rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សង្គម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​លោក គង់ វិមាន​៖ ​កត្តា​លំហូរ​ទឹក​និង​ទំហំ​សាឡង់ ​បាន​ធ្វើ​ឲ្យ​មាន​ភាព​លំបាក​ ក្នុង​ការ​ទាញ​សាឡង់​ចេញ​ពី​គល់​ស្ពាន​

media
សាឡង់ដឹកខ្សាច់ ដែលកំពុងធ្វើការទាញចេញពីសសរស្ពានព្រែកតាមាក់ @FB

រហូត​មក​ដល់​ព្រឹក​ថ្ងៃទី១១ ខែកញ្ញា​នេះ ប្រតិបត្តិ​ការ​ក្នុង​ការ​ព្យា​យាម​ទាញ​យក​សាឡង់​ដឹក​ខ្សាច់​មួយ​គ្រឿង ដែល​បាន​បើក​បុក​ជាប់​នឹង​សសរ​ស្ពាន​ព្រែក​តាមាក់ កាល​ពី​ថ្ងៃទី៨ ខែកញ្ញា​នោះ នៅ​មិន​ទាន់​អាច​ទាញ​យក​បាន​នៅ​ឡើយ​ទេ បន្ទាប់​ពី​ប្រតិបត្តិ​ការ​នេះ បាន​បាន​ចំណាយ​ពេល​អស់​ជាង​៣ថ្ងៃ​ទៅ​ហើយ​ក្ដី​។ លោក គង់ វិមាន អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI ឲ្យ​ដឹង​ថា ការ​ទាញ​យក​សាឡង់​នោះ បាន​ប្រើ​ប្រាស់​រយៈ​ពេល​ច្រើន​ថ្ងៃ គឺ​ដោយ​សារ​តែ​មាន​ភាព​លំបាក​។ ប៉ុន្តែ​ទោះ​មាន​ភាព​លំបាក​បែប​នោះ​ក្ដី លោក គង់ វិមាន បញ្ជាក់​ថា ក្រសួង​និង​អ្នក​ជំនាញ​នា​នា នឹង​ព្យាយាម​ឲ្យ​អស់​គ្រប់​លទ្ធ​ភាព ដើម្បី​ទាញ​យក​សាឡង់​ខ្សាច់​ចេញ​ពី​គល់​ស្ពាន។ 


សូមស្ដាប់ប្រសាសន៍ លោក គង់ វិមាន ដែលរៀបចំជូនដោយ ងួន វឌ្ឍនៈបណ្ឌិត៖ 11/09/2019 ស្តាប់