rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

ចិនមានអ្វីៗគ្រប់យ៉ាងដើម្បីក្លាយខ្លួនជាមហាអំណាចផុតលេខ

ដោយ ឆន ឌីណា

ផ្អែកលើ កត្តាប្រវត្តិសាស្ត្រ កត្តាទីតាំងភូមិសាស្ត្រនយោបាយ និងកត្តាមនុស្ស​ ប្រទេស​ចិនទំនងជា​​នឹងក្លាយជាមហាអំណាចពិភពលោក​ផុតលេខ យ៉ាង​ហោចណាស់ ក៏នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយអ្វីដែល​ចិន​ខ្វះ​គឺ ពេលវេលា។

សម្រាប់ពេល​បច្ចុប្បន្ន សហរដ្ឋអាមេរិក​នៅតែជាមហាអំណាចផុតលេខ ទាំងក្នុង​វិស័យសេដ្ឋកិច្ច យោធា និងបច្ចេកវិទ្យា បើ​គិត​លើក្របខណ្ឌ​ពិភពលោកទាំងមូល និងនៅក្របខ័ណ្ឌតំបន់អាស៊ីប៉ាស៊ីហ្វិក។ នាពេល​អនាគត តុល្យភាពអំណាចពិភព​លោក​នឹងមានការផ្លាស់ប្ដូរ។ ការប្រែប្រួលតុល្យភាពអំណាច ប្រាកដណាស់​ នឹងមិនអាចកើតមានឡើងនៅពេលឆាប់ៗនេះនោះទេ ពីព្រោះតែ​វត្តមាននៃ​ឧត្ដមភាពបច្ចេកវិទ្យាដ៏ទំនើប កម្លាំងយោធាដ៏រឹងមាំ និង​ថាមពលសេដ្ឋកិច្ច​របស់សហរដ្ឋអាមេរិក។

ក៏ប៉ុន្តែ ទៅថ្ងៃខាងមុខ បើផ្អែកលើ កត្តាប្រវត្តិសាស្ត្រ កត្តា​ទីតាំងភូមិ​សាស្ត្រ​នយោបាយ និងកត្តាមនុស្ស ប្រទេសចិនទំនងជា​នឹងក្លាយជាមហា​អំណាច​ពិភព​លោក​ផុតលេខ យ៉ាងហោចណាស់ ក៏នៅក្នុងក្របខណ្ឌតំបន់អាស៊ីប៉ាស៊ីហ្វិក។

តាម​ប្រវត្តិសាស្រ្ដពិភពលោក កំឡុង​រយៈពេល​ជាង២ពាន់ឆ្នាំចុងក្រោយ ប្រទេស​ចិន​និងឥណ្ឌា​តែងតែជា​មហាអំណាចសេដ្ឋកិច្ច​ផុតលេខទី១​ និង​ទី២ ចាប់​ពី​សតវត្សរ៍ទី១ ដល់​សតវត្សរ៍ទី១៨ ព្រោះប្រទេស​ទាំងពីរ​នេះមាន​ប្រជាច្រើន​បំផុត​ ធៀបនឹងប្រទេស​ណាៗទាំងអស់​លើ​ពិភពលោក។ ក៏ប៉ុន្តែ គឺទើប​តែ​កំឡុង​រយៈពេលជាង ២០០ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ដែលបស្ចិមលោក​បាន​កាន់កាប់​សេដ្ឋកិច្ច​​ពិភពលោក ដោយសារ បដិវត្តឧស្សាហកម្ម ប្រឈម​នឹង​ការធ្លាក់​ចុះ​អន់ថយ​របស់​ចិន​និង​ឥណ្ឌា។

រហូតមក​ដល់​ពេល​បច្ចុប្បន្ន ភាពរីកចម្រើន​នៃ​សេដ្ឋកិច្ច​របស់​ចិន​ ក្នុង​ភាព​ជា​មហា​សេដ្ឋកិច្ច​ធំបំផុត​ទីពីររបស់​ពិភពលោក តាម​ពីក្រោយ​សហរដ្ឋអាមេរិក បាន​ធ្វើ​ឱ្យ​អ្នក​​ប្រវត្តិ​សាស្រ្តថ្លែង​អំពី ​ការវិលត្រឡប់​មកវិញ​នៃ​មហាអំណាច​អាស៊ីមួយ​នេះ។ ដរាប​ណា សេដ្ឋកិច្ចចិន​ចេះតែបន្តរីកចម្រើន នោះចិន​នឹង​បន្តអភិវឌ្ឍបច្ចេកវិទ្យា និង​​កម្លាំងយោធា​របស់ខ្លួន ​ឱ្យ​ដើរតាមទាន់សហរដ្ឋអាមេរិក។ ដរាបនោះហើយ វា​ជាពេល​ដែល​ចិនត្រូវ​ទាមទារ​អ្វីដែល​ខ្លួន​គួរទទួលបាន​ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

លើស​ពីនេះ គឺកត្តាទីតាំងភូមិសាស្រ្ដនយោបាយ។ ចម្ងាយ​ជិតជា​គន្លឹះ​សំខាន់​ក្នុងករណីនេះ។ ចិនមានគុណសម្បត្តិច្រើន ដោយមាន​ភាពងាយ​ស្រួល​ជាង​ក្នុង​ការ​ពង្រឹងអំណាចរបស់ខ្លួន ព្រោះស្ថិតនៅតំបន់អាស៊ី ។

ម៉្យាងវិញទៀត ចិនមានចំនួនប្រជាជនដ៏ច្រើនសន្ធឹកសន្ធាប់ប្រមាណ ១,៣ ពាន់​លាន​នាក់ ធៀបនឹងប្រជាជនអាមេរិកប្រមាណ ៣១៤លាននាក់ ពោល គឺចិន​មាន​ប្រជាជនច្រើនជាង៤ដង។ នេះវាមានន័យថា បើ​ប្រជាជនចិន៤នាក់​ ខិតខំ​ធ្វើការ​ឱ្យស្មើប្រជាជនអាមេរិកតែម្នាក់ នោះសេដ្ឋកិច្ចរបស់​ប្រទេស​ចិននឹង​អាចដើរ​តាមទាន់​សេដ្ឋកិច្ច​អាមេរិក ជាមិន​ខាន។​

ចាប់តាំង​ពីឆ្នាំ២០១០ ប្រទេស​ចិនបានបញ្ចូននិស្សិតរបស់​ខ្លួន ប្រមាណជាង៣០ម៉ឺននាក់ ទៅសិក្សា​នៅបរទេស ដែលភាគច្រើនជាប្រទេសអភិវឌ្ឍ ហើយចំនួននិស្សិតចិន​បានបន្តកើនឡើង រហូត​ជាង​៦០ម៉ឺននាក់ នៅឆ្នាំ២០១៧។ ពីមួយឆ្នាំ​ទៅមួយឆ្នាំ វីរុសវិជ្ជមាន​ទាំង​នោះ​បានត្រឡប់មកប្រជាជាតិ​ចិនវិញ និងពង្រីករាល​ដាលវីរុសវិជ្ជមាន​ពេញ​ប្រទេស​ចិន​។ ដូច្នេះហើយ បាន​ជា​កំឡុង​រយៈពេល​ចុងក្រោយនេះ គេអាចអង្កេតឃើញពី ការរីកចម្រើន​នៃបច្ចេកវិទ្យារបស់​ចិន​យ៉ាងឆាប់រហ័ស ដូចជា បច្ចេកវិទ្យា 5G របស់​ក្រុម​ហ៊ុន​បច្ចេកវិទ្យាយក្ស Huawei។

នៅពេល​គេនិយាយដល់​ពេលវេលា គេត្រូវនឹកដល់​ពាក្យសម្ដីផ្ដាំផ្ញើរបស់​ លោក តេង ស៊ាវភីង បិតានៃកំណែទម្រង់​សេដ្ឋកិច្ច​របស់​ចិន និយាយផ្ដាំផ្ញើទៅកាន់អ្នក​នយោបាយ​ចិន​ជំនាន់ក្រោយៗឱ្យបន្ត “ឱនក្បាល​ចុះ និងបន្ទាបខ្លួន កុំព្យាយាម​ដឹកនាំបើមិន​ចាំបាច់ តែ​ត្រូវ​មាន​គោលបំណងធំ” ​ជាភាសាអង់គ្លេស “Keep a cool head and maintain a low profile. Never take the lead - but aim to do something big”។ ក្នុង​ន័យ​នេះ បើ​និយាយឱ្យសាមញ្ញ ប្រទេសចិន​ត្រូវបន្ត “រក្សា​ពន្លឺរបស់ខ្លួននៅក្នុងកញ្ជើ”។

ទោះជាយ៉ាងណា អ្វីដែល​ចិន​ខ្វះគឺ ពេលវេលា។ ដរាបណាចិនមាន​ឱកាស​រីក​ចម្រើន​ សង្គមចិនថ្មីនឹងសើរើអារ្យធម៌ដ៏​ចំណាស់និង​រុងរឿង ក្នុងនាមជា​ប្រជា​ជាតិ​រៀម​​ច្បង ក្នុងប្រវត្តិសាស្រ្ដជាង៥០០០ឆ្នាំរបស់ខ្លួនមកវិញ៕

ហេតុអ្វី​បានជា​អាមេរិក​ខ្វល់ខ្វាយ​ខ្លាំងម្ល៉ោះ​ ពី​ជម្លោះ​រវាង​ជប៉ុន​ និង​កូរ៉េខាងត្បូង​?

សករាជថ្មីមួយបានបើកឡើងហើយនៅស៊ូដង់ តែផ្លូវដែលត្រូវដើរឆ្ពោះទៅកាន់ប្រជាធិបតេយ្យពិតប្រាកដនៅវែងឆ្ងាយ

សេដ្ឋកិច្ច​វិនិយោគបារាំងអំឡុងពីរឆ្នាំក្រោមលោកម៉ាក្រុង

លោកត្រាំ និង បស្ចិមលោកជាទូទៅ នាំគ្នាអធិប្បាយ អំពី ការផ្ទុះនៅរុស្ស៊ី ពេលសាកល្បងមីស៊ីលធុនថ្មី

តើអ្វី​ជា​វិបត្តិ​បន្ទាប់​របស់​ហុងកុង​ នៅពេល​ដែល​ការប្រឆាំង​តវ៉ា​កាន់តែ​រីករាល​ដាលខ្លាំង​?

ចិន៖ ចូលរៀនសកលវិទ្យាល័យបរទេសល្បីៗ ទោះដោយវិធីណាក៏ដោយ

តើទីផ្សារប្រេងឆៅក្នុងលោកកំពុងស្ថិតមាត់ជ្រោះនៃវិបត្តិឬ?

ទីក្រុងល្អបំផុតសម្រាប់តុល្យភាពការងារនិងជីវិត

លោក ពូទីន​ ធ្វើសេច​ក្តីថ្លែង​ការណ៍​ពិសេស​ បន្ទាប់ពី​ស.រ.អា. ​បាន​ដក​ខ្លួន​ចេញ​ពី​សន្ធិសញ្ញា​ INF

ប្រទេស​ប៉ាពូ​អាស៊ី​ ស្នើ​ចិន​ឲ្យ​ជួយ​ដោះស្រាយ​បំណុល​សាធារណៈ​

ប្រាក់យ័នចិនធ្លាក់ថ្លៃអាចជាកត្តាថ្មីមួយទៀតជំរុញសង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកឲ្យធ្លាក់ដុនដាបកាន់តែខ្លាំង

និស្សិតចិននៅបរទេស និងការអភិវឌ្ឍប្រទេស

មេប្រឆាំងរុស្ស៊ី ត្រូវគេ​បំពុល នៅក្នុង​ពន្ធនាគារ

ហេតុអ្វី​ការហោះកាត់​នៃ​អាចម៍ផ្កាយ ​Astroid 2019 OK ​ជារឿង​គួរឲ្យ​បារម្ភ ?

សន្និសីទី​អង្គការ ILO ស្តីពី​ការងារ និង​សុខុមាលភាព​នៅ​សតវត្សរ៍ទី២១

អង់គ្លេស ៖ លោកស្រីតេរ៉េហ្សា មេ បញ្ចប់​​តំណែង​​ដោយ​​បន្សល់​​ទុក​នូវ​​ស្នាដៃ​ដ៏​ស្តួចស្តើង

ហេតុអ្វី​ណាសា​មិនអាច​បញ្ជូន​មនុស្ស​ឲ្យ​ត្រឡប់​ទៅ​ចុះចត​លើ​ព្រះចន្ទ​ជិត​៥០ឆ្នាំ​កន្លងទៅនេះ?

ខួប​៧៥ឆ្នាំ៖ ធនាគារពិភពលោក និង​ស្ថាប័ន​រូបិយវត្ថុអន្តរជាតិ ជួប​ឧបសគ្គ​ថ្មី​និងច្រើន​បន្ថែមទៀត​

ច្បាប់អ៊ុយក្រែន​​ដែល​ច្បាំងទល់​នឹង​ភាសា​រុស្ស៊ី ចូល​ជាធរ​មាន​ហើយ