ការប្រើប្រាស់បណ្តាញសង្គមដោយគ្មានការទទួលខុសត្រូវ បង្កគ្រោះថ្នាក់ដល់ខ្លួនឯងច្រើនជាងអ្នកដទៃ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:០១
ការផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក ដែលមានទំរង់ជាលក្ខណៈព័ត៌មានទាន់ហេតុការណ៍ ការផ្សាយផ្ទាល់ឬដោយសំណេរ ដែលបង្កជាជំលោះ ក្នុងចំណោមអ្នកលេងហ្វេសប៊ុកដែលមានភាពលេចធ្លោ បានកើតមានកាន់តែច្រើនទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ បញ្ហានេះបណ្តាលឲ្យមានការភ្លាំងភ្លាត់បង្កជាកំហុស ដូចជាករណីលោក ផែង វណ្ណៈ ដែលជាអ្នកលេងហ្វេសប៊ុកដែលមានប្រជាប្រិយម្នាក់ដែរនោះ បានប្រឈមមុខនឹងផ្លូវច្បាប់ បន្ទាប់ពីមានបណ្តឹង ពីរដ្ឋាភិបាល និងពីអ្នកលេងហ្វេសប៊ុកដូចគ្នា។ ទាំងអស់នេះ គឺដោយសារតែការផ្សាយផ្ទាល់ និងការសរសេរលើទំព័រហ្វេសប៊ុក ដែលរងការចោទថាប្រើប្រាស់សេរីភាពជ្រុល។