rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា កសិកម្ម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​មន្ត្រី​ជំនាញ​រក​ឃើញ​ករណី​សង្ស័យ​ជំងឺ​ប៉េស្ត​ជ្រូក ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​

media
ជ្រូករបស់ប្រជាកសិករ (រូបតំណាង) @សហការី

មន្ត្រី​ជំនាញ​នៃ​ក្រសួង​កសិកម្ម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បង្ហាញ​ការ​សង្ស័យ​ពី​ការ​រាលដាល​នៃជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិក ដែល​កើត​មាន​នៅ​ក្នុងខេត្តត្បូងឃ្មុំ។ ស្របពេលដែលមន្ត្រី​ជំនាញ​សង្ស័​យ​​ពី​ការ​រាល​ដាល​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​កើត​មានក្នុងខេត្តត្បូងឃ្មុំ មន្ត្រីជាន់ខ្ពស់វៀតណាមបានជម្រុញឲ្យកម្ពុជាបើកផ្លូវទទួលយកការនាំចូលជ្រូកពីវៀតណាមឡើងវិញ តែសំណើរនេះត្រូវបានបដិ​សេធដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម។ 


ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI នៅ​ថ្ងៃ​ពុធនេះ លោក តាន់ ផាន់ណារ៉ា មន្ត្រី​ជំនា​ញខាង​សុខភាព​សត្វ​នៃ​ក្រសួង​កសិកម្ម​ថា ការ​សង្ស័យ​ពី​ការ​រីករាលដាល​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិកក្រោយ​មន្ត្រី​ជំនាញ រក​ឃើញ​សត្វ​ជ្រូក​មួយ​ចំនួន​បាន​ងាប់ នៅ​ខេត្តត្បូងឃុំ។ ប៉ុន្តែមន្ត្រី​ជំនាញ​មិន​ហ៊ាន​សន្និដ្ឋាន​ថា សត្វ​ជ្រូកដែល​ងាប់​ទាំង​នោះ​បណ្ដាល​មក​ពី​ជំងឺ​ប៉េស្តជ្រូក​អាហ្រ្វិក​ទាំង​ស្រុង​ឡើយ​ដោយរង់ចាំលទ្ធផលវិភាគសិន។

គួររំឭកថាជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​ផ្ទុះ​ឡើង​ជា​លើក​ដំបូងនៅ​ប្រទេស​កម្ពុជា ​ក្នុងភូមិ​សោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្ត​រតនគិរីបន្ទាប់​ពី​មាន​សត្វ​ជ្រូក​ប្រហែល ៤០០ក្បាល ខណៈ​ជ្រូក​១៩៣​ក្បាល​ផ្សេង​ទៀត​ត្រូវ​សម្លាប់​ក្រោយ​រក​ឃើញ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក។ ដើម្បី​ទប់​ស្កាត់​ជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិក ក្រសួងកសិកម្មផ្ដល់សិទ្ធិដល់អាជ្ញាធរ​ខេត្ត​ចាត់​វិធានការតាមរយៈការដុតបំផ្លាញ​ចោល​ចំពោះសត្វ​ជ្រូក​គ្រប់​ប្រភេទ ក្នុង​តំបន់​ផ្ទុះ​ជំងឺ​ទៅ​តាម​វិធានការ​បសុព្យាបាល​។

ទោះបីជា​ជំងឺប៉េស្តជ្រូក​អាហ្វ្រិកនេះ មិន​ឆ្លង​និងប៉ះពាល់​ដល់​មនុស្ស ប៉ុន្តែ​ជំងឺនេះ បណ្តាល​ឲ្យ​ជ្រូកឈឺ និងងាប់​មានអត្រាខ្ពស់ រហូត ១០០ភាគរយ​ ដែល​បង្កការខាតបង់​ធ្ងន់ធ្ងរ​ ដល់​អ្នក​ចិញ្ចឹម​ជ្រូក​។ ក្រសួងកសិកម្មទទួលស្គាល់ថា ការ​ឆ្លងជំងឺនេះ​មក​កម្ពុជា គឺ​ដោយ​សារតែ​​ការ​លួច​នាំ​ជ្រូក​ចូល​ពី​វៀតណាម​។​

មន្ត្រីជាន់ខ្ពស់វៀតណាម កាល​ពី​ពេល​ថ្មី​ៗ​នេះ បានជម្រុញឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្មទទួលការនាំចូលជ្រូកពីវៀតណាមវិញ ដោយធានាបាននូវគុណភាព។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងកសិកម្មបានបដិ​សេធការនាំចូល ដោយ​ជំរុញឲ្យវៀតណាមវិនិយោគលើការចិញ្ចឹមជ្រួកនៅកម្ពុជាវិញ។ នេះបើតាមលោក តាន់ ផាន់ណារ៉ា មន្ត្រី​ជំនា​ញខាង​សុខភាព​សត្វ ​នៃ​ក្រសួង​កសិកម្ម។​

ក្នុង​​ពេល​ដែល​​ការ​នាំ​ចូល​ជ្រូក​ពី​វៀតណាមត្រូវ​បាន​ផ្អាក កម្ពុជាបានបន្តនាំជ្រូកពីប្រទេសថៃចន្លោះ១០០០ទៅ១៥០០ក្បាលក្នុងមួយថ្ងៃ ខណៈ​ការ​ផលិត​ក្នុង​ស្រុក មាន​​ក្រុមហ៊ុនក្នុងស្រុកពីរ កំពុង​ផ្គត់ផ្គង់ការចិញ្ចឹម គឺក្រុមហ៊ុនCPនិងក្រុមហ៊ុន ម៉ុង រិទ្ធី។ វិស័យ​​​ឯកជនធ្លាប់លើកឡើងថា ពួកគេនៅរួញរាក្នុងការបន្ថែមបរិមាណចិញ្ចឹមជ្រូក ដោយ​សារតែខ្លាចឆ្លង​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិក ដែលបានកើតមានរួចហើយនា​ពេល​កន្លង​មក នៅក្នុងស្រុកពីរនៃ​ខេត្តរតនគិរី៕