អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

សត្វ​ទន្សោង​ឈ្មោល​មួយ​ក្បាល​បាន​ងាប់​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​សង្ស​រុក្ខា​វ័ន្ត​

ក្រុម​អភិរក្ស​ធន​ធាន​ធម្មជា​តិ ​បាន​រក​ឃើញ​សត្វ​ទន្សោង​​១​ក្បាល​ដែល​ជា​ប្រភេទ​ សត្វ​កម្រ​មាន​ទម្ងន់​ប្រមាណ​៥០០​គី​ឡូ​ក្រាម​ បាន​ងាប់​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​សង្ស​រុក្ខា​វ័ន្ត ​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ ​នៅ​ថ្ងៃ​ទី​១០​ ខែ​សីហា​ ម្សិល​មិញ​​។​ព្រះ​តេជ​គុណ ​ប៊ុត​ សាលួត​ ព្រះ​ប្រធាន​សហគមន៍​សង្ឃ​រុក្ខា​វ័ន្ត​ មានថេរ​ដីកា​ថា ​សត្វ​ទន្សោង​នេះ ​ស្លាប់​ប្រហែល​១​ឬ​២​ថ្ងៃ​មុន​ ហើយ​គេមិន​ទាន់​ដឹង​មូល​ហេតុ​អ្វី​នៅ​ឡើយ​។ ប៉ុន្តែ​ សត្វ​ទន្សោង​នេះ​ហាក់​ដូច​ជា​មាន​វ័យ​ចំ​ណាស់​និង​នៅ​លើ​ជើង​ឆ្វេង​របស់​វា​មាន​ស្នាម​ធ្លាប់​ជាប់​អន្ទាក់​របស់​ព្រាន​ព្រៃ​កន្លង​មក​។​ព្រះតេជ​​គុណ ​ប៊ុត ​សាលួត​ និង​មន្រ្តី​បរិស្ថាន​ បាន​រៀប​ចំ​ធ្វើ​ពិធី​បុណ្យ​ប័ង្សុ​កូលតាម​ប្រពៃណី​ព្រះ​ពុទ្ធ​សាសនា​ ហើយ​បាន​សំដែង​ការ​សោក​ស្តាយ​ចំពោះ​ការ​បាត់​បង់​ធនធាន​ជីវៈ​ចម្រុះ​ដ៏កម្រ​នៅលើ​ពិភព​លោក​នេះ​។​

សត្វទន្សោងឈ្មោលមួយក្បាលបានងាប់ក្នុងដែនជម្រកសត្វព្រៃសង្សរុក្ខវ័ន្ត
សត្វទន្សោងឈ្មោលមួយក្បាលបានងាប់ក្នុងដែនជម្រកសត្វព្រៃសង្សរុក្ខវ័ន្ត @សហការី
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ