rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សម រង្ស៊ី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​លោក ហ៊ុន សែន និង​លោក ស ខេង គ្រោង​ប្តឹង​លោក សម រង្ស៊ី ទៅ​តុលាការ​បារាំង​ករណី​ចោទ​ប្រកាន់​លោក​ថា ​សម្លាប់​លោក ហុក ឡងឌី​

media
លោក សម រង្ស៊ី @RFI

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន រួម​ជាមួយ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ គ្រោង​នឹង​ប្តឹង​លោក សម រង្ស៊ី ទៅ​កាន់​តុលាការ​ប្រទេស​បារាំង នៅ​ពេល​ខាង​មុខ​នេះ ករណី​ដែល​លោក សម រង្ស៊ី បាន​ចោទ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថា បាន​ដាក់​គ្រាប់​បែក​លើ​ឧទ្ធម្ភាគ​ចក្រ ដើម្បី​សម្លាប់​លោក ហុក ឡុងឌី កាល​ពី​ថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ ២០០៨​។ ចំណែក​សំណុំ​រឿង​មួយ​ទៀត ជា​បណ្តឹង​របស់​លោក ស ខេង ដែល​នឹង​ប្តឹង​លោក សម រង្ស៊ី ដែល​អំពាវ​នាវ​ឲ្យ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចេញ​ពី​អំណាច​។ គម្រោង​នៃ​ការ​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​តុលាការ​ប្រទេស​បារាំង​នេះ ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បង្ហើប​ឲ្យ​ដឹង​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​កាល​ពី​ព្រឹក​ថ្ងៃទី ០៧ មិថុនា ឆ្នាំ២០១៩ នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក ផៃ ស៊ីផាន អ្នក​រដ្ឋាភិបាល​កម្ពុជា​។