អានតួអត្ថបទ
បទយកការណ៍

យុទ្ធនាការ​ត្បាញ​ក្រមា​ បំបែក​ឯតទគ្គកម្ម​ពិភព​លោក ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ១៤ កុម្ភៈតទៅ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ១៤​កុម្ភៈ​នេះ ត​ទៅ យុទ្ធនាការ​ត្បាញ​ក្រមា ដើម្បី «​បំបែក​ឯតទគ្គកម្ម ក្រមា​វែង​ជាង​គេ​លើ​ពិភព​លោក​» បាន​បើក​ទ្វារ​ជា​ផ្លូវ​ការ​ឲ្យ​សាធារណៈ ចូល​ត្បាញ​ក្រមា​ដោយ​ផ្ទាល់​ដៃ នៅ​សួន​ច្បារ​វាល​ព្រះមេរុ​។ យុទ្ធនាការ​នេះ ធ្វើ​ឡើង​ដើម្បី​លើក​កម្ពស់​មោទនភាព​ជាតិ និង​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​រួម​គ្នា​ថែរក្សា និង​លើក​ស្ទួយ​មរតក​វប្បធម៌​ប្រពៃណី​ខ្មែរ ជំរុញ​សាមគ្គីភាព និង​ឯកភាព​ជាតិ​។​ ការ​ត្បាញ​ក្រមា ដើម្បី​បំបែក​កំណត់​ត្រា​ពិភព​លោក នេះ​មិន​កំណត់​រយៈ​ពេល​នោះ ពោល​គឺ​លុះ​ត្រា​តែ ត្បាញ​ក្រមា ឲ្យ​បាន​ប្រវែង​១​ពាន់​ម៉ែត្រ។

ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសប្រទាន ប្រសិទ្ធពរជ័យដល់កិច្ចចាប់ផ្ដើម កម្មវិធី «បំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក»
ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសប្រទាន ប្រសិទ្ធពរជ័យដល់កិច្ចចាប់ផ្ដើម កម្មវិធី «បំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក» @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ