អានតួអត្ថបទ
កម្ពុជា-សង្គម

​អាជ្ញាធរ​ដក​ឯកសារ​មិន​ប្រក្រតី​ពី​ជន​អន្តោ​ប្រវេសន្ត​ជិត​២ម៉ឺន​គ្រួសារ​

រយៈ​ពេល​៥ខែ​ក្នុង​ឆ្នាំ​២០១៩ អាជ្ញាធរ​កម្ពុជា ដក​ហូត​ឯកសារ​មិន​ប្រក្រតី​ជិត​៤ម៉ឺន​ច្បាប់​ ពីជន​អន្តោ​ប្រវេសន៍​ជិត​២ម៉ឺន​គ្រួសារ​។ ជន​អន្តោ​ប្រវេសន្ត​ទាំង​នោះ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដូច​ជាៈ ថៃ ឡាវ ចិន វៀតណាម ជា​ដើម។ ដំណាល​គ្នា​នឹង​ការ​រឹប​អូស​ឯកសារ​មិន​ប្រក្រតី​នេះ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ពី​ចំណាត់​ការ​ធូររលុង​ក្រោយ​រឹប​អូស​ឯក​សារ​មិន​ប្រក្រតី​ទាំង​នោះ​។ 

ជនអន្តោប្រវេសន្តដែលបានឃាត់ខ្លួនកាលពីពេលកន្លងទៅ (រូបភាពឯកសារ)
ជនអន្តោប្រវេសន្តដែលបានឃាត់ខ្លួនកាលពីពេលកន្លងទៅ (រូបភាពឯកសារ) @Internet
ផ្សាយពាណិជ្ជកម្ម

ឯកសារ​ជិត​៤ម៉ឺន​ច្បាប់​ដែល​អគ្គ​នាយកដ្ឋាន​អន្ដោ​ប្រវេសន្ត​ដក​ហូត​ពី​ជន​បរទេស​រស់​នៅ​កម្ពុជា ក្នុង​រយៈ​ពេល​៥ខែ​នេះ​រួម​មានៈ សៀវភៅ​ស្នាក់​នៅ ​ សៀវ​ភៅ​គ្រួសារ សំបុត្រ​កំណើត​ សំបុត្រ​អាពាហ៍​ពិពាហ៍ អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​លិខិត​ឆ្លង​ដែន​។ ឯកសារ​៤ម៉ឺន​ច្បាប់​នេះ​គឺ​ដក​ហូត​ពី​ជន​អន្តោ​ប្រវេសន្ត​ជិត​២ម៉ឺន​គ្រួសារ ស្ថិត​នៅ​ក្នុង​ចំណោម​ជន​បរទេស​សរុប​ជិត​៧ម៉ឺន​នាក់​មាន​៩សញ្ជតិ​រួម​មាន​៖ ថៃ ឡាវ ចិន ភូមា ឥណ្ឌូលណេស៊ី ម៉ាឡេស៊ី នេប៉ាល់ បង់ក្លាដេស និង​វៀតណាម​។

បើ​តាម​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន្ត នៅ​មាន​ឯកសារ​សេស​សល់​ចំនួន​៥ម៉ឺន​ច្បាប់​ទៀត ក្នុង​ចំណោម​ជន​អន្តោ​ប្រវេសន៍​ជាង​២ពាន់​គ្រួសារ ដែល​អាជ្ញាធរ​បន្ត​ធ្វើ​ការ​ដក​ហូត​រហូត​ដល់​ផុត​ដំណាច់​ខែ​មិថុនា​នេះ​។

ជា​ការ​កត់​សម្គាល់​អំឡុង​ពេល​ចុះ​ដក​ហូត​ឯកសារ​មិន​ប្រក្រតី​អាជ្ញាធរ​នៅ​គ្រប់​បណ្ដាល​ខេត្ត​បាន​ជួប​បញ្ហា​ប្រឈម​និង​ការ​លំបាក​មួយ​ចំនួន​ដោយ​ក្នុង​នោះ​ជន​បរទេស​បាន​ភ័យ​ខ្លាច​ចំពោះ​ការ​បាត់​បង់​ប្រយោជន៍​ដែល​ទាក់​ទង​នឹង​ឯកសារ​ដែល​អាជ្ញាធរ​បាន​រឹប​អូស​។ បន្ថែម​លើ​នេះ​ជន​បរទេស​ខ្លះ​គេច​វេស​ដោយ​នៅ​តែ​អះអាង​ថា មាន​ឯកសារ​បញ្ជាក់​ថា ខ្លួន​ជា​ខ្មែរ​។ ជាក់​ស្ដែង​មាន​បណ្ដឹង​ចំនួន​៧៣​ដែល​ទាម​ទារ​ថា ខ្លួន​ឯង​ជា​ខ្មែរ​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​លើក​ឡើង​នៅ​ថ្ងៃទី០៤​មិថុនា​នេះ​ថា ការ​រឹប​អូស​ឯកសារ​នេះ​ ប្រៀប​ដូច​ជា​ការ​រក​ឃើញ​ជន​អន្តោ​ប្រវេសន្ត​ជិត​២ម៉ឺន​គ្រួសារ​កំពុង​តែ​រស់​ខុស​ច្បាប់​នៅ​កម្ពុជា​។ ចំណុច​នេះ លោក សន ជ័យ មើល​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​ចំពោះ​ជន​អន្តោ​ប្រវេសន្ត​ដែល​កំពុង​រស់​នៅ​ខុស​ច្បាប់​នៅ​កម្ពុជា​ជា​ពិសេស​ជាមួយ​ជន​ជាតិ​វៀតណាម​ហាក់​ដូច​ជា​មាន​ភាព​ញញើត​នៅ​ឡើយ​។ បន្ថែម​លើ​នេះ​លោក​មាន​ក្ដី​ព្រួយ​បារម្ភ​ពី​ចំណាត់​ការ​ធូររលុង​ក្រោយ​រឹប​អូស​ឯកសារ​មិន​ប្រក្រតី​ទាំង​នោះ​។ ព្រួយ​បារម្ភ​នៅ​ត្រង់​ថា ឯកសារ​មិន​ប្រក្រតី​អាច​នឹង​ត្រូវ​ជួស​ជុល​ឲ្យ​ទៅ​ជា​ប្រប្រតី ជំនួស​ឲ្យ​ការ​បណ្ដេញ​ជន​អន្តោ​ប្រវេសន្ត​ទាំង​នោះ​ពី​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ