rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សង្គម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​កំពង់ផែ​ក្រុង​ព្រះ​សីហនុ កំពុង​ប្រឈម​នឹង​ការ​ខ្វះ​ទីតាំង​ស្តុក​ទំនិញ​

media
កំពង់ផែក្រុងព្រះសីហនុ @Internet

៩ខែ​ក្នុង​ឆ្នាំ​២០១៩​នេះ ទំនិញ​ឆ្លងកាត់កំពង់ផែក្រុង​ព្រះសីហនុ មា​នការកើន១៨ភា​គរយ បើធៀបនឹងរយៈពេ​លដូចគ្នាក្នុង​ឆ្នាំ២០១៨។ ប៉ុន្តែទន្ទឹមនឹងកា​រកើនឡើងទំនិញ​ឆ្លងកាត់ កំពង់ផែ​ក្រុងព្រះសីហនុ ​កំពុងប្រឈមនឹង​​ការខ្វះទីតាំងស្តុកទំនិ​ញ។ 


បញ្ហាទាំ​ងនេះត្រូវបានលើកឡើង​នៅក្នុងជំនួ​បរវាងលោក លូ គឹមឈន់ អគ្គនាយកកំពង់​ផែស្វយ័តក្រុងព្រះសីហនុ និងលោក គួច ចំរើន អភិបា​លខេត្តព្រះសី​ហនុ កាលពីថ្ងៃទី១០ខែតុលា។

លោក លូ គឹមឈន់ បានគូសបញ្ជាក់នៅ​ក្នុងជំនួបនោះ​ថា ៩ខែក្នុងឆ្នាំ២០១៩នេះ ទំនិញឆ្លងកាត់កំពង់ផែក្រុងព្រះ​សីហនុ មានការកើនខ្លាំងរហូតដល់​ទៅ១៨ភាគ​រយ ពិសេសនៅ​ក្នុងរ​យៈពេលបីខែចុ​ងក្រោយនេះ។ បរិមាណនៃការឆ្ល​ងកាត់ទំនិញនេះ មានការកើនឡើ​ងជាងឆ្នាំ២០១៨បើធៀ​បនឹងរយៈពេល​ដូចគ្នា។

ប៉ុន្តែអ្វីដែ​លគួរឲ្យសោកស្ដា​យកំពុងផែកំពុ​ងប្រឈមនឹ​ងការខ្វះទី​កន្លែងស្តុកទំនិញ​។ ទីតាំងស្តុកទំ​និញដែលពី​មុនប្រើប្រា​ស់ដីឯកជន បានឡើងថ្លៃ​ក្នុងពេលបច្ចុប្ប​ន្ន។ ក្រៅតែពី​តម្លៃឡើងថ្លៃ ការក​ក់ស្ទះចរាចរណ៍​លើផ្លូវជាតិ​លេខ៤ ក៏ជាបញ្ហាមួ​យសំខាន់ដែរ។ ក្នុងនោះ កុងតឺ​ន័រមួយចំនួ​នមិនបានធ្វើចរា​ចរណ៍ចេញ​ក្រៅឡើយ។ នេះបើ​តាម លោក លូ គឹមឈន់ ។ ជុំវិញ​កង្វល់នេះនៅ​មិនទាន់ឆ្លើ​យតបក្នុងការស្វែង​រកដំណោះស្រា​យពីអភិបាល​ខេត្តព្រះ​សីហនុលោក គួច ចំរើន នៅឡើយទេ​។

ប៉ុន្តែកន្លងមកលោក ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រីក្រសួងសាធារណៈការ​បានបង្ហាញដំណោះស្រាសយថា ដើម្បី​អាច​ឆ្លើយ​តប​​​នឹង​កំណើននៃការឆ្លងកាត់ទំនិញ​​នា​ពេល​ខាង​មុខ​ ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ត្រូវ​​ពង្រឹង និង​ពង្រីក​សមត្ថភាព​របស់​ខ្លួន​ក្នុង​​ការ​លើក​ដាក់​ទំនិញ​ និង​ឃ្លាំង​ស្តុក​ទំនិញ​​ផង​ដែរ​​។ ព្រោះបើផ្អែកតាមការព្យាករណ៍ បរិមាណ​កុងតឺន័រ​ឆ្លង​កាត់​នឹង​កើន​លើស ៧០០ ០០០ TEUs នៅ​ឆ្នាំ ​២០២០ និង​លើស​ពី​ ១ ០០០ ០០០ TEUs នៅ​ឆ្នាំ ​២០២៣។

ដោយឡែក​កាល​ពី​ឆ្នាំ ​២០១៨ ​ទំនិញ​ឆ្លង​កាត់​កំពង់ផែ​ក្រុង​ព្រះសីហនុ ​គិតជាទឹកប្រាក់មាន​តម្លៃ​៧២ លាន​ដុល្លារ​។

សូមជម្រាបជូនថា ​កំពង់ផែ​ស្វយ័ត​​ក្រុង​ព្រះសីហនុ ​គឺ​ជា​​អង្គភាព​សេដ្ឋកិច្ច​មួយ​ដែល​​សំខាន់​ និង​មិន​អាច​ខ្វះ​បាន​របស់​កម្ពុជា នៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ផ្លូវ​សមុទ្រ​ជា​មួយ​ប្រទេស​នានា​លើ​ពិភព​លោក៕