អានតួអត្ថបទ
កម្ពុជា

កំពស់​ទឹក​កើន​ឡើង​ខ្ពស់​ ឈាន​ដល់​កម្រិត​ប្រកាស​អាសន្ន​ នៅ​ខេត្ត​ចំនួន​ ២​

កំពស់​ទឹក​ស្ទឹង​សែន​ក្នុង​ខេត្ត​ព្រះវិហារ​ និង​កំពង់ធំ​ ឈាន​ដល់​កម្រិត​ប្រកាស​អាសន្ន​ហើយ​ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្ទាប់​ជាប់​ៗគ្នា​។ ស្ថាន​ភាព​អាកាស​ធាតុ​ តែ​មាន​ភាព​អាប់​អួរ​ដោយ​មាន​ភ្លៀង​ផ្គរ​ ហើ​យ​ស្ថាន​ភាពទឹ​កទន្លេ​ ដែល​នៅជាប់​បណ្តាល​ខេត្ត​ទាំង​នេះ​វិញ​នៅតែប​ន្តកើ​នឡើង​។ នេះ​បើតាម​របាយ​ការណ៍​ដែល​បាន​ចេញ​ប្រកាស​ដោយ​ក្រ​សួង​ធន​ធាន​ទឹក​ និង​ឧតុនិយម​ នៅថ្ងៃ​ទី២៥​កក្កដា ​២០១៧​។​

កំពស់​ទឹក​កើន​ឡើង​ខ្ពស់ ឈាន​ដល់​កម្រិត​ប្រកាស​អាសន្ន នៅ​ខេត្ត​ព្រះវិហារ
កំពស់​ទឹក​កើន​ឡើង​ខ្ពស់ ឈាន​ដល់​កម្រិត​ប្រកាស​អាសន្ន នៅ​ខេត្ត​ព្រះវិហារ
ផ្សាយពាណិជ្ជកម្ម

អត្ថបទ​ដោយ​ ហេង​ ពុធី​រៈ​ និង​ តាន់​ គឹម​ច័ន្ទ​វាសនា

តាម​ការបញ្ជាក់​របស់​ស្នង​ការ​នគរបាល​ខេត្តព្រះវិហារ​ បន្ទាប់​ពីភ្លៀង​ធ្លាក់​មួយ​មេធំ​ នាយប់​ថ្ងៃទី២៥​កក្កដានេះ​ កំ​ពស់​ទឹក​នៅ​ខេត្ត​ព្រះវិហារ​ បន្ត​កើន​ឡើង​ខ្ពស់​ធ្វើ​ឲ្យ​ទឹក​​ជន់​លិច​ស្ទើរ​តែ​គ្រប់​ស្រុក​-ក្រុង​ ទឹកមាន​កំពស់ ១២​,១៦ ម៉ែត្រ​ ដែល​កំរិត​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​គឺ ​១១ ម៉ែត្រ​ ​។ ចំពោះ​ស្ថាន​ភាព​ភ្លៀង​ធ្លាក់​ ក្នុង​រយៈពេល​ ២៤​ ម៉ោង​ចុងក្រោ​យនេះ​ នៅ​ទូទាំង​ខេត្ត​ ទទួល​បាន​បរិមាណ​ទឹក​ភ្លៀង​ក្នុង​កំរិត​ពី ​១៥-​១២៦​ មីល្លីម៉ែត្រ ​តែ​មិន​បណ្ដាល​ឲ្យ​ប្រជា​ពលរដ្ឋ​ រង​គ្រោះ​ថ្នាក់​នោះ​ទេ​ គ្រាន់​តែ​ខូចខាត​សម្ភារៈ​មួយ​ចំនួន​ប៉ុណ្ណោះ​។ ​រហួត​មក​ដល់​ពេល​រសៀល​នេះ ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ និង​កំពុង​បង្ក​ឲ្យ​មាន​ជំនន់​ទឹក​ភ្លៀង​នៅ​តំបន់​មួយ​ចំនួន​នៃ​ស្រុក​ឆែប​ ជ័យសែន​ និង​ស្រុកត្បែង​មានជ័យ​ ។

 

ចំណែក​ឯខេត្ត​កំពង់ធំ​វិញ​ ផ្ទៃមេឃ​ នៅតែ​បន្ត​មាន​សភាព​អួអាប់​ គ្រប​ដណ្តប់​ទូទាំង​ខេត្ត​ ធ្វើអោយមាន​ភ្លៀងធ្លាក់​ចាប់តាំង​ ពីវេលា​យប់ថ្ងៃ​ទី២៤​ រហូត​មក​ទល់​ព្រឹក​ថ្ងៃ​ទី២៥​ ខែកក្កដា​ ឆ្នាំ២០១៧​ ។ ​រីឯ​ស្ថាន​ភាព​ទឹកស្ទឹ​ងសែ​ន ​ក្នុងក្រុ​ងស្ទឹងសែ​នក្នុង​ខេត្តកំពង់ធំ​ នា​ព្រឹក​នេះ ​បាន​កើន​ឡើង​ដល់កំពស់​ ១២​,៩៩ ម៉ែត្រ​ ដែល​កំរិត​ប្រកាស​ឲ្យប្រុង​ប្រយ័ត្ន​គឺ ​១៣​,៥០ ម៉ែត្រ​។ នេះ​បើ់​តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុ​និយម​។

តាម​សេចក្តី​ប្រកាស​ របស់​ក្រសួង​ធនធាន​ទឹក​ចុះ​នៅ​ថ្ងៃទី២៤​កក្កដា​២០១៧​ថា ​ស្ថានភាព​ទឹក​ទន្លេ​នៅ​តំបន់​ខ្ពងរាប​ និង​តំបន់​ទន្លេមេគង្គ​ បន្ត​ការកើន​ឡើង​អាច​នឹង​ឈាន​ដល់​កម្រិត​ប្រកាស​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​។ ហើយ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ស្រស្រះ​ស្រស្រាំ​ ជា​ពិសេស​ស្ថានភាព​អាកាស់ធាតុ​នៅតំបន់មាត់​សមុទ្រ​ដួចជាខេត្តកោះកុង​ អាចនឹង​មានខ្យល់​កន្ត្រាក់​ ព្រមទាំង​មានភ្លៀងផ្គ​រនៅតំបន់ខ្ពង់រាប​ និង​ ទំនាប​កណ្តាល​ផងដែរ​។

គួរ​រំលឹកថា ​កន្លងមក​គិតតាំង​ពីដើម​ខែកក្កដា​ បណ្តា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​បាន​រងឥ​ទ្ធិពល​ខ្យល់កន្ត្រាក់​ ខ្យល់​ព្យុះ ​ភ្លៀង​ធ្លាក់​ជោក​ជាំ​ជា​ច្រើនលើក​ និង​ច្រើនករណី​ទូទាំងប្រទេស​ ដែល​ធ្វើឲ្យខូចខាត​ហេដ្ឋារចនា​សម្ព័ន ​ទ្រព្យសម្បត្តិ ​និង​ ផ្ទះ​សំបែង​របស់​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​។

ក្រសួង​ធនធាន​ទឹក​ក៏​បាន​ប្រកាស​ថា ​ចាប់​ពីថ្ងៃ​ទី២៥​ ដល់​ថ្ងៃទី​២៧ ​ខែកក្កដា​ ឥទ្ធិពល​ព្យុះ​ទី៨​ ឈ្មោះ ​សុនកា​ នឹងធ្វើឲ្យ​កម្ពុជា​ មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពីមធ្យម​ទៅច្រើន​ ហើយ​ស្ថានភាព​ទឹកជំនន់​នឹងហក់ឡើង​ខ្ពស់​ ។​ ដោយហេតុ​នេះ​ក្រសួង​បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងតំបន់​ដែល​នឹងរងផល​ប៉ះពាល់​ពីព្យុះ​សុនកា​នោះ ​អោយ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជៀស​វាង​គ្រោះថ្នាក់​ដែល​អាច​កើត​ឡើង​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ