ស្ថានភាពសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៣៦
កាលពីថ្ងៃអង្គារកន្លងទៅ អង្គការការពារអ្នកកាសែតគ្មានព្រំដែនបានចេញរបាយការណ៍មួយក្រោមចំណងជើងថា “ប្រទេសកម្ពុជា សារព័ត៌មានឯករាជ្យកំពុងស្ថិតនៅក្នុងភាពមហន្តរាយ”។ របាយការណ៍ថ្មីនេះ បានលើកឡើងពីប្រព័ន្ធផ្សព្វផ្សាយមួយចំនួនត្រូវរដ្ឋាភិបាលបិទ និងមួយចំនួនទៀតបិទទ្វារដោយខ្លួនឯង ហើយក៏បង្ហាញនូវអ្នកកាសែតមួយចំនួនត្រូវបានតុលាការប្រកាន់ និងចាប់ដាក់ឃុំផងដែរ ដែលសកម្មភាពធ្វើឲ្យអ្នកកាសែតដទៃទៀតមានខ្លាចរអា។ បញ្ហានេះ នាំឲ្យមានការចោទសួរថា តើពេលនេះ សិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជាមានស្ថានភាពបែបណា? តទៅនេះ វណ្ណ សុគន្ធា សូមរៀបចំចងក្រងនូវការយល់ឃើញរបស់មន្រ្តីក្រសួងព័ត៌មាន ប្រធានអង្គការ សមាគមសារព័ត៌មាន និងអ្នកសារព័ត៌មានជើងចាស់ចំពោះស្ថានភាពសារព័ត៌មាននៅកម្ពុជានាពេលបច្ចុប្បន្ននេះ។