rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ច្បាប់ សង្គម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​៦ខែ ឆ្នាំ​២០១៩​៖ ​ជន​រង​គ្រោះ​ពី​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​២៦៨​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ ខណៈ​១០១​នាក់​ជា​កុមារ​

media
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ @សហការី

រយៈ​ពេល​ ៦ ​ខែ ​ដើម​ឆ្នាំ​ ២០១៩​នេះ ​សមត្ថកិច្ច​បាន​ជួយសង្គ្រោះ​ជនរងគ្រោះ​ពី​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​បាន​ចំនួន ២៦៣ ​នាក់​ ​ កើនឡើង​ជិត​ ១៥០% ​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ទន្ទឹម​នឹង​ការ​ជួយ​សង្គ្រោះ​បាន​នេះ វា​ក៏​ជា​ក្តី​បារម្ភ​ផង​ដែរ ព្រោះ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​នោះ ភាគ​ច្រើន​គឺ​ជា​កុមារ ​ដែល​មាន​ដល់​ទៅ​ ១០១ ​នាក់ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ លោក​ស្រី ជូ ប៊ុន​អេង រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ក្នុង​សិក្ខា​សាលា​ស្តី​អំពី «កិច្ច​បង្ការ និង​ការ​ឆ្លើយ​តប​នឹង​បទ​ល្មើស​ផ្លូវ​ភេទ​លើ​កុមារ​ក្នុង​វិស័យ​ទេស​ចរណ៍​» ។ លោក​ស្រី​បន្ត​ថា បទ​ល្មើស​ផ្លូវ​ភេទ​ដែល​កើត​ឡើង​នៅ​លើ​កុមារ​កម្ពុជា​នេះ គឺ​កាន់​តែ​សាហាវ និង​ព្រៃ​ផ្សៃ​ជាទី​បំផុត ដោយ​សារ​បច្ចេក​វិទ្យា​កាន់​តែ​ជឿន​លឿន ហើយ​គេហ​ទំព័រ​អាស​អាភាស​កាន់​តែ​រីក​សាយ​ភាយ​។ 


សូមស្ដាប់ប្រសាសន៍ លោក អំ សំអាត ដែលរៀបចំឡើងដោយ ប៉ុន សោភ័ណ 28/08/2019 ស្តាប់