អានតួអត្ថបទ
កម្ពុជា-នយោបាយ

​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា​ហៅ​មន្រ្តី​ស្ថាន​ទូត​អាមេរិក​ថា​ជា «ពួកព្រៃ» រឿង​រិះគន់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ចាត់​ទុក​មន្រ្តី​ស្ថាន​ទូត​អាមេរិក​ដែល​ចេញ​សារ​រិះគន់​អំពី​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ថាជា «ពួកព្រៃ» និង បាន​ប្រាប់​ឱ្យ​ពួក​គេ​បញ្ឈប់​ការ​រិះគន់​កម្ពុជា​តទៅ​ទៀត។ ប្រតិកម្ម​របស់​លោក ផៃ ស៊ីផាន​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​អំពី «សមិទ្ធ​ផល​១ឆ្នាំ ក្រោយ​ការ​បោះឆ្នោត» នៅ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​នៅ​ព្រឹក​មិញ​នេះ​។ សម្រាប់​លោក ផៃ ស៊ីផាន ប្រសិន​បើ​ពួក​គេ​មិន​ពេញ​ចិត្ត​ក្នុង​ការ​ទាក់​ទង​ការ​ទូត​ជាមួយ​កម្ពុជា​ទេ វេច​បង្វិច​ចេញ​ពី​កម្ពុជា​ទៅ​។ ជាមួយ​គ្នា​នេះ លោក​ក៏​បាន​គូស​បញ្ជាក់​បន្ថែម​ថា ស្ថាន​ទូត​ខ្មែរ​នៅ​អាមេរិក​នឹង​ធ្វើ​ញត្តិ​តវ៉ា​ទៅ​កាន់​រដ្ឋា​ភិបាល​អាមេរិក​ចំពោះ​ការ​រិះគន់​កម្ពុជា​ របស់​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​ភ្នំពេញ​នេះ​។

លោក ផៃ ស៊ីផាន
លោក ផៃ ស៊ីផាន @FN
ផ្សាយពាណិជ្ជកម្ម
01:36

សូមស្តាប់ប្រសាសន៍របស់លោកផៃ ស៊ីផាន ដែលរៀបចំដោយវណ្ណ សុគន្ធា៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ