លោក នេត្រ ភត្រា៖« ពលរដ្ឋមានពេល១៥ថ្ងៃ ដើម្បីដាក់បណ្តឹងសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីប្រឆាំងនឹង យឹម ទិត្យ»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:០៥
នៅថ្ងៃអង្គារនេះ សហចៅក្រមស៊ើបអង្កេត បានជូនដំណឹងដល់ភាគីទាំងអស់នៅក្នុងសំណុំរឿង ០០៤ ថា សហចៅក្រមស៊ើបអង្កេតយល់ឃើញថា កិច្ចស៊ើបសួរលើឈ្មោះ យឹម ទិត្យ នៅក្នុងសំណុំរឿង០០៤ បានបិទបញ្ចប់ហើយ។ លោកនេត្រ ភត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានឲ្យដឹងថា ភាគីពាក់ព័ន្ធនានាចាប់ពីថ្ងៃនេះទៅមានពេល១៥ថ្ងៃ ដាក់ភស្តុតាងថ្មីៗប្រសិនបើមាន ដើម្បីបន្តឲ្យមានការស៊ើបសួរលើយឹម ទិត្យ។ លោក នេត្រ ភត្រា បញ្ជាក់ថានីតិវិធីបន្ត សហចៅក្រមស៊ើបអង្កេតនឹងចេញដីការដំណោះស្រាយក្នុងចំណោមជនសង្ស័យ៤រូប ថាជនសង្ស័យរូបណាខ្លះដែលនឹងត្រូវចោទប្រកាន់ ហើយ ជនសង្ស័យណាខ្លះទៀតនឹងត្រូវលើកលែងការចោទប្រកាន់។