អានតួអត្ថបទ
បទសម្ភាស

លោក​ សុន ឆ័យ​៖ ​សង្គ្រោះ​ជាតិ​បន្ត​ការ​តស៊ូមតិ​ដោយ​អហិង្សា​ ដើម្បី​ទាមទារ​ដោះលែង​លោក​ កឹម សុខា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។ គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី ២៥ កញ្ញា​នេះ បានចាប់ផ្តើម​បើក​យុទ្ធនា​ការលើក​បដា​នៅ​​ទូទាំង​ប្រទេស ​ដើម្បី​​ទាមទារ​​ឲ្យ​​មាន​ការ​​ដោះ​​លែង​​​លោក ​កឹម សុខា ​ជា​បន្ទាន់​​និង​​ឥត​ល​ក្ខ័​ណ្ឌ។​ បើតាម​លោក សុន ឆ័យ នេះ​គឺជា​ការ​តស៊ូ​​មតិ​​ដោយ​អហិង្សា​និង​សន្តិវិធី ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​លោក កឹម សុខា ប្រធាន​​គណបក្ស​មកវិញ។ ទន្ទឹមគ្នានេះ លោក សុន ឆ័យ បាន​លើកឡើងថា ជំហរ​របស់​គណបក្ស​​សង្គ្រោះ​ជាតិ នៅតែ​ចង់​ឲ្យ​មានការ​ចរចារ ជាមួយ​គណបក្សកាន់អំណាច ដើម្បី​ឈាន​ទៅ​បញ្ចប់​ភាព​តឹង​តឹង​នៅពេលនេះ។ ទាក់ទង​នឹង​ព្រឹត្តិការណ៍​នៅ​ថ្ងៃស្អែក​នេះ​វិញ លោក ​សុន ឆ័យ បាន​អះអាងថា ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង នឹង​ទៅ​ចូលរួម​ស្តាប់​​សេចក្តីសម្រេច​របស់​តុលាការ​សាលាឧទ្ធរណ៍ លើ​ករណី​របស់លោក កឹម សុខា បើទោះបីជា​មិនមាន​វត្តមាន​របស់លោក កឹម សុខា ក្តី។ 

លោក សុន ឆ័យ  ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​។​
លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​។​ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ