អានតួអត្ថបទ
បទសម្ភាស

លោក ជិន ម៉ាលីន៖ ករណី​លោក កឹម សុខា មាន​តែ​តុលាការ​ទេ ដែល​មាន​សិទ្ធិ​អំណាច​ក្នុង​ការ​ទម្លាក់​ចោល​បទ​ចោទ ​ឬ​មិន​ទម្លាក់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នារាត្រី​នេះ គឺ លោក ជិន ម៉ាលីន ​អ្នក​នាំ​ពាក្យ​​ក្រសួងយុ​ត្តិធម៌។ សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី១០ ខែ​វិច្ឆិកា​ បាន​សម្រេច​កែប្រែ​កាតព្វកិច្ច​នៃ​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ទៅ​លើ​លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ សេចក្តី​សម្រេច​នេះ​ទទួល​បាន​ការ​ស្វាគមន៍​មួយ​កម្រិត​ពី​តំណាង​ទូត និង​អង្គការ​សង្គម​ស៊ីវិល​នានា​ក្នុង​ប្រទេស​កម្ពុជា តែ​ពួក​គេ​អំពាវនាវ​ឲ្យ​​​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​មក​លើ​លោក កឹម សុខា។ ឆ្លើយ​នឹង​សំនួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ លោក ជិន ម៉ាលីន លើក​ឡើង​ថា មាន​តែ​តុលាការ​ទេ ​ដែល​មាន​សិទ្ធិ​អំណាច​ក្នុង​ការ​ទម្លាក់​ចោល​បទ​ចោទ ឬ​មិន​ទម្លាក់ ដោយ​ផ្អែក​លើ​មូល​ដ្ឋាន​ច្បាប់ និង​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​។

លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​
លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ Facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ