អានតួអត្ថបទ
ផ្តាសាយ​បក្សី

អង្គការ​​FAO​​​ចង់​អោយ​ចិន​​និង​​ប្រទេស​​ជិតខាង​​ចិន​​​​​​​​ពង្រឹង​​​​​​​វិធានការ​​ទប់ទល់​​​ផ្តាសាយ​​បក្សី​

នៅថ្ងៃ​សុក្រ​នេះ អង្គការកសិកម្ម​និង​​ចំណីអាហារ​ពិភពលោក​​​FAO បាន​ផ្តល់​អនុសាសន៍​អោយ​ចិន និង​ប្រទេស​ជិតខាង​របស់​ខ្លួន ធ្វើការ​ពង្រឹង​បន្ថែម​នូវ​វិធានការ​ត្រួតពិនិត្យ និង​វិធានការ​​អនាម័យ​ផ្សេងៗ ដើម្បី​ចៀសវាង​ការរាលដាល និង​ការ​វិវត្តន៍​​​នៃ​មេរោគផ្តាសាយ​បក្សី​H7N9។ ​មេរោគ​H7N9 បាន​សម្លាប់​មនុស្ស​​ជាង​១០នាក់​ហើយ​ នៅ​ចិន​ ក្នុង​ឆ្នាំ២០១៧​នេះ។ ​

អង្គការ​​​ ​​​FAO ចង់​អោយ​អាជ្ញាធរ​​និង​មន្ទីរពិសោធន៍​ចែករំលែក​​លទ្ធផល​ការងារ​ទាក់ទង​នឹង​​​ផ្តាសាយ​បក្សី​ អោយ​បាន​​ឆាប់​បំផុត៕
អង្គការ​​​ ​​​FAO ចង់​អោយ​អាជ្ញាធរ​​និង​មន្ទីរពិសោធន៍​ចែករំលែក​​លទ្ធផល​ការងារ​ទាក់ទង​នឹង​​​ផ្តាសាយ​បក្សី​ អោយ​បាន​​ឆាប់​បំផុត៕ REUTERS
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ឆ្នាំ២០១៣មក គិតតាំង​ពីពេលដំបូង ដែល​​លេចមុខ​​​​មេរោគផ្តាសាយ​បក្សី​H7N9 គិតទៅ​មាន​មនុស្ស​ជាង​១២០០នាក់ ដែល​ត្រូវ​មេរោគនេះ​វាយប្រហារ។ ​អាជ្ញាធរ​ចិន​បាន​ប្រកាស​កាលពី​ខែមករា ថា​មាន​មនុស្ស​៧៩នាក់​បានស្លាប់។ គិតទៅ​គឺច្រើន​ណាស់ ប្រៀប​នឹង​ឆ្នាំ២០១៦ ក្នុង​រយៈ​ពេល​ដូចគ្នា​នេះ។ ក្នុង​​ឆ្នាំ២០១៦រយៈ​ពេលដដែល​នេះ​ មាន​មនុស្ស​ស្លាប់​ដោយ​មេរោគ​ផ្តាសាយ​បក្សី​នេះ ​តែ​៥នាក់​ទេ។

ថ្ងៃ​សុក្រ​នេះ អង្គការ​កសិកម្ម​និង​ចំណីអាហារ​ពិភពលោក​ ​​​FAO បាន​​ផ្តល់​អានុសាសន៍​អោយ​ ​ប្រទេស​ចិន​និងបណ្តា​​ប្រទេស​ជិតខាងចិន បណ្តា​​ប្រទេស​ដែល​ធ្វើពាណិជ្ជកម្ម​ជាមួយចិនក្តី មិនធ្វើជាមួយ​​ក្តី- ប្រទេស​ទាំងអស់នេះ ​ចាំបាច់​ត្រូវ​ដាក់ចេញ​នូវ​ប្រព័ន្ធ​ចាប់រោគសញ្ញា និង​ប្រព័ន្ធ​ប្រតិកម្ម​ឡើង។ ទិសដៅ​គឺ​ចៀសវាង​កុំអោយ​មេរោគ​ផ្តាសាយ​បក្សី​​ H7N9 អាច​រាលដាល​​​និង​វិវត្តន៍បំផ្លែង​លក្ខណៈ​​បាន។

អង្គការ​ FAO ចង់​អោយ​​ពង្រឹង​បន្ថែម​នូវ​ការត្រួតពិនិត្យចាប់​រោគសញ្ញា ធ្វើការ​​​​សម្អាត​កសិដ្ឋាន​ចិញ្ចឹម​សត្វស្លាប និង​ទីផ្សារ​ដែល​មាន​សត្វស្លាប​ឈឺ ហើយអាជ្ញាធរ​​ត្រូវ​អន្តរាគមន៍​តាំងពី​ដំណាក់កាល​ដំបូង​​នៅ​កសិដ្ឋាន​រហូតដល់​សត្វស្លាប​ដាក់ចេញ​លក់​ និង​ក្លាយជា​ចំណី​អាហារ។ ​

តាំងពី​ឆ្នាំ​២០១៣មក ប្រឈម​នឹង​មេរោគ​ផ្តាសាយ​បក្សី​ ចិន​បាន​ចាត់វិធានការ​ត្រួតពិនិត្យ​​​ទីផ្សារសត្វ​ស្លាប​។ ចិន​បានព្យួរ​បណ្តោះអាសន្ន​​ទីផ្សារ​លក់សត្វស្លាប​រស់ នៅ​​តាម​ក្រុង​ភាគខាងត្បូង​​ ភាគ​កណ្តាល ​និង​នៅ​ខែត្រ​ភាគខាងកើត Zhejiang។ ទោះយ៉ាង​នេះក្តី នៅខែត្រ​ក្វាងទុង ភាគខាងកើត គេបាន​រកឃើញ​ថា មេរោគ​ផ្តាសាយ​បក្សី H7N9 បាន​ប្រែ​ទៅជា​ជំងឺ​ អាច​សម្លាប់​សត្វស្លាបក្នុង​ពេល​ឆា​ប់បំផុត គឺ​ត្រឹម​​​តែ​​៤៨ម៉ោង​ប៉ុណ្ណោះ។ ​លក្ខណៈ​​មេរោគ​ផ្តាសាយ​បក្សី​មួយ​នេះ អាច​​​វិវត្តន៍​បានគ្រប់ពេល ដូច្នេះ អង្គការ​​​ ​​​FAO ចង់​អោយ​អាជ្ញាធរ​​និង​មន្ទីរពិសោធន៍​ចែករំលែក​ព័ត៌មាន​និង​លទ្ធផល​ការងារ​គ្នា អោយ​បាន​​ឆាប់​បំផុត៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ