អានតួអត្ថបទ
កម្ពុជា

ក្រសួង​ដែនដី​ទុក​រយៈ​ពេល​ដល់​អ្នក​ប៊ូឌីញ​ដែល​មិន​ទាន់​រើ​ចេញ ត្រឹម ថ្ងៃ​ទី​១៥ ខែ​កក្កដា!

គិត​មក​ទល់​ថ្ងៃ​ទី​២២ មិថុនា​នេះ ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីញ​«ស» ចំនួន ជាង​៤៣០​បន្ទប់​ហើយ​ដែល​ចាក​ចេញ​ពី​លំនៅដ្ឋាន​ចាស់​របស់​ខ្លួន ព្រម​ជាមួយ​នូវ​សំណង​ថ្លៃ​បន្ទប់​ក្នុង​តម្លៃ ១៤០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការេ ដើម្បី​ទៅ​តំាង​ទីលំនៅ​ថ្មី។ ចំពោះ​បន្ទប់​ស្នាក់​នៅ​ដែល​សេស​សល់​ប្រមាណ​ជា​៦០​បន្ទប់​ទៀត​នោះ ត្រូវ​បាន​ក្រសួង​បញ្ជាក់​ថា នឹង​ទុក​រយៈ​ពេល​ត្រឹម​ថ្ងៃ​ទី ១៥ ខែ​កក្កដា។

អ្នក​រស់​នៅ​ក្នុង​អគារ​ប៊ូឌីញ​ផ្តើម​រើ​អ៊ីវ៉ាន់​ចេញ​។
អ្នក​រស់​នៅ​ក្នុង​អគារ​ប៊ូឌីញ​ផ្តើម​រើ​អ៊ីវ៉ាន់​ចេញ​។
ផ្សាយពាណិជ្ជកម្ម

លោក សេង ឡូត អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ដែនដី បាន​ប្រាប់​វិទ្យុ​បារាំង​ថា ការ​ទុក​រយៈ​ពេល​ត្រឹម​ថ្ងៃ​ទី​១៥ ខែ​កក្កដា នេះ​ក្រសួង​បាន​ជូន​ដំណឹង​ប្រាប់​ដល់​ពលរដ្ឋ​ជា​មុន​រួច​រាល់​ហើយ។ ដូច្នេះ​ធ្វើ​យ៉ាង​ណា​បង​ប្អូន​ត្រូវ​រើ​ចេញ​ឱ្យ​ទាន់​ពេល​វេលា ដើម្បី​ឱ្យ​ក្រុម​ហ៊ុន​អាច​មក​រៀប​ចំ​គម្រោង​អភិវឌ្ឍន៍ ទៅ​តាម​ពេល​វេលា​ដែល​បាន​កំណត់។ លោក អ្នក​នំា​ពាក្យ​បញ្ជាក់!​

ចំពោះ​កិច្ចការ​បន្ទាប់​មក​ទៀត លោក សេង ឡូត បន្ត​ថា ក្រសួង​នឹង​ប្រគល់​សិទ្ធិ​គ្រប់​គ្រង​ទៅ​ឱ្យ​ក្រុម​ហ៊ុន Arakava​ភ្លាម បន្ទាប់​ពី​ពលរដ្ឋ​បាន​ចាក​ចេញ​អស់​គ្រប់​គ្នា។ ហើយ​ចំពោះ​ការ​អភិវឌ្ឍ​វិញ និង ធ្វើ​ជា​បន្ត​បន្ទាប់​ដោយ​មិន​ទុក​ពេល​យូរ​នោះ​ទេ!

ជា​កត់​សម្គាល់​ចំពោះ​ការ​ទិញ លក់​បន្ទប់​ស្នាក់​នៅ​អាគារ​ប៊ូឌីញ​ស ដែល​បាន​ចាប់​ផ្តើម​តំាង​តែ​ពី ថ្ងៃ​ទី​៣០ ឧសភា​មក មាន​ដំណើរ​ការ​រលូន​ដោយ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​បាន​ទទួល​យក​សំណង​ដែល​ក្រុមហ៊ុន​បាន​ផ្តល់​ជូន។

គួរ​រំលឹក​ថា ​ពលរដ្ឋ​ដែល​រស់​នៅ​អគារ​ប៊ូឌីញ​ចំនួន ៤៩២​បន្ទប់ មាន​ពលរដ្ឋ​ចំនួន​៤៦៤ បន្ទប់ ដែល​យល់​ព្រម​ទទួល​យក​សំណង​ពី​ក្រុមហ៊ុន​ជប៉ុន។ ចំណែក​ពលរដ្ឋ​២៧​បន្ទប់​ទៀត មិន​ទាន់​យល់​ព្រម​ទទួល​យក​សំណង​នេះ​ឡើយ។ តែ​យ៉ាង​ណា​ក្រសួង​រៀបចំ​ដែនដី បាន​ប្រកាស​ថា ពលរដ្ឋ​ដែល​យល់​ព្រម​ទទួល​សំណង​នេះ នឹង​ត្រូវ​រើ​ចេញ​ពី​អគារ​ប៊ូឌីញ មុន​ថ្ងៃ​ទី​១៥ កក្កដា​ខាង​មុខ។

សូម​ជម្រាប​ជូន​ថា មិន​យូរ​នោះ​ទេ​អគារ​ប៊ូឌីញ ដែល​បន្សល់​ពី​សម័យ​សង្គម​រាស្រ្ត​និយម នឹង​ត្រូវ​វាយ​កម្ទេច​ក្នុង​រូបភាព​អភិវឌ្ឍ។ ប៊ូឌីញ”ស” ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន ដែល​កំពុង​មាន​សភាព​ទ្រុឌ​ទ្រោម​ខ្លាំង​នេះ ត្រូវ​បាន​ក្រសួង​រៀប​ចំ​ដែន​ដី និង​ក្រុមហ៊ុន​ជប៉ុន​Arakawa គ្រោង​អភិវឌ្ឍន៍​ថ្មី​ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ​៨០​លាន​ដុល្លារ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ