អានតួអត្ថបទ

លោក សម រង្ស៊ី ប្រកាស​ពន្យារ​ពេលធ្វើ​​​ដំណើរ​មាតុភូមិ​និវត្តន៍

ភ្លាម​ៗ​បន្ទាប់​ពី​ត្រូវ​បាន​​​ក្រុមហ៊ុន Thai Airways ​បដិសេធ​មិន​ឲ្យ​ឡើង​យន្តហោះ​ធ្វើ​ដំណើរពី​ទីក្រុង​ប៉ារីស​មក​កាន់​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​០៧​វិច្ឆិកា លោក សម រង្ស៊ី បានធ្វើ​សេចក្ដី​ថ្លែងការណ៍​ផ្ទាល់​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ការ​ប្ដេជ្ញាចិត្ត​របស់​លោក​ចំពោះ​ដំណើរ​មាតុភូមិ​និវត្តន៍​មិន​មាន​ការ​ប្រែ​ប្រួល​ទេ​ ប៉ុន្តែ​ត្រូវ​ពន្យា​ពេល​បន្តិច​។ បើ​ទោះ​បី​ជា​យ៉ាង​ដូច្នេះ​ក៏​ដោយ អតីត​ប្រមុខ​គណបក្ស​ប្រឆាំង ​បាន​ប្រាប់​កុំ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​តក់​ស្លុត ដោយ​បញ្ជាក់​បន្ថែម​ថា ក្រុម​មន្ដ្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រៀបចំ​ទិញ​សំបុត្រ​យន្តថ្មី តាម​រយៈ​ក្រុមហ៊ុន​អាកាសចរណ៍​ផ្សេង ដើម្បី​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ក្បែរ​ខាង​កម្ពុជា​មួយ​ផ្សេង​ទៀត មុន​នឹង​ចូល​មក​កាន់​ប្រទេស​កម្ពុជា​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​។

លោក សម រង្ស៊ី
លោក សម រង្ស៊ី REUTERS/Romeo Ranoco
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ