
តើបច្ចុប្បន្ន ការមាននិងគ្មានច្បាប់សម្រាប់អាពាហ៍ពិពាហ៍ភេទដូចគ្នាជាការចាំបាច់ទេ?
រដ្ឋសភាថ្មីរបស់កម្ពុជាបានបើកសម័យប្រជុំលើកដំបូងរបស់ខ្លួនកាលពីម្សិលមិញ ខណៈមិនមានតំណាងអង្គទូតនៃប្រទេសប្រជាធិបតេយ្យធំៗចូលរួមសង្កេតការណ៍នោះឡើយ។ ការណ៍នេះបានធ្វើឲ្យអ្នកឃ្លាំមើលពីបញ្ហានយោបាយ បារម្ភថា តទៅថ្ងៃមុខ ទាំងរដ្ឋសភាឯកបក្ស និងទាំង រដ្ឋាភិបាល គឺមានបញ្ហាប្រឈមច្រើននៅលើឆាកអន្តរជាតិព្រោះតែមិនមានការទទួលស្គាល់ទូលំទូលាយ។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋសភាកម្ពុជា និយាយថា សភាកម្ពុជានឹងធ្វើគ្រប់យ៉ាងដើម្បីបង្ហាញថាកម្ពុជាមានប្រជាធិបតេយ្យ។