rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

ហេតុ​អ្វីបាន​ជា​​​ ចិន ចង់​​គ្រប់​គ្រងផ្តាច់​មុខ​​វិស័យ​ដឹកជញ្ជូន​នៅ​អាហ្វ្រិក?

ដោយ ហេង ឧត្តម

ពេល​នេះ ប្រធានាធិបតី​ចិន ស៊ី ជីងពីង កំពុង​បំពេញ​ទស្សនកិច្ច​នៅ​អាហ្វ្រិក។ បន្ទាប់​ពីប្រទេស​​សេណេហ្កាល់​ Sénégal គឺ​លោក ស៊ី ជីងពីង បាន​បន្ត​ទៅ​រវ៉ាន់ដា Rwanda រួចមក ​​លោក​នឹង​ចេញ​ដំណើរ​ទៅ អាហ្វ្រិក​ខាង​ត្បូង​ នៅ​ថ្ងៃពុធ ទី​២៥កក្កដា​។ នៅ​ទីនោះ​ ប្រធានាធិបតី​ចិន នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល នៃ​ប្រទេសកំពុង​​មាន​កិច្ច​អភិវឌ្ឍ​លូត​លាស់​ខ្លាំង ហៅ​កាត់​ថា Brics។ ក្រោយ​មកទៀត​ លោក ស៊ី នឹង​​ចេញទៅ កោះ ម៉ូរីស។ ក្នុង​ដំណើរ​ទស្សន​កិច្ចដែល​ស្ទើរ​តែឆ្លង​កាត់​ពាក់​កណ្តាល​អាហ្វ្រិក​នេះ លោក​ប្រមុខ​រដ្ឋ​ចិន ​បា​ន​ចុះ​​កិច្ចព្រម​ព្រៀង​ជាច្រើន លើ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋានរចនាសម្ព័ន្ធ​នៅ​អាហ្វ្រិក​​ ពិសេសគឺវិស័យផ្នែក​ដឹកជញ្ជូន។ 

គួរ​រម្លឹក​ជូនថា​ គឺ​ទើប​តែ​នៅ​ឆ្នាំ​២០០០ទេ​ ​ប្រមាណ​ជា​ជិត​២០ឆ្នាំចុងក្រោយ​នេះតែប៉ុណ្ណោះ​ ដែល​ចិន​បាន​ងាក​ក្បាល​បែរ​យុទ្ធសាស្ត្រ​ទៅ​សម្រុក​វាយ​លូក​ពង្រីក​ទីផ្សារ​សេដ្ឋ​កិច្ច​នៅ​ទ្វីប​អាហ្វ្រិក។ ហើយ​ដើម្បី​សម្រេច​មហិច្ចតា​សេដ្ឋ​កិច្ច​ដ៏​ធំ​សម្បើម​របស់​ចិន  ចិន​​ត្រូវ​ការ​ចាំ​​បាច់​ជា​ដំបូង​ គឺ​ការ​កសាង​ហេដ្ឋាន​រចនា​សម្ព័ន្ធ ហើយ​ជាធំ​បំផុត​​នោះ​ គឺ​វិស័យ​ដឹកជញ្ចូន​តែម្តង។

ចំពោះ​ចិន ​អាហ្វ្រិក​ជា​ទ្វីបមួយ​ដែល​មាន​ដែន​ដី​ទូលាយសម្រាប់​ចិន។ ជាទី​ដែល​អាច​មហាយក្ស​ចិន អាច​​ស្ថាបនា​​ប្រព័ន្ធ​ដឹកជញ្ជូន​ដែល​មាន​សុវត្ថិភាព​ និង​លឿន​ឆាប់​រហ័ស។  ជាក់​ស្តែង ក្នុង​មួយ​ឆ្នាំ​ៗ​ ចិន​បា​នដាក់​វិនិយោគទឹក​ប្រាក់​ប្រមាណ​ ៥០ ពាន់លាន​ដុល្លារ ហើយ​ជាង​ពាក់​កណ្តាល​ គឺ​សម្រាប់​វិស័យបណ្តាញហេដ្ឋារចនាសម្ព័ន្ធ​​គមនាគមន៍​។ នេះ​​នៅ​មិនទាន់​​រាប់​ពី​​កម្ចី​រាប់​ពាន់​លាន​ដែល​ចិន​ឲ្យខ្ចី​ដល់​​ប្រទេសភាគ​ច្រើន​នៅ​អាហ្វ្រិក​នោះ​ផង ហើយ​ដែល​កម្ចីទាំង​នោះទៀត​សោត​ គឺ​ច្រើន​សម្រាប់តែ​​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ផ្នែក​ដឹកជញ្ជូន​។  តើ​ហេតុអ្វី​បាន​ជា​វិស័យ​ដឹក​ជញ្ជូន​មាន​សារៈ​សំខាន់​សម្រាប់​ចិន? 

ចំពោះ​នៅ​ក្នុង​ភាសា​ផ្លូវ​ការ អ្ន​កការ​ទូត​ចិន តែង​តែ​ប្រកាស​ប្រាប់​ទៅ​ពលរដ្ឋ​អាហ្វ្រិកថា ការ​វិនិយោគ​និង​កម្ចី​របស់​ចិននេះ ដើម្បី​ចូល​រួមអភិវឌ្ឍ​ជាមួយ​​គ្នា ប្រកប​ដោយ​ភាពសុខដុ​មរមនា​ ជាការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ ហើយ​នេះ​ជា​យុទ្ធសាស្ត្រឈ្នះ-ឈ្នះ។

ក៏ប៉ុន្តែ​នៅ​លើ​សាច់​ការ​ជាក់​ស្តែង​វិញ គឺនៅ​ផល​ប្រយោជន៍​​សេដ្ឋកិច្ចទៅវិញ​ទេ​ ដែលជា​​​ស្នូល​នៃ​ទំនាក់​ទំនង​រវាង​ចិន​និងអាហ្វ្រិក​។ ដូច្នេះ​ហើយ ការណ៍​ដែ​លអ្នក​ខ្លះ​យល់ថា ចិន​ចង់​ដាក់​អាណានិគមកិច្ច​ចំពោះ​អាហ្វ្រិក គឺជាការ​ភ័ន្ត​ច្រឡំ។ បើ​និយាយ​ឲ្យ​ចំ​ គឺ​ចិន​គិត​គូរ​តែ​មួយ​គត់​ ជា​ដំបូង​ និង​សំខាន់​បំផុត​ គឺ​សេដ្ឋកិច្ច។​ នេះ​គឺជាការ​អះអាង​របស់​ Jean-Joseph Boillot ជាអ្នក​ឯកទេស​សិក្សា​ទំនាក់​ទំនង​ចិន-​អាហ្វ្រិក (Centre d’études prospectives et d’informations internationes – CEPII)​​​។​

ជារួម​គឺ​សេដ្ឋកិច្ច​សំខាន់​ចាំបាច់​សម្រាប់​ចិន។ ដើម្បី​ឲ្យ​សេដ្ឋកិច្ច​ស្រុក​ចិន​ខ្លាំង ចាំបាច់​ត្រូវ​នាំចេញ​ទំនិញ ហើយ​ដើម្បី​នាំចេញ​បាន​ គឺត្រូវការ​មធ្យោបាយ​ដឹក​ជញ្ចូន​នេះតែម្តង។ ទាំងនេះហើយ គឺជាកម្មវិត្ថុ​​ស្នូល​នៃ​គោល​នយោបាយ​ ផ្លូវ​សូត្រ​ថ្មី របស់​ប្រមុខ​រដ្ឋ​ចិន ដែល​បានប្រកាស​ចេញ​កាលពី​ឆ្នាំ ២០១៥។ តាម​រយៈ​គម្រោង​នេះ មហាយក្ស​សេដ្ឋកិច្ច​អាស៊ីមួយ​នេះ ចង់​នាំទំនិញ ពីចិន ទៅ​អឺរ៉ុប​ ពីចិន​ទៅ​អាស៊ី និងពីចិន​​ទៅ​អាហ្វ្រិក​។

ចំពោះ​ករណី​នៅ​អាហ្វ្រិក ក្រុម​ហ៊ុន​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចិន មាន​ចំនួន​រាប់​ពាន់ ដែល​កំពុង​ឈរ​ជើង​សាង​សង់​ផ្លូវ​ដែក​ថ្មីៗថែមទៀត​​។ ផ្លូវ​ដែក​មួយ​ចំនួន បា​នសាង​សង់រួច និង​សម្ពោធ​ឲ្យ​ដំណើរ​ការ​ខ្លះ​ៗ រួច​​មកហើយ។ ដូច​ជា ខ្សែ​រថ​ភ្លើង​ រយៈ​ចម្ងាយ​ ជាង​៧៥០គីឡូម៉ែត្រ ពីក្រុង​ Addis-Abeba ឆ្ពោះ​ទៅ​រដ្ឋធានី​ Djibouti របស់​ Éthiopie គឺ​ទើបតែ​សម្ពោធ​ឲ្យ​ប្រើ​កាល​ពី​ដើម​ឆ្នាំមុន។

ហើយផ្លូវ​ដែក ពី​រដ្ឋធានី Nairobi របស់​ Kenya បោះពួយ​ទៅ កំពង់​ផែ Mombasa គឺ​បាន​សម្ពោធ​ឲ្យ​ប្រាស់កាលពី​ឆ្នាំ​២០១៧​ ឆ្នាំទៅមិញ។ កំពង់​ផែ Mombasa នេះ គឺ​ជា​ច្រក​សេដ្ឋកិច្ច​ដ៏​សំខាន់ ដែល​ជា​ផែ​នាំចេញ​ទំនិញ​ដ៏​សម្បើម ឆ្ពោះ​ទៅ​កាន់​ទ្វីប​អាស៊ី។​ នៅ​មាន​ខ្សែ​រថភ្លើង​ច្រើន​ទៀត តួយ៉ាង ផ្លូវដែក​នៅ​ប្រទេស Angola ដែល​តភ្ជាប់​ទៅ​ខេត្ត​ផ្សេងៗ​របស់ប្រទេស​ Congo ។

ជា​​គំនិត​សំខាន់​ដ៏​ចម្បង​របស់​​ចិន​នោះ គឺ​ត្រូវ​តភ្ជាប់​ខ្សែបណ្តាញ​គមនាគមន៍​ ឲ្យ​បា​ន​រឹង​រឹត​កាន់តែ​ច្រើន ដើម្បី​អាច​ដឹកជញ្ចូន​នាំចេញ​ និង​នាំចូល​ទំនិញ។ ក្នុង​ន័យនេះ លោក​ប្រធានាធិបតី​ ស៊ី​ ជីនពីង បាន​សម្រេច​លទ្ធផល​ជា​ថ្មី​បន្ថែម​​ទៀត ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក នៅ​អាហ្វ្រិក​លើកនេះ។ ​នៅ សេណេហ្គាល់​កាលពីចុងសប្តាហ៍ ចិន​​បាន​ចុះ​កិច្ច​ព្រម​ព្រៀម​ពាណិជ្ជកម្ម​ ចំនួន​១០​ ហើយ​ក្នុង​នោះ គឺ​មាន​កិច្ច​ព្រម​ព្រៀង​លើក​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ជា​សំខាន់។ នៅប្រទេសសេណេហ្គាល់​នេះ​ ក្រុម​ហ៊ុន​ចិន នឹង​សម្រេច​សាង​សង់​រួច​រាស់​នៅចុង​ឆ្នាំ២០១៨​នេះ នូវ​មហាផ្លូវ​ហាយវែ ជា​ប្រវត្តិ​សាស្ត្រ​​ ដែល​សម្រាប់​ភ្ជាប់​ចេញ​ពី​រដ្ឋធានី ទៅកាន់​ទីក្រុងដ៏​ពិសិដ្ឋ Ila Touba របស់​សេណេហ្គាល់។

ចំណែកនៅ​រវ៉ាន់ដា ដើមសប្តាហ៍នេះ​ ប្រមុខ​រដ្ឋ​ចិន ចុះ​ហត្ថលេខាកិច្ចព្រមព្រៀងទ្វេភាគី​​ ដល់ទៅ​១៥ឯណោះ។ ការ​ណ៍​ដែល​លោក ​ ស៊ី​ ជីនពីង ទៅ​​រវ៉ាន់ដាលើកនេះ ពុំ​មែន​ជារឿង​ចៃដន្យ​ឡើយ។ ពោល​គឺ​លោក​ចង់​ភ្ជាប់​ត​ភ្ជាប់​ផ្លូវរថភ្លើង ជា​បន្ថែមទៀត នៅ​​រវ៉ាន់ដា។ ព្រោះថា ប្រទេស​នេះ មាន​សន្ទុះ​សេដ្ឋកិច្ច​ដ៏​សម្បើមខ្លាំង​ណាស់​​នៅក្នុង​តំបន់។

គួរ​ជ្រាបថា ក្រៅពី​ផ្លូវ​រថភ្លើង​ ចិន​ក៏​វិនិយោគ​និង​ផ្តល់​ប្រាក់​កម្ចី​សម្រាប់​សាង​សង់ប្រព័ន្ធ​គមនាគមន៍​​ផ្សេង​ៗ​ទៀតដែរ​ ជា​អាទិ៍​​ ផ្លូវ​ថ្នល់ កំពង់​ផែ និង​អាកាសយានដ្ឋាន។ ចិន​បានឲ្យ​​តម្លៃ​ខ្លាំង​ទៅលើ​ផ្នែក​ដឹកជញ្ចូន​នៅ​អាហ្វ្រិក​ រហូត​ដល់​ចាត់ទុកនយោបាយអន្តរជាតិ​​របស់​ខ្លួនថាជា​«នយោបាយ​ការទូត​វិស័យ​ដឹកជញ្ចូន» ទៀតផង​។ ពីព្រោះថា ប្រទេស​​ចិន មា​នការ​រីកចម្រើន​សេដ្ឋកិច្ច​ខ្លាំង​នៅក្នុង​ស្រុក ដូច្នេះ វិស័យ​នាំចេញ​គឺរឿង​ចាំបា​ច់ ហើយ​អាច​ចាត់ទុក​ថា​ជា​កាតព្វ​កិច្ចផង ដែល​ចិត្ត​ត្រូវតែ​នាំចេញ។ ​អាហ្វ្រិក ដែល​មាន​ប្រជា​ជន​សរុប​ប្រមាណ​ជាង​១ ២១៦លាននាក់ នេះ​គឺជា​ប្រភព​ទីផ្សារ​យ៉ាង​ធំ​សម្រាប់​ចិន។​

បន្ថែម​ពីការ​នាំចេញ​ទំ​និញ​របស់​ចិន ផ្លូវដឹកជញ្ចូន​​ទាំងអម្បាលម៉ានដែល​ចិន​បាន​សាង​សង់ ក៏​បម្រើ​ឲ្យ​ការ​នាំចូល​ទៅស្រុក​ចិន​វិញ​ផង​ដែរ។ នោះ​គឺ​ចិន​នាំចូល​នូវ​វត្ថុធាតុ​ដើម ធនធាន​ធម្មជាតិ ប្រេងពីអាហ្វ្រិក ដើម្បី​ចាក់​បំបន់​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​របស់​ចិន៕

 

ហ្វាំងឡង់ ប្រទេស​ដែល​ប្រជាជន​មាន​សេចក្តីសុខ​សុភមង្គល ជាងគេ​លើ​លោក

ហេតុអ្វី​ចិន​ក្លាយជា​ចំណុច​ចម្រូងចម្រាស​ក្នុង​ការបោះឆ្នោត​ឥណ្ឌូណេស៊ី

ស៊ូដង់៖​ក្រោយ​ការ​ទម្លាក់​លោក​អូម៉ា អ៊ែលបេស្ហៀរ​ពី​អំណាច ស្ថានការណ៍​កំពុង​បន្ត​ច្របូកច្របល់​ខ្លាំង

WTO៖ សង្គ្រាម​ពាណិជ្ជកម្ម​អាច​នឹង​មាន​ផលប៉ះពាល់​អាក្រក់​ជាង​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ២០០៩​

នៅ​លីប៊ី ​ម៉ូស្គូ ចាក់​សន្លឹកបៀលើ សេនាប្រមុខ Haftar ប៉ុន្តែ ថ្នមផលប្រយោជន៍រុស្ស៊ី​នៅ​ទីនោះ​

ភាពរ៉ាំរ៉ៃ អូស​ដំណើរ នៃ​សំណុំ​រឿង Brexit ជា​កំហុស​អ្នកណា?

តួនាទី​សារព័ត៌មាន​នៅក្នុង​ប្រល័យពូជសាសន៍​រវ៉ាន់ដា

លីប៊ី៖​សេនាប្រមុខ​ខាលីហ្វា ហាវតារ​កំពុង​ក្លាយ​ជា​តួអង្គ​នយោបាយ​ដែល​សហគមន៍​អន្តរជាតិ​លែង​ហ៊ាន​មើលស្រាល?

ជំនួប​ចចារ​ពាណិជ្ជ​កម្ម​អាមេរិក-ចិន៖ ដំណើរការ​ទៅ​មុខ​ ប៉ុន្តែ​នៅ​តែ​រក​ទីបញ្ចប់​មិន​ឃើញ​

ចិន​អាចនឹង​ជែងឈ្នះ​អាមេរិក​ក្នុងការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​

ថៃ៖ ស្ថានភាព​​ផ្សែងពុលក្នុង​បរិយាកាស​ ដ៏​ធ្ងន់ធ្ងរ​បំផុត ​នៅ​ភាគ​ខាង​ជើង

តួកគី៖លោកអ៊ែរដូហ្កាន​បាន​ទទួល​បរាជ័យ​ជូរចត់​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់

បារាំងកាន់​ដៃ​​ចិន​ រត់​ប្រណាំង​អាមេរិក ឡើង​ឋាន​ព្រះចន្ទ

ថៃ៖ ក្រោយ​បោះឆ្នោត​រួច ទិដ្ឋភាព​នយោបាយ​កាន់តែ​បែក​បាក់​គ្នា

គ្រាប់រ៉ូកែត​បាញ់​​ចេញ​ពី​តំបន់ហ្គាហ្សា​ដែនដី​ប៉ាឡេស្ទីន​កំពុង​ក្លាយ​ជា​ប្រធានបទ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោតសភា​អ៊ីស្រាអែល?

បរាជ័យ​នៃ​អន្តរាគមន៍​របស់​រដ្ឋ​ក្នុង​សេដ្ឋកិច្ច

តើបារាំង​ពិត​ជា​អាច​រាំង​ខ្ទប់​ឥទ្ធិពល​របស់​ចិន នៅ​អាហ្វ្រិក​ដូចការចង់​បាន​ដែរ​ឬទេ?

វិស័យ​ទេសចរណ៍​ក៏ដូច​ជា​វិស័យ​វិនិយោគ ក្រុម​ឧត្តមសេនីយ​ថៃងាក​រក​ចិន​ជា​ជាង​អាមេរិក

បោះឆ្នោតថៃ៖ ​លោកប្រាយុទ្ធ​នៅតែអាច​ធ្វើ​នាយករដ្ឋមន្រ្តី​ដោយ​មិន​ចាំបាច់​ឈ្នះបាន​សំឡេង​ភាគច្រើន

ករណី​លែងលះ​កើនឡើង​ធ្វើឲ្យ​គូស្នេហ៍​ជប៉ុន​គិតគូរពីការចុះកិច្ចសន្យាអាពាហ៍ពិពាហ៍