អានតួអត្ថបទ
កម្ពុជា

លោក​នា​យក​រដ្ឋ​​មន្ត្រី​​ ហ៊ុន សែន ​​ប្រកាស​​លុប​​ចោល​ការ​សិក្សា​បែង​ចែក​ខេត្ត​ថ្មី ​បន្ទាប់​ពី​មន្ត្រី​ជ្រួល​ជ្រើម

នៅ​ក្នុង​ពិធី​អបអរសាទរ​ទិវា​គ្រូបង្រៀន ​នៅ​ថ្ងៃ​ទី​៥ ​តុលា​ នេះ ​នា​វិទ្យាស្ថាន​ជាតិ​អប់រំ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​លើកឡើង​នូវ​បញ្ហា​ជាច្រើន រាប់ចាប់តាំង​ពី​កិច្ចប្រជុំ​អាស៊ី-អឺរ៉ុប ការជួលយន្តហោះ​ដឹកប្រតិភូ​កម្ពុជា​ទៅ​ប្រជុំ​នៅ​អស.ស.ប ការអំពាវនាវ​កុំ​ឲ្យ​ដំឡើង​ថ្លៃ​ឈ្នួល​រថយន្ត​ដឹកអ្នក​ដំណើរ​ក្នុង​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ និង​គម្រោង​បំបែក​ខេត្តចាស់​​ទៅ​បង្កើត​ខេត្ត​ថ្មី។ ទាក់​ទង​នឹង​កិច្ចប្រជុំ​​អាស៊ី-​អឺរ៉ុប ​នៅ​ប្រទេស​ប៊ែលហ្សិក ​ខាងមុខ​នេះ លោក​នាយករដ្ឋមន្រ្តី​បាន​ព្រមាន​ទុក​ជាមុន​ថា កិច្ចប្រជុំ​នេះ​​​នឹង​មិន​អាច​ចេញ​សេចក្តីថ្លែងការណ៍​រួម​បាន​ឡើយ ​បើសិន​ជា​ហ៊ាន​និយាយ​ពី​កម្ពុជា​។ រីឯ​គម្រោង​បង្កើត​ខេត្ត​ថ្មី​វិញ ​​លោក ​​​ហ៊ុន សែន ​បាន​ប្រកាស​បញ្ចប់​ការងារ​ទាំងអស់​ ​ទាក់ទង​ទៅ​នឹង​ការ​សិក្សា ​ដើម្បី​​បំបែក​ខេត្ត​ថ្មី​ ចេញ​ពី​​ខេត្ត​កណ្តាល ​និង​ខេត្ត​មណ្ឌល​គី​រី ​ចាប់ពី​ពេលនេះ​តទៅ ​ដោយ​​លោក​​បង្គាប់​​ឲ្យ​​ទី​ស្តី​ការ​​គណៈ​រដ្ឋ​មន្ត្រី​​ចេញ ​ស​​.ជ​.​ណ ​​មួយ ​​លុប​ចោល​​សេចក្តី​សម្រេច​​កាល​ពី​​លើក​មុន​​ទាំងអស់​​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសទិវាគ្រូបង្រៀន ០៥-១០-២០១៨
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសទិវាគ្រូបង្រៀន ០៥-១០-២០១៨ ©fbCPM
ផ្សាយពាណិជ្ជកម្ម

...មិនទាន់សម្រេច​ថា​បង្កើត​ឬ​មិន​បង្កើត​ផង វាចែកគ្នា​ធ្វើ​ចៅហ្វាយខេត្ត ធ្វើ​អនុខេត្ត​ទៅហើយ

01:56

ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ