អានតួអត្ថបទ
បទសម្ភាស

លោក គួច ចំរើន៖ ការងារ​ដំបូង ​ដែល​ត្រូវ​ធ្វើ​ក្នុង​ខេត្ត​ព្រះ​សីហនុ​គឺ​បញ្ហា​សន្តិ​សុខ ​និង​សណ្តាប់​ធ្នាប់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នា​ថ្ងៃ​នេះ គឺ​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះ​សីហនុ។ គួរ​ជម្រាប​ជូន​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ដល់ លោក គួច ចំរើន ដោយ​ផ្ទេរ​ពី​អភិ​បាល​ខេត្ត​កំពង់ចាម មក​កាន់​តំណែង​ជា​អភិបាល​ខេត្ត​ព្រះសីហនុ​ជំនួស លោក យន្ត មីន ក្រោយ​ពី​មាន​រឿង​អាស្រូវ អាគារ៧ជាន់​ដួល​រលំ សម្លាប់​មនុស្ស​២៨​នាក់​។ លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ដែល​គ្រោង​ចូល​កាន់​តំណែង នៅ​ថ្ងៃទី២៩ ខែ​មិថុនា បាន​លើក​ឡើង​ថា ការងារ​ដំបូង ដែល​ត្រូវ​ដោះស្រាយ​ក្នុង​ខេត្ត​ព្រះសីហនុ​គឺ​បញ្ហា​សន្តិសុខ និង​សណ្តាប់​ធ្នាប់​។

លោក គួច ចំរើន
លោក គួច ចំរើន @Grandnewsasia
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ