អានតួអត្ថបទ
អាហ្វ្រិក

អង្គ​​ការ​​សហ​​ប្រ​ជា​​ជាតិ​​ព្រ​​មាន​​ដល់​​ស៊ូ​ដង់​​ខាង​​ត្បូង​​ពី​​បទ​​ឧក្រិដ្ឋ​​ប្រ​​ឆាំង​​មនុស្ស​​ជាតិ​​

អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ លោក បាន គី​មូន បាន​ព្រមាន​ចំ​ពោះ​ការ​ប្រ​យុទ្ធ​គ្នា​ស្លាប់​រស់​នៅ​ក្នុង​ប្រ​ទេស​ស៊ូ​ដង់​ខាង​ត្បូង​ថា​ជា​បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្ស​ជាតិ។ លោក​បាន​និយាយ​ថា បទ​ឧក្រិដ្ឋ​នេះ​នឹង​ត្រូវ​ស៊ើប​អង្កេត​នៅ​ខណៈ​ដែល​ប្រជា​ជន​ភាគ​តិច​យ៉ាង​ច្រើន​ត្រូវបាន​គេ​សម្លាប់​យ៉ាង​ឃោរ​ឃៅ​។

Reuters
ផ្សាយពាណិជ្ជកម្ម

អគ្គ​លេខា​ធិការ​អង្គការ​សហ​ប្រជា​ជាតិ លោក បាន គី​មូន បាន​សើ្នរ​សុំ​ឲ្យ​ក្រុម​ប្រឹក្សា​សនិ្ត​សុខ អង្គ​ការ​សហ​ប្រជា​ជាតិ​បញ្ជូន​ទ័ព​បន្ថែម​ទ្វេ​ដង​ទៅ​កាន់​ប្រ​ទេស​ស៊ូដង់​ខាង​ត្បូង​ដែល​បាន​រង​ការវាយ​ប្រហារ​ អស់​រយៈ​ពេល​ជាង​១​សប្តាហ៍​មក​ហើយ រវាង​កង​កម្លាំង​ស្មោះ​ស្ម័គ្រ​នឹង​លោក​ប្រធានា​ធិបតី សាល​វា គី (Salva Kiir) និង​គូរ​ប្រ​ជែង​របស់​លោក​គឺ​អតីត​អនុ​ប្រធានា​ធិប​តី​ធ្លាក់​ពី​តំ​ណែង លោក រិក ម៉ាចា (Riek Machar )។

មនុស្ស​រាប់​ពាន់​នាក់​បាន​ស្នាក់​នៅ​ក្នុង​តង់ ក្នុង​ជំរុំ​របស់​អង្គការ​សហ​ប្រ​ជាតិ​ដែល​មាន​ទី​តាំង​ក្នុង​រដ្ឋ​ធានី​ជូបា និង​ទូទាំង​ប្រទេស។ ប្រជា​ជន​ជា​ច្រើន​បាន​ប៉ះ​ទង្គិច​ដោយ​សារ​ការ​សម្លាប់​ដោយ រង្គាល និង​ការ​ចាប់​រំលោភ​ពី​កង​កម្លាំង​រដ្ឋា​ភិ​បាល។ បុគ្គ​លិក​បម្រើ​ការ​ខាង​ផ្តល់​ជំនួយ​ជា​ច្រើន​បាន​និយាយ​ថា តួ​លេខ​ផ្លូវ​ការ​បង្ហាញ​ថា ចំនួន​អ្នក​ស្លាប់​មាន​មាន ៥០០ នាក់ ប៉ុន្តែ​ចំនួន​ពិតប្រាកដ គឺ​មាន​ច្រើន​ជាង​នេះ​ឆ្ងាយ​ណាស់។ មនុស្ស​រាប់​ពាន់​នាក់​ផ្សេង​ទៀត បាន​ភាស​ខ្លួន​ទៅ​តំបន់​ជន​បទ ដែល​នឹង​បណ្តាល​ឲ្យ​មាន​គ្រោះ​មហន្ត​រាយ​មនុស្ស​ជាតិ​កើត​ឡើង​យ៉ាង​វឹក​វរ។

ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជាតិ​គ្រោង​បោះ​ឆ្នោត​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​សម្រេច​ថា​នឹងត្រូវ​បញ្ជូន​ទាហាន​ចំនួន ៥៥០០​នាក់​ទៀត​ទៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង បន្ថែម​ពី​លើ​ចំនួន ទាហាន​អង្គការ​សហ​ប្រជា​ជាតិ ៧០០០ នាក់ ដែល​កំពុង​តែ​បំពេញ​ប្រតិ​បត្តិ​ការ​នៅ​ស៊ូដង់​ខាងត្បូង​បច្ចុប្បន្ន​។

អង្គ​ការ​សហ​ប្រជា​ជាតិ​ក៏​នឹង​ស៊ើប​អង្គេត​ពី​ការ​រំលោភ​បំពាន​សិទ្ធ​មនុស្ស នឹង​បទ​ឧក្រិដ្ឋ​ប្រឆាំងនឹង​មនុស្ស​ជាតិ​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាងត្បូង​ផង​ដែរ។ អង្គការ​សហ​ប្រជា​ជាតិ​បាន​បញ្ជាក់​ថា កងទ័ព​របស់​ខ្លួន​ដែល​កំពុង​តែ​ប្រតិ​បត្តិ​ការ​នៅ​ក្នុង​ប្រទេស​ស៊ូដង់​នា​ពេល​បន្ចុប្បន្ន​នេះ គឺ​មិន​គ្រប់​គ្រាន់​សម្រាប់​ការ​ពារ​ជំរុំ​ស្នាក់​នៅ​របស់​ប្រជា​ពលរដ្ឋ​នោះ​ទេ ហើយ​ប្រធាន​ផ្តល់​ជំនួយ​របស់​សហភាព​អឺរ៉ុប បាន​និយាយ​ថា ប្រទេស​នេះ​កំពុង​តែ​ប្រឈម​មុខ​នឹង​សោកនាដ​កម្ម​មនុស្ស​ជាតិ​យ៉ាង​អាក្រក់​បំផុត​។

គួរ​បញ្ជាក់​ថា សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បួង​កើន​មាន​ឡើង​ដោយ​សារ​កង​ម្លាំង​គាំ​ទ្រ​លោក​ប្រធានា​ធិបតី​កំពុង​កាន់​អំណាច សាល​វ៉ា គី និង​លោក​អតីត​អនុ​ប្រធានា​ធិបតី ធ្លាក់​ពី​តំណែង រិក ម៉ាចា។ អ្នក​ទាំង​ពីរ​បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ចំពោះ​អ្នក​ដែល​បាន​បង្ក​មូល​ហេតុ ឲ្យ​មាន​ជម្លោះ​នេះ​ឡើង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ