អានតួអត្ថបទ
កម្ពុជា

ប៉ូលីស​ជាតិ​នឹង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​គ្រប់​គ្រង​យាន​យន្ត​ពាក់​ផ្លាក​នគរបាល​ជាតិ

ប៉ូលីស​ជាតិ នឹង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​គ្រប់​គ្រង​យាន​យន្ត​ពាក់​ផ្លាក​នគរបាល​ជាតិ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។ គម្រោង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប៉ូលីស​ជាតិ​មើល​ឃើញ​ពី​ភាព​អនាធិបតេយ្យ​នៃ​ការ​ប្រើ​ប្រាស់​ផ្លាក​យាន​យន្ត ន.ប ឬ​នគរបាល​ជាតិ ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​កិត្តយស​របស់​កង​កម្លាំង​នគរបាល​ជាតិ។ នេះ​បើ​ផ្អែក​តាម​លិខិត​របស់​លោក​នាយ​ឧត្តមសេនីយ៍ នេត សាវឿន អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ចេញ​ផ្សាយ​កាល​ពេល​ថ្មីៗ​នេះ។

រូបភាព​តំណាង៖ យាន​យន្ត​កំពុង​ធ្វើ​ចរាចរណ៍​ក្នុង​ប្រទេស​កម្ពុជា
រូបភាព​តំណាង៖ យាន​យន្ត​កំពុង​ធ្វើ​ចរាចរណ៍​ក្នុង​ប្រទេស​កម្ពុជា RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ខណៈ​ដែល​មាន​ការ​ប្រើ​ប្រាស់​ផ្លាក​លេខ​យាន​យន្ត ន.ប​ ឬ​នគរបាល​ជាតិ​យ៉ាង​អនាធិបតេយ្យ​នា​ពេល​បច្ចុប្បន្ន​នេះ អគ្គ​ស្នង​ការ​នគរបាល​ជាតិ​បាន​ប្រកាស​ឲ្យ​មន្ត្រី​ដែល​ទទួល​បាន​សិទ្ធ​ប្រើ​ប្រាស់​ស្រប​ច្បាប់​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ប្រើ​ប្រាស់​ឲ្យ​ស្រប​ទៅ​តាម​គោល​ការណ៍​ដែល​បាន​កំណត់​នៅ​ក្រសួង​មហាផ្ទៃ។ ការ​ក្រើន​រំលឹក​នេះ​បន្ទាប់​ពី​អគ្គស្នងការ​នគរបាល​ជាតិ​អះ​អាង​ថា វិធានការណ៍​របស់​ខ្លួន​ដែល​គ្រោង​ធ្វើ​នេះ​ ​គឺ​មាន​លក្ខណៈ​ម៉ឺង​ម៉ាត់

បន្ថែម​ពី​លើ​នេះ​ អគ្គស្នងការ​នគរបាល​ជាតិ​រម្លឹក​ថា ក្នុង​ករណី​ជួប​បញ្ហា​គឺ​អ្នក​ប្រើ​ប្រាស់​ផ្លាក​រថយន្ត​នគរបាល​ជាតិ​ស្រប​ច្បាប់​ត្រូវ​ដាក់​បណ្ណ​សម្គាល់​យាន​យន្ត និង​លិខិត​ស្នាម​យាន​យន្ត​ដែល​បញ្ជាក់​ពី​ការ​ចុះ​បញ្ជី​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ​រួច​ហើយ​នោះ​ទៅ​សមត្ថកិច្ច​ប្រសិន​បើ​មាន​ការ​ស្នើ​សុំ។

បើ​តាម​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ​រថយន្ត និង​ទោចក្រ​យាន​យន្ត​ដែល​ពាក់​ផ្លាក​លេខ​នគរបាល​ជាតិ​ត្រឹម​ត្រូវ​គឺ​មាន​ចំនួន​៤៧០​គ្រឿង​ដែល​រដ្ឋ​បាន​អនុញ្ញាត​បញ្ចូល​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ។ ក្នុង​ករណី​រថយន្ត ឬ​ទោចក្រ​យាន​យន្ត​ដែល​មិន​បាន​ចុះ​បញ្ជី​ជា​សម្បត្តិ​រដ្ឋ​គ្រប់​គ្រង​ដោយ​ក្រសួង​មហាផ្ទៃ និង​មិន​បាន​បង់​ពន្ធ​នាំ​ចូល​ទេ​គឺ​ម្ចាស់​យាន​យន្ត​ត្រូវ​បញ្ឈប់​ការ​បំពាក់​ផ្លាក​លេខ​នគរបាល​ជាតិ​ជា​បន្ទាន់ ហើយ​កាតព្វកិច្ច​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ត្រូវ​លុប​ឈ្មោះ​ចេញ​ផង​ដែរ។

ជា​ការ​កត់​សម្គាល់ ទោះ​ជា​ពី​មុន​ធ្លាប់​មាន​ការ​រឹត​បន្តឹង​លើ ការ​ប្រើ​ប្រាស់​ផ្លាក​លេខ​នគរបាល​នេះ​ក៏​ដោយ ប៉ុន្តែ​រថយន្ត​និង​ម៉ូតូ​មួយ​ចំនួន ដែល​ខ្លួន​មិន​មែន​ជា​មន្រ្តី​នគរបាល​ផង នៅ​តែ​ប្រើ​ប្រាស់​ដដែល។ កន្លង​មក​ការ​ពាក់​ផ្លាក​លេខ​នគរបាល​ដែល​មិន​មែន​ជា​មន្រ្តី​នគរបាល បាន​បង្ក​បញ្ហា​អ្វី​មួយ​ហើយ ពួក​គេ​បាន​តាង​ខ្លួន​ជា​មន្រ្តី​នគរបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ