតពិនិត្យ ផ្តល់ ដោយ អតីតមន្ទីរពិសោធន៍ក្រុងម៉ូស្គូ។ ទិន្នន័យទាំងនេះ ប្រគល់ឲ្យដោយរុស្ស៊ី កាលពីដើមឆ្នាំ បានអនុញ្ញាត ឲ្យចេញផុតពីវិបត្តិ បង្កឡើងដោយ រឿងអាស្រូវសែនក្តុងក្តាំង ទាក់ទងនឹងប្រព័ន្ធ​ប្រើថ្នាំលើកកម្លាំង អ្នកកីឡា ដោយស្ថាប័នកីឡារុស្ស៊ីតែម្តង ហេតុដែលបានអូសទាញរដ្ឋរុស្ស៊ី ធ្លាក់ក្នុងទណ្ឌកម្មយ៉ាងធ្ងន់ ពី ឆ្នាំ ២០១១ ដល់ ២០១៥។

ទីភ្នាក់ងារ AMA ធ្វើអង្កេតលើប្រព័ន្ធនេះ អស់ជិត ៥ ឆ្នាំ ហើយ ការក្លែងបន្លំ ត្រូវបានកំណត់ ក្នុង របាយការណ៍ទំហំពីរក្រាំង របស់អ្នកច្បាប់ជាតិកាណាដា លោក Richard McLaren  លុះទាល់តែនាំទៅកាន់ ការហាមមិនឲ្យ ក្រុមអ្នកកីឡារុស្ស៊ី ប្រើទង់ជាតិ និង ភ្លេងជាតិរុស្ស៊ី ក្នុងកីឡាអូឡាំពិករដូវរងា នៅក្រុង Pyeongchang និង ក្នុងគ្រប់តែការប្រកួតអត្តពលកម្មអន្តរជាតិ តាំងពីខែ វិច្ឆិកា ឆ្នាំ ២០១៥ បូកទាំងក្នុង កីឡាអូឡាំពិក នៅ ក្រុង Rio ផង។ អនុញ្ញាតឲ្យចូលប្រកួត គឺ តែក្រុមអ្នកកីឡាជាតិរុស្ស៊ី ដែលប្រើ ”ទង់អព្យាក្រឹត” ពោលគឺ” ទង់អូឡាំពិក”។

ក្រុមអង្កេតរបស់ AMA ចាត់ទុកទិន្នន័យផ្តល់ភ្លាមភ្លែតដោយ ទីភ្នាក់ងាររុស្ស៊ី Rusada ថាជា ការផ្សែផ្សំពី អ្វីៗដែលរាត់រាយ ដែលត្រូវវែកឲ្យឃើញ ការពិតដែលបានប្រព្រឹត្តទៅ នៅក្នុងមន្ទីរពិសោធន៍ ជាទីដែល លទ្ធផលត្រួតពិនិត្យរាប់រយ ត្រូវបាន”លាងឲ្យស្អាត”ទៅ។ ពីព្រោះ AMA ក៏មានក្នុងដៃខ្លួន គ្រឿងគ្រៅផ្សេង ទៀត ច្បិចយកបានពីមន្ទីរពិសោធន៍ ហើយផ្តល់ឲ្យដោយ ពួកអ្នកប្រកាសអាសន្ន។

ពួកអ្នកជំនាញ បានពិនិត្យពិច្ច័យ ទិន្នន័យដែលយើងទទួលបានពីពួកអ្នកប្រកាសអាសន្ន និង បានពិនិត្យ មើល ទិន្នន័យ ដែលយើងទទួលបានពីរុស្ស៊ី ហើយគេសង្កេតឃើញថា ទិន្នន័យខ្លះមិនប្រទាក់គ្នាឡើយ បន្ទាប់មក គេបានសិក្សា ភាពប្លែកខុសគ្នា ហេតុដែលនាំទៅកាន់ស្ថានការណ៍មួយ ដែលលេចចេញ ជាសំណួរ តម្រូវ ឲ្យចោទសួររកការពន្យល់បំភ្លឺ​នេះ ធ្វើទៅ AFP ដោយ អគ្គលេខាធិការ នៃ ទីភ្នាក់ងារ AMA លោក Olivier Niggli ក្រោយពី គណៈកម្មាធិការប្រតិបត្តិរបស់ទីភ្នាក់ងារនេះ បានរួមប្រជុំនៅ ក្រុងតូក្យូ។

យើងយល់ថា ទិន្នន័យ ផ្តល់ទៅ AMA ដោយអ្នកឲ្យព័ត៌មានម្នាក់ គឺ ខុសបន្តិចពី បទចម្លង ដែលពួកអ្នក ជំនាញ AMA បានទទួលពីម៉ូស្គូ ក្នុងឆ្នាំ ២០១៩។ ការបញ្ជាក់នេះ ធ្វើដោយ រដ្ឋមន្ត្រីក្រសួងកីឡារុស្ស៊ី​លោក Pavel Kolobkov ដែលបន្ថែមថា ៖ ពួកអ្នកជំនាញទាំងសងខាង ទាក់ទងគ្នាទៅហើយ ដើម្បីវែកញែកមើល តើភាពខុសគ្នានេះ បណ្តាលមកពីអ្វី ហើយយើងនឹងបន្តជួយ តាមគ្រប់លទ្ធភាពដែលយើងមាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ