អានតួអត្ថបទ
កម្ពុជា

តំណាង​ទូត​ទាំង​អស់ ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ​នឹង​ត្រូវ​អញ្ជើញ​ចូល​រួម​សម័យ​ប្រជុំ​រដ្ឋសភា​ដំបូង

រដ្ឋ​សភាជាតិ​បាន​ត្រៀម​លក្ខណៈ ​រួចរាល់​​អស់​ហើយ ​ដើម្បី​បើក​សម័យ​ប្រជុំ​ដំបូង​រដ្ឋ​សភា​នីតិកាល​ទី​៦ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៥​ខែ​កញ្ញា​ខាងមុខ ​ក្រោម​ព្រះរាជ​អធិបតីភាព​រប​ស់​ព្រះមហាក្សត្រ​កម្ពុជា ​គឺ​ព្រះ​ករុណា ​សម្តេច​ព្រះ​បរមនាថ ​នរោត្តម សីហមុនី​។ ​លោក ​ឡេង ប៉េងឡុង ​អគ្គ​លេខាធិការ​រដ្ឋសភា​បាន​ប្រាប់​វិទ្យុ​បារាំង​ RFI ​នៅ​ថ្ងៃ​នេះ​​ថា ​ព្រះមហាក្សត្រ​បាន​ផ្ញើ​លិខិត​អញ្ជើញ​អស់​ហើយ​ ​ទៅ​កាន់​បេក្ខជន​​តំណាងរាស្ត្រ​ជាប់​ឆ្នោត​​ទាំង​​១២៥​​រូប​​។ ​ដោយឡែក ​អគ្គ​លេខាធិការដ្ឋានរ​ដ្ឋ​សភា ​ក៏​បាន​ធ្វើ​លិខិត​​អញ្ជើញ​ដល់​អ្នក​ពាក់ព័ន្ធ​នានា​ដែរ ​ដូចជា​អង្គការក្រៅ​រដ្ឋាភិបាល ​​និង​អង្គទូត​ទាំងអស់​​ ដែល​​​មាន​វត្តមាន នៅ​​ប្រទេស​​កម្ពុជា ​​ក្នុង​នោះ​​រួមទាំង​​ស្ថានទូត​អាមេរិក ​និង​សហភាព​អឺរ៉ុប​​ផង​​ដែរ​​។ នេះ​បើ​តាម​លោក ​ឡេង ប៉េងឡុង​។

ប្លង់អាសនៈរដ្ឋសភាសម្រាប់អ្នកតំណាងរា​ស្ត្រ​ថ្មី ក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាដំបូងនៅថ្ងៃទី៥កញ្ញា
ប្លង់អាសនៈរដ្ឋសភាសម្រាប់អ្នកតំណាងរា​ស្ត្រ​ថ្មី ក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាដំបូងនៅថ្ងៃទី៥កញ្ញា NA/rfi
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ