អានតួអត្ថបទ
បទសម្ភាស

លោក កែវ វី៖ ជំនន់​ទន្លេ​មេគង្គ មាន​ពលរដ្ឋ​ច្រើន​ជាង​៣ម៉ឺន​គ្រួសារ​រង​គ្រោះ និង​ស្លាប់​៥​នាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រាត្រី​នេះ​គឺ​លោក កែវ វី មន្ដ្រី​នាំពាក្យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ដ​រាយ​។ ឆ្លើយ​នឹង​សំនួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ លោក កែវ វី អះ​អាង​ថា ការ​រង​គ្រោះដោយ​សារ​ឥទ្ធិពល​នៃ​ការ​បាក់​ទំនប់​នៅ​ឡាវ​មក​លើ​ប្រទេស​កម្ពុជា នៅ​មាន​ទំហំតូច​ជាង​ការ​រង​គ្រោះ​ដោយ​សារ​ជំនន់​ទន្លេ​មេគង្គ និង​ជំនន់​ទឹក​ភ្លៀង​នៅ​តាម​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​។ លោក​ កែវ វី បន្ត​​ថា ជំនន់​ទន្លេ​មេគង្គ​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ មាន​ពលរដ្ឋ​ច្រើន​ជាង​៣ម៉ឺន​គ្រួសារ​រង​គ្រោះ និង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥នាក់​៕

លោក កែវ វី​ ជា​អ្នក​នាំ​ពាក្យ ​និង​ជាទីប្រឹក្សា​​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ​
លោក កែវ វី​ ជា​អ្នក​នាំ​ពាក្យ ​និង​ជាទីប្រឹក្សា​​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ​ Keo Vy
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ