អានតួអត្ថបទ
កម្ពុជា-សង្គម

​របាយការណ៍​ថ្មី​៖ ​មនុស្ស​វ័យ​ចំណាស់​នៅ​កម្ពុជា ​ប្រឈម​នឹង​បញ្ហា​សុខភាព សេដ្ឋ​កិច្ច ​និង​សហគមន៍​

នា​ថ្ងៃ​ទី២២ ខែ​សីហានេះ អង្គការ​មនុស្ស​ចាស់​កម្ពុជា​បាន​ធ្វើ​សិក្ខា​សាលា​មួយ ដើម្បី​បង្ហាញ​នូវ​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ស្ដី​ពី តម្រូវការ និង​បញ្ហា​ប្រឈម​របស់​មនុស្ស​វ័យ​ចំណាស់​នៅ​កម្ពុជា​។ ជា​ការ​សិក្សា​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​រាជធានី​ខេត្ត​ចំនួន​៥ នៃ​ប្រទេស​កម្ពុជា​។ លោក ទុំ វីរ៉ា នាយក​ប្រតិបត្តិ​អង្គការ​មនុស្ស​ចាស់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា មនុស្ស​ចាស់​នៅ​កម្ពុជា កំពុង​ប្រឈម​មុខ​នឹង​បញ្ហាធំៗ​ចំនួន​៣។ បញ្ហា​ទាំង៣​នោះ មាន​ដូច​ជា បញ្ហា​សុខភាព បញ្ហា​សេដ្ឋ​កិច្ច និង​បញ្ហា​ក្នុង​ការ​ពង្រីក​សហគមន៍​។ លោក​ក៏​បាន​រំពឹង​ដែរ​ថា បញ្ហា​ទាំង​នោះ​គឺ​អាច​នឹង​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​សង្គម​ផ្ទាល់​នា​ពេល​អនាគត​។ 

រូបភាព៖ លោកយាយម្នាក់ដែលកំពុងអង្គុយលក់ផ្កាឈូក
រូបភាព៖ លោកយាយម្នាក់ដែលកំពុងអង្គុយលក់ផ្កាឈូក @ងួន វឌ្ឍនៈបណ្ឌិត
ផ្សាយពាណិជ្ជកម្ម
01:55

សូមស្ដាប់ប្រសាសន៍ លោក ទុំ វីរ៉ា ដែលរៀបចំដោយ ងួន វឌ្ឍនៈបណ្ឌិត៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ