អានតួអត្ថបទ
បទយកការណ៍

ថុល តូម៉ា៖ ជីវិត​ត្រូវ​តស៊ូ និង​ពុះ​ពារ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​យើង​នា​រាត្រី​នេះ សរ ពិសី សូម​ណែ​នាំ​លោក​អ្នក ឲ្យ​បាន​ស្គាល់​ពី​ដំណើរ​ជីវិត របស់ លោក ថុល តូម៉ា មន្រ្តី​នៅ​អង្គការ​គ្រឿង​ញៀន​ស្វីស ប្រចាំ​នៅ​កម្ពុជា។ ​ជា​កូន​គ្រួសារ​កសិករ​នៅ​ក្នុង​ចំណោម​បង​ប្អូន​៦ នាក់ ដែល​មាន​ជីវភាព​ខ្សត់​ខ្សោយ លោក ថុល តូម៉ា បាន​ពុះពារ​គ្រប់​ឧបសគ្គ ដើម្បី​អាច​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​មហា​វិទ្យាល័យ ។ ទម្រាំ​មាន​ថ្ងៃ លោក ថុល តូម៉ា ធ្លាប់​បម្រើ​ការ​ជា​អ្នក​រត់​តុ និង​ដើរ​លក់​សៀវភៅ ដើម្បី​រក​ប្រាក់​ចំណូល​ផ្គត់​ផ្គង់​ការ​សិក្សា រហូត​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ រួច​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត នៅ​សាកលវិទ្យាល័យ Zurich ដោយ​ទទួល​បាន​អាហារូបករណ៍​របស់​រដ្ឋាភិបាល​ស្វីស។ សម្រាប់​លោក តូម៉ា មនុស្ស​គ្រប់​គ្នា សុទ្ធ​តែ​អាច​សម្រេច​ក្តី​សុបិន្ត​របស់​ខ្លួន ឲ្យ​មាន​តែ​មាន​ឆន្ទៈ ការ​តស៊ូ​​​​​​ និង​មិន​ចុះ​ញម​នឹង​ការ​លំបាក ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។

លោក ថុល តូម៉ា មន្រ្តី​នៅ​អង្គការ​គ្រឿង​ញៀន​ស្វីស ប្រចាំ​នៅ​កម្ពុជា
លោក ថុល តូម៉ា មន្រ្តី​នៅ​អង្គការ​គ្រឿង​ញៀន​ស្វីស ប្រចាំ​នៅ​កម្ពុជា @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ