rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

មន្ទីរបញ្ចកោណ បារម្ភថាយោធាចិនខំប្រឹង​ហ្វឹកហាត់ទ័ព​ដើម្បីវាយប្រហារទីតាំងរបស់អាមេរិក

ដោយ ហេង ឧត្តម

ថ្ងៃព្រហស្បតិ៍​ ទី​១៦សីហា ក្រសួង​ការពារ​ជាតិ​អាមេរិក បាន​ចេញ​របាយការណ៍​ប្រចាំឆ្នាំ និង​បាន​បង្ហាញ​ថា ចិន​កំពុងតែ​ហ្វឹក​ហាត់​កង​ទ័ព​យ៉ាងសម្បើម ក្នុង​រយៈ​កាល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ ហើយ​មន្ទីរបញ្ចកោណអាមេរិក​ មាន​ការ​ព្រួយ​បារម្ភថា សន្ទុះ​យ៉ាងខ្លាំង​របស់​យោធាចិន គឺ​ដើម្បីវាយប្រហារទីតាំងរបស់អាមេរិក និង​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​នៅ​ក្នុង​តំបន់។ ក្តី​បារម្ភ​នេះ កើត​មាន​ជួន​ចំពេល​ដែល​ភាព​តានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​នៃ​មហាយក្ស​សេដ្ឋកិច្ច​ទាំងពីរ កំពុង​តែ​ពុះ​កញ្ច្រោល​ខ្លាំង​។

ក្រសួង​ការពារ​ជាតិ​អាមេរិក ​បារម្ភថា ​យោធាចិន អាច​នឹង​វាយប្រហារទីតាំងរបស់អាមេរិក និង​សម្ព័ន្ធ​មិត្ត​របស់ខ្លួន​​នៅ​ក្នុង​តំបន់។ តើ ​អាមេរិក​ សំអាង​លើអ្វី បាន​ជាហ៊ាន​​និយាយ​ដូច្នេះ?

អាមេរិកសម្តែង​ក្តីបារម្ភបែប​នេះ គឺ​មានសរសេរ​​នៅ​ក្នុង​របាយការណ៍​ដែល​​មន្ទីរ​បញ្ចកោណដាក់​បញ្ចូន​ទៅ​សភា​អាមេរិក​។ ​របាយការណ៍​សិក្សា​នេះ បង្ហាញថា ប្រមាណ​ជា​៣០ឆ្នាំ​ចុងក្រោយនេះ កងទ័ព​ចិន​ បាន​ពង្រីក​តំបន់​ប្រតិបត្តិការ ហើយ​ខំ​ប្រឹង​ហ្វឹក​ហាត់​សម្បើម​ណាស់ និង​អាច​មាន​បំណង​ដើម្បី​វាយ​ប្រហារ​ផង។

ចំពោះ​ការ​ពង្រីក​តំបត់​ប្រតិបត្តិការរបស់​ទ័ពចិន​ គឺ​ ត្រូវ​ក្រសួង​ការពារជាតិ​អាមេរិក​ប្រាប់ថា កងទ័ព​ចិនបានខិត​កាន់តែ​កិត​ ចូល​ទៅកៀក​នឹង​កោះ​អូគីណាវ៉ា។ ជា​កោះ​ដែល​មាន​កំពុង​ជម្លោះ​ទាមទារ​គ្នា​រវាង​ចិន​និង​ជប៉ុន។ នៅ​ជប៉ុន​ មាន​ទ័ពអាមេរិក​ឈរ​ជើង​ ជិត​៥ពាន់​នាក់។

របាយការណ៍​របស់​ក្រសួង​ការពារជាតិ​អាមេរិក​ ឲ្យ​ដឹង​ទៀត​ថា កង​ទ័ព​ចិន​បា​នពង្រីក​ខ្លួន​និង​ពង្រឹង​សមត្ថភាព​ខ្លាំងឡើង​ ដោយបាន​​លាត​សន្ធឹងដែន​ឥទ្ធិពល​​​ទៅដល់​​ដែន​កោះ​ជា​ច្រើន​ផ្សេងទៀត នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក រួម​ទាំង​បាន​ចូល​ទៅ​ជិតកោះ​ Guam ដែល​ជា​មូលដ្ឋានឈរ​ជើង​របស់យោធា​អាមេរិក​ផង​ដែរ។ អាមេរិក​ដាក់​ទ័ព​នៅ​ទីនេះ ចំនួន​៧ពាន់​នាក់។​

ជាការ​កត់​សម្គាល់​របស់​របាយការណ៍​អាមេរិក នៅ​ឆ្នាំ​នេះ​និង​ឆ្នាំទៅ ចិន​មិន​​ទាមទារ​កោះ​ដែលកំពុង​ស្ថិត​នៅក្នុង​ជម្លោះ​នៃ​សមុទ្ទ​ចិន​ខាង​ត្បួង​​ទេ ក៏ប៉ុន្តែ ផ្ទុយ​ទៅវិញ ចិន​ពឹងតែ​ពី​សាង​សង់​ស្ថាប​នា​​ហេដ្ឋារចនា ​នៅ​លើកោះ​នោះតែម្តង។

ដោយសារតែ​ការ​វាត​ទី​ដែន​ទឹក​ ដែន​សមុទ្ទ ហើយ​និង​ពង្រីក​ទ័ព​ដូច្នេះហើយ ទើប​ធ្វើ​ឲ្យ​អាមេរិក​ព្រួយ។

តើ​អាមេរិក​មាន​អ្វីចាំបាច់​ត្រូវ​បារម្ភនៅពេល​នេះ? ពីព្រោះថា សព្វ​ថ្ងៃ​នេះ​ អាមេរិក ​មាន​ទ័ព​ខ្លាំង មាន​ចំនួន​ច្រើន​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​អាមេរិក ក៏​មាន​ទាំង​កញ្ចប់​​ថវិកាយោធា​ហ្នឹង​ ច្រើន​ ស្ទើរតែ​ច្រើន​ជាង​ចិន​ដល់​ទៅ​បី​ដង​ឯណោះ?

សព្វ​ថ្ងៃ​នេះ អាមេរិក​មាន​កង​ទ័ព​ខ្លាំង​នៅ​ក្នុង​ស្រុក ហើយ​ថែម​ទាំង​ បាន​ដាក់​ពង្រាយ​កងទ័ព​ ដល់ទៅ​២០ម៉ឺ​ននាក់ នៅ​ជាង​៤០ប្រទេស​ក្នុង​​ពិភពលោក។ ចំណែក​ថវិកា​ទ័ព​អាមេរិក​វិញ មា​នដល់ទៅ​ជាង​៦០០ពាន់​លាន​ដុល្លារ​ឯណោះ។ គឺ​ស្ទើរតែ​ច្រើន​ជាង​៣ដង​បើ​ធៀប​នឹង​កញ្ចប់​ថវិកាជាតិ​ផ្នែក​យោធា​របស់​ចិន។​

ក៏ប៉ុន្តេ​អ្វី​ដែល​អាមេរិក​ព្រួយ​ គឺ​មហិច្ឆតា​យោធា​របស់​ចិន ​មិន​ព្រម​ថម​ថយ​សោះ។ ក្នុង​រយៈ​កាល​ប៉ុន្មាន​ឆ្នាំនេះ ចិន​បាន​ពង្រីក​កញ្ចប់​ថវិកា​យោធា ជា​មធ្យម​ពី​៧ទៅ​៨ភាគ​រយ ជា​​រៀង​រាល់​ឆ្នាំ។ បើ​តាម​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​សិក្សា​យុទ្ធសាស្ត្រ​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស គឺ​កាលពី​ឆ្នាំ២០១៧កន្លងទៅ ចិន​មាន​លុយ​ក្នុង​វិស័យ​យោធា ជាង​១៥០ពាន់​លាន ហើយ​នាយករដ្ឋមន្ត្រី​ចិន លី​ ឃឺឈាង​ បាន​ប្រកាស​បន្ថែម​ ២០ពាន់​លាន​ថែមទៀត។​ ដូច្នេះ​​វា​បាន​ឡើង​ដល់​ជាង​១៧០​ពាន់​លាន​ដុល្លារ​។ ក៏​ប៉ុន្តែ​ បើ​តាម​ប្រភព​ពីមន្ទីរ​​បញ្ចញកោណអាមេរិក​វិញ​ កញ្ចប់​ថវិកាជាតិ​ផ្នែក​កង​ទ័ព​ចិន គឺបាន​កើន​ដល់​១៩០ពាន់ដុល្លារស្រេច​បាត់​ទៅហើយ នៅ​ឆ្នាំ​២០១៧កន្លងទៅនេះ។

ក្នុង​​ឆ្នាំ​២០១៧ ប្រទេស​ដែល​មាន​កញ្ចប់​ថវិកា​យោធា​ច្រើនលើលោក​ គឺ​អាមេរិក (​៦០៣ពាន់​លានដុល្លារ) ចិន (ជាង១៧០​ ឬ ១៩០ពាន់​លានដុល្លារ) អារ៉ាប៊ី​សាអូឌីត (៧៧ពាន់​លានដុល្លារ) រុស្ស៊ី (៦១ពាន់​លានដុល្លារ) ឥណ្ឌា (៥៣ពាន់​លានដុល្លារ) អង់គ្លេស (៥១ពាន់​លានដុល្លារ) បារាំង (៤៩ពាន់​លានដុល្លារ)។

បើចិន​ខំប្រឹង​យ៉ាង​នេះ នៅក្នុង​ពេល​ខាង​មុខ តើ​ចិន​អាច​នឹង​សម្រេច​ក្តី​សុបិន ក្លាយ​​ជា​មហាអំណាច​យោធា ទី​១លើលោក​ហើយ​ ពិត​មែន​ដែរឬទេ​ ?​

ជាសំណួរ​មួយ​ ដែល​យើង​គ្រប់​គ្នា​​មិនអាច​​ទាញ​ទុក​បា​នទេ។ ព្រោះ​វា​មាន​កត្តា​បច្ច័យ​រួម​ផ្សំ​ច្រើន​យ៉ាងណាស់​។ ទោះយ៉ាងក្តី យើង​បាន​ដឹង​ហើយថា នៅ​ក្នុង​រជ្ជកាល​របស់របប​ដឹកនាំក្រុងប៉េកាំង​សព្វថ្ងៃនេះ ​ប្រធានាធិបតីចិន​ ស៊ី​ ជិនពីង ​ធ្លាប់​ប្រកាស​ក្តែង​ៗ​ស្រេច​ហើយ ថាខ្លួន​នឹង​រៀបចំ​កងទ័ព​ឲ្យ​ក្លាយ​ជា​កងទ័ព​ខ្នាត​អន្តរជាតិ​នៅ​ឆ្នាំ២០៥០។ ឆ្នាំ​២០៥០នេះហើយ​ គឺ​ជា​ក្តី​សុបិន​របស់​ចិន ដែល​ចិន​សង្ឃឹមថា នឹង​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី១ វ៉ា​ដាច់​អាមេរិក។ ចិន មាន​មហិច្ឆតា​​ចង់​សម្រេច​បំណង ក្លាយ​ជា​មហាអំណាច​ទី​១លើកលោក ទាំង​នៅ​លើផ្លូវសេដ្ឋកិច្ច និងផ្លូវ​យោធា។ ក៏ប៉ុន្តែ ក្នុង​រយៈ​កាល​ខ្លី អ្នក​វិភាគ​ពី​យុទ្ធសាស្ត្រ​យោធា មើលឃើញថា ចិន​ចាំបាច់​ត្រូវ​ប្រឹង​ច្រើន​ទៀត ទៅ​លើ​ផ្នែក​បច្ចេកវិទ្យា​យោធា ការ​បំពាក់​បំពាន់​ឲ្យ​មាន​វិជ្ជាជីវៈ​យោធា​ច្បាស់​លាស់​ដល់​កងទ័ព និង​ការ​រៀបចំ​សម្រប​សម្រួល​ទាំងទ័ព​ជើង​ទឹក គោក និង​អាកាស។ ទាំង​នេះ វា​ត្រូវ​ការ​ស៊ីពេលច្រើន​ និង​ស៊ី​លុយ ក៏​មិន​តិច​ដែរ​​។

តែ​យ៉ាង​ណា​ក៏ដោយ ចិន​ពិត​ជាមហិច្ឆតា​អភិវឌ្ឍ​យោធា ដោយ​មិន​ត្រឹម​តែ​បង្កើន​កងទ័ព​សម្រាប់​ការពារ​ជាតិ ប៉ុណ្ណោះ​ទេ​ តែ​ចិន​ចង់​ពង្រឹង​កងទ័ព​ដើម្បី​មាន​សមត្ថភាព​វាយ​ប្រហារ​ និង​ធ្វើ​ប្រតិបត្តិការ​សឹក​នៅ​ក្រៅ​ប្រទេស ទៀត​ផង​។​

អ៊ុយក្រែន​នឹង​មាន​សភាថ្មី ក្មេងខ្ចី ដូច​ប្រធានាធិបតី ?

២០កក្កដា៖ ខួប​៥០ឆ្នាំនៃ​​ការបញ្ជូន​មនុស្សឱ្យ​​ទៅ​ចុះចត​លើឋាន​ព្រះចន្ទ

OMS ប្រកាស​កម្រិត​អាសន្ន​នៃ​ការ​​ឆ្លង​​មេរោគ​​អេបូឡា នៅ​​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ

សហភាពអឺរ៉ុប​ដាក់​ទណ្ឌកម្ម​តួកគីដែល​ចូល​ទៅ​ជីកខួង​បូមឧស្ម័ន​​នៅ​សមុទ្រ​ស្ហ៊ីប

បារាំង៖ បុណ្យជាតិ​១៤កក្កដា​២០១៩ ក្នុង​ន័យ​សហប្រតិបត្តិការ​កងទ័ព​អឺរ៉ុប

ទិន្នន័យ​ឯកជន​របស់អ្នកប្រើប្រាស់៖ ហ្វេសប៊ុក​ត្រូវ​ពិន័យ​ឲ្យ​បង់ប្រាក់ ៥ពាន់លាន​ដុល្លារ

បារាំង​សម្ពោធ​នាវាមុជទឹក​ទំនើបថ្មី ដែល​ស្ងាត់ខ្លាំង និងមាន​សមត្ថភាព​បាញ់មីស៊ីល​ចម្ងាយមធ្យម

អ៊ីរ៉ង់​រករឿង​ចង់​ចាប់​នាវា​ដឹក​ប្រេង​អង់គ្លេស នៅ​ច្រក​សមុទ្ទ Ormuz

អ៊ីរ៉ង់-អាមេរិក៖ ទីប្រឹក្សា​កិច្ចការ​បរទេស​បារាំង​ទៅ​អ៊ីរ៉ង់ ដើម្បី​បើកផ្លូវ​សម្របសម្រួល

ក្រសួងការបរទេសអាមេរិក បើកភ្លើងខៀវ​លក់​សព្វាវុធ​ឲ្យតៃវ៉ាន់ ចំនួន​២២០០លាន​ដុល្លារ

Amnesty International៖ អាជ្ញាធរ​ហ្វីលីពីន កំពុង​ប្រហារ​ជីវិត​មនុស្ស​ក្រៅ​ផ្លូវច្បាប់ យ៉ាង​ចំហ

អ៊ីរ៉ង់បន្តប្រើអ៊ុយរ៉ាញ៉ូមជាអាវុធដើម្បីសងសឹកនឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក

​ហេតុអ្វី​ធនាគារ​កណ្តាល​អាមេរិកឈឺក្បាល នៅពេលចំនួន​ការងារ​កើនឡើងខ្លាំង?

អ៊ីរ៉ង់ប្រាប់​អង់គ្លេសឲ្យ​​ដោះលែង​ កប៉ាល់ដឹកប្រេង​របស់ខ្លួន ជាប្រញាប់

អ៊ីរ៉ង់​ប្តេជ្ញាបង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​ថ្វីបើ​មាន​ការព្រមាន​ពី​អាមេរិក​

បារាំង និងអាល្លឺម៉ង់ជាប្រទេសទទួលបានតំណែងសំខាន់នៅក្នុងសហភាពអឺរ៉ុប

តើ​អ្វីជា​ជំហរ​របស់​ចិន នៅក្រោយ​បាតុកម្ម​ហិង្សា​របស់​បាតុករ​ហុងកុង ?

ហុងកុងប្រារព្ធខួប២២ឆ្នាំនៃការផ្ទេរដែនដីពីអង់គ្លេសមកឱ្យចិនវិញ យ៉ាងហិង្សា

លោក ត្រាំ ជាប្រធានាធិបតី​អាមេរិក​ដំបូង​គេ​បំផុត​ដែល​បាន​ឆ្លង​ព្រំដែន ទៅ​កូរ៉េ​ខាង​ជើង

G20៖ ជំនួបកំពូល​​បាន​បញ្ចៀស​រឿង​អាក្រក់ៗ ខណៈ​ភាព​តានតឹង​មាន​សឹង​​គ្រប់​វិស័យ