អានតួអត្ថបទ
កម្ពុជា-ច្បាប់

លោក ស ខេង រិះគន់ច្បាប់ព្រៃឈើថាធ្វើឲ្យជនខិលខូចមានឱកាសលួចកាប់ឈើ

លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា បាន​ថ្លែង​រិះ​គន់​ច្បាប់​គ្រប់​គ្រង​ព្រៃ​ឈើ និង​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ ដើម្បី​ការពារ​ធន​ធាន​ធម្មជាតិ​ព្រៃ​ឈើ​កម្ពុជា​។ ការ​ថ្លែង​របស់​លោក​ត្រូវ​បាន​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ការពារ​ព្រៃ​ឈើ​ស្វា​គមន៍។ 

លោកឧបនាយករដ្ឋ​មន្រ្តី ​ស ខេង ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​កាលពី​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ​ថ្ងៃទី ​១១ ​កុម្ភៈ ​នៅ​ខេត្ត​​ស្វាយរៀង​ និង​ព្រៃវែង។
លោកឧបនាយករដ្ឋ​មន្រ្តី ​ស ខេង ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​កាលពី​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ​ថ្ងៃទី ​១១ ​កុម្ភៈ ​នៅ​ខេត្ត​​ស្វាយរៀង​ និង​ព្រៃវែង។ @facebook/នគរបាលជាតិ
ផ្សាយពាណិជ្ជកម្ម

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​សកម្មភាព និង​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិ​កាល​ទី​៦ ពី​ខេត្ត​បាត់​ដំបង បាន​ថ្លែង​ថា ច្បាប់​ព្រៃ​ឈើ​មិន​បាន​ផ្តល់​អំណាច​មក​ឲ្យ​រដ្ឋ​បាល​ដែន​ដី ដែល​មាន​កម្លាំង​គ្រប់​គ្រាន់​ក្នុង​ការ​អនុវត្ត​ច្បាប់​ទេ តែ​បែរ​ជា​ផ្តល់​អំណាច​ឲ្យ​ទៅ​រដ្ឋ​បាល​ព្រៃ​ឈើ​ទៅ​វិញ​។ ដោយ​សារ​មូល​ហេតុ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ជន​ខិល​ខូច​មួយ​ចំនួន កាប់​ឈើ​ខុស​ច្បាប់ នាំ​ចេញ​ជា​បន្ត​បន្ទាប់ ដែល​នេះ ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​បរិស្ថាន និង​ធន​ធាន​ធម្មជាតិ​ប្រទេស​កម្ពុជា ។

លោក​បន្ថែម​ថា នៅ​អាណត្តិ​ថ្មី​នេះ លោក​នឹង​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​គ្រប់​គ្រង​ព្រៃ​ឈើ​ឲ្យ​ទាល់​តែ​បាន ព្រោះ​នេះ​គឺ​ជា​ផល​ប្រយោជន៍​ជាតិ ហើយ​មិន​មាន​អ្នក​ណា​ម្នាក់​កើត​មក​យក​ព្រៃ​ឈើ​មក​តាម​ទេ​។ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​រូប​នេះ​ក៏​រិះ​គន់​ដែរ ចំពោះ​សកម្មភាព​ប្រមូល​ឈើ​សំអាត​បាត​អាង​នៃ​ទំនប់​វារី​អគ្គិសនី ដោយ​លោក​អះ​អាង​ថា មាន​ការ​កាប់​ឈើ​ពី​តំបន់​ផ្សេង ហើយ​ថា​ជា​ឈើ​នៅ​ក្នុង​បាត​អាង​នៃ​ទំនប់​វារី​អគ្គិសនី​ទៅ​វិញ​។

លោក សេង សុខ​ហេង អ្នក​សម្រប​សម្រួល​បណ្តាញ​កសាង​សន្តិភាព​សហគមន៍ ដែល​ធ្វើ​ការ​ជាមួយ​សហគមន៍​ព្រៃ​ឈើ​ទូទាំង​ប្រទេស​បាន​អះ​អាង​ថា ច្បាប់​ស្តី​ពី​ព្រៃ​ឈើ​ថ្មីៗ​នេះ កំពុង​ស្ថិត​ក្នុង​សេចក្តី​ព្រាង​វិសោធន​កម្ម ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ថា​រហូត​មក​ដល់​ពេល​នេះ សេចក្តី​ព្រាង​នៃ​វិសោធន​កម្ម​ច្បាប់​ព្រៃ​ឈើ​ដំណើរ​ការ​ដល់​ណា​ទេ​។ លោក សុខ​ហេង បន្ត​ថា ការ​លើក​ឡើង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ អាច​ជា​ផ្នែក​មួយ​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ព្រៃ​ឈើ​កាន់​តែ​ឆាប់​។

សូម​ជម្រាប​ថា ច្បាប់​ស្តី​ពី​ព្រៃ​ឈើ ដែល​មាន​១៨​ជំពូក និង​១០៩​មាត្រា ត្រូវ​បាន​រដ្ឋ​សភា​អនុម័ត កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០០២ ដែល​ច្បាប់​នេះ មាន​គោល​បំណង​ធានា​នូវ​ការ​គ្រប់​គ្រង​ព្រៃ​ឈើ​ប្រកប​ដោយ​និរន្ត​រភាព ដើម្បី​ផល​ប្រយោជន៍​សង្គម សេដ្ឋ​កិច្ច និង​បរិស្ថាន រួម​ទាំង​ការ​អភិរក្ស​ជីវៈ​ចម្រុះ និង​មរតក​វប្បធម៌​។

យោង​តាម​ឯកសារ​ស្រាវ​ជ្រាវ ដែល​បាន​ធ្វើ​បទ​បង្ហាញ​ទៅ​កាន់​អង្គការ​សហ​ប្រជាជាតិ កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នឹង​បាត់​បង់​នៅ​ក្នុង​ឆ្នាំ​២០៤០ ប្រសិន​បើ​ការ​កាប់​បំផ្លាញ​នៅ​តែ​បន្ត​កើត​មាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ