អានតួអត្ថបទ
បទសម្ភាស

លោក វិចទ័រ ហ្សូនា៖« នៅ​ឆ្នាំ ២០២០ កម្ពុជា​នឹង​មាន​អគ្គិសនី​ប្រើ​ប្រាស់​គ្រប់​តំបន់»

ចុះផ្សាយ​នៅ​ថ្ងៃ៖

មក​ទល់​ពេល​នេះ​ការ​ផ្គត់​ផ្គង់​អគ្គិសនី តាម​រយៈ​បណ្តាញ​ចែក​ចាយ​របស់​រដ្ឋ មាន​ចំនួន​ជិត ៨០​ភាគ​រយ​ហើយ។ នៅ​ឆ្នាំ ២០២០​ខាង​មុខ អគ្គិសនី​កម្ពុជា​នឹង​គ្រប​ដណ្តប់​ទៅ​ដល់​ភូមិ​ចំនួន​ជាង​ ១៤០០០​ភូមិ នៅ​ទូទាំង​ប្រទេស។ លោក វិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​ ថ្លែង​ប្រាប់​វិទ្យុ RFI ថា រយៈ​ពេល ៣​ឆ្នាំ​ទៀត កម្ពុជា​នឹង​មាន​អគ្គិសនី​ប្រើ​ប្រាស់​គ្រប់​គ្នា ស្រប​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ នា​អាណត្តិ​ទី ៥​នេះ។ លោក​វិចទ័រ ហ្សូនា បញ្ជាក់​ថា​ទៅ​អនាគត​កម្ពុជា​នឹង​មាន​អគ្គិសនី​លក់​ទៅ​ក្រៅ​ប្រទេស​ផង​ដែរ។

លោក វិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល
លោក វិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ