លោកស្រី មួរ សុខហួរ៖ សង្គ្រោះជាតិមិនការពារបុគ្គលលោក កឹម សុខា តែការពារអភ័យឯកសិទ្ធិសភា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:០៥
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ។ កាលពីព្រឹកថ្ងៃទី ១១ កញ្ញា ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ១៧រូប ដែលមានទាំងសមាជិកព្រឹទ្ធសភាផង បានធ្វើដំណើរទៅកាន់ពន្ធនាគារ (ម3) ត្រពាំងផ្លុង ដើម្បីសួរសុខទុក្ខលោក កឹម សុខា ប៉ុន្តែត្រូវបានរារាំងដោយអាជ្ញាធរកម្ពុជា។ យ៉ាងណាក្តី ក្រុមសមាជិកសភាគណបក្សប្រឆាំងដឹកនាំដោយលោកស្រី មួរ សុខហួរ បានធ្វើសន្និសីទកាសែតខ្លីមួយដោយបានបញ្ជាក់ជំហរថា លោក កឹម សុខា នៅតែជាប្រធានគណបក្ស ហើយថា គណបក្សនេះ នឹងមិនចូលរួមការបោះឆ្នោតជាតិនៅឆ្នាំ ២០១៨ ទេ បើការបោះឆ្នោតជាតិមិនប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ពិសេសបើមិនមានការដោះលែងលោក កឹម សុខា។