ហេតុអ្វីបានជាសមាជិកព្រឹទ្ធសភាអាមេរិក គ្មានទឹកមាត់ប្រៃចំពោះរដ្ឋាភិបាលកម្ពុជា រឿងដោះលែងលោកកឹម សុខា?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:១២
រំលងផុតថ្ងៃទី ៩វិច្ឆិកាទៅហើយ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា នៅតែមិនបានអើពើពីការដោះលែងលោកកឹម សុខា តមតាមការព្រមានរបស់សមាជិកព្រឹទ្ធសភាអាមេរិក លោក Ted Cruz នោះទេ។ លោក Ted Cruz បានចេញសារព្រមានម្តងហើយម្តងទៀតថា ប្រសិនបើនៅថ្ងៃទី ៩វិច្ឆិកា ឆ្នាំ២០១៧ រដ្ឋាភិបាលមិនព្រមដោះលែងលោក កឹម សុខា, នោះលោកនឹងស្នើទៅរដ្ឋបាលលោកដូណាល់ ត្រាំ ដើម្បីដាក់ទណ្ឌកម្ម ហាមឃាត់មិនឲ្យមន្រ្តីរដ្ឋាភិបាលកម្ពុជាចូលទឹកដីអាមេរិក។ តំណាងរដ្ឋាភិបាលកម្ពុជា អះអាងថា មិនបានព្រួយបារម្ភពីរឿងនេះ ហើយថែមទាំងជឿជាក់ថា នយោបាយលោកដូណាល់ ត្រាំ ដាច់ខាតមិនមែនជាការលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយនោះឡើយ។ យ៉ាងណាក៏ដោយ ក្រុមអ្នកតាមដានបញ្ហាសង្គម នៅតែមើលឃើញពីផលប៉ះពាល់ ប្រសិនបើមានការដាក់ទណ្ឌកម្ម ទោះក្នុងទម្រង់ណាមួយ ដល់ប្រទេសកម្ពុជា។