អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

គជប ទទួល​ស្គាល់​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​ជាង ៥​ម៉ឺន​នាក់ ខណៈ​អ្នក​ធ្វើ​ការ​បោះ​ឆ្នោត​ស្នើ​ឱ្យ​អ្នក​សង្កេត​ការណ៍ ត្រូវ​ប្រកាន់​ខ្ជាប់​អព្យាក្រឹត្យភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

ខណៈ​ការ​បោះ​ឆ្នោត​ជិត​មក​ដល់ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី ២៧ មិថុនា ​បាន​ប្រកាស​ទទួល​ស្គាល់​អ្នក​សង្កេត​ការណ៍​ជាង​៥​ម៉ឺន​នាក់ ​ ​ មកពីស្ថាប័ន​ចំនួន​៨២​ ​ដែល​ក្នុង​នោះ​មាន​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​មក​ពី​ ប្រទេស​មីយ៉ាន់ម៉ា​ ​ចិន​ ​និង​សិង្ហបុរី ផង​ដែរ។ សម្រាប់​អ្នក​តាម​ដាន និង​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ស្នើ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា ប្រទេស​ទាំង​បី​នោះ ពុំ​មាន​បទ​ពិសោធន៍​ទាក់​ទង​នឹង​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឡើយ ដែល​អាច​ធ្វើ​ឱ្យ​ការ​វាយ​តម្លៃ ស្តី​ពី​ការ​សង្កេត​ការណ៍​បោះ​ឆ្នោត​មាន​ភាព​ស្រពេច​ស្រពិល។ យ៉ាង​ណា​ក៏​ដោយ អ្នក​តាម​ដាន និង​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា បាន​អំពាវនាវ​ឱ្យ​អ្នក​សង្កេតការណ៍ ត្រូវ​ប្រកាន់​ខ្ជាប់​អព្យាក្រឹត្យភាព ដើម្បី​ធានា​បាន​លទ្ធផល​បោះ​ឆ្នោត​គួរ​ឱ្យ​ទុក​ចិត្ត​បាន។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត @nec
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ