អានតួអត្ថបទ
កម្ពុជា-នយោបាយ

​ចិន​ផ្តល់​ជំនួយ​ឥត​សំណង​៦០០​លាន​ដុល្លារ ​ដល់​កម្ពុជា​សម្រាប់​រយៈ​ពេល​៣​ឆ្នាំ​

ទស្សន​កិច្ច​រយៈ​ពេល​៤​ថ្ងៃ​(​ចាប់ពី​ថ្ងៃទី​២០ ​ដល់​២៣​មករា​) ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ប្រទេស​ចិន ​បាន​នាំ​មក​នូវ​លទ្ធផល​ជា​ផ្លែ​ផ្កា ​ដោយ​ប្រទេស​ចិន​បាន​សម្រេច​ផ្តល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​ចំនួន ​៤​ពាន់​លាន​យ័ន ​(​ប្រហាក់​ប្រហែល ​៦០០​លាន​ដុល្លារ)​។ ជាមួយ​គ្នា​នេះ ​ចិន​ក៏​បាន​សន្យា​ថា​នឹង​បង្កើន​ការ​ទិញ​អង្ករ​ពី​កម្ពុជា​ផង​ដែរ ​សម្រាប់​ឆ្នាំ​២០១៩​នេះ​។ 

លោក ស៊ី ជិនពីង និង​ លោក ហ៊ុន សែន
លោក ស៊ី ជិនពីង និង​ លោក ហ៊ុន សែន @FB/PM Hun Sen
ផ្សាយពាណិជ្ជកម្ម

ទី​បំផុត​ចិន​បាន​សម្រេច​ជួយ​ដល់​កម្ពុជា​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ​គឺ​ចំនួន​៤​ពាន់​លាន​យ័ន ​​ ស្មើ​នឹង​៦០០​លាន​ដុល្លារ ​សម្រាប់​រយៈ​ពេល​៣​ឆ្នាំ ​គឺ​ពី​ឆ្នាំ​២០១៩ ​ដល់​ឆ្នាំ​២០២១​។ ​ជំនួយ​ឥត​សំណង​នេះ ផ្តើម​ចេញ​ពី​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​និង​លោក​ប្រធានាធិបតីប្រធានា​ធិបតី​ចិន ស៊ី ជីន​ពីង កាល​ពី​រសៀល​ថ្ងៃ​ទី​២១ ​មករា​ម្សិល​មិញ នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោក​នាយ​ក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​រយៈ​ពេល​៤​ថ្ងៃ ​នៅ​ប្រទេស​ចិន​។

ជំនួយ​របស់​ចិន​ពេល​នេះ ​បើ​ទោះ​ជា​នៅ​មិន​ទាន់​មាន​ការ​បញ្ជា​ក់ល​ម្អិ​តបញ្ជាក់​លម្អិត​ពី​សំណាក់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ​ថា​នឹង​ផ្តោត​ទៅ​លើ​វិស័យ​ណា​ខ្លះ​នៅ​ឡើយ​នោះ ​​ ក៏​ប៉ុន្តែ​កាល​ពី​ថ្ងៃ​អាទិត្យ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​នៅ​ចំពោះមុខ​ក្រុម​និស្សិត​ខ្មែរ​ជិត​៥០០​នាក់ ​ដែល​កំពុង​សិក្សា​នៅ​ក្នុង​ ប្រទេស​ចិន បាន​ថ្លែង​ថា ​ការ​ជួយ​របស់​ចិន ​គឺ​ដើម្បី​ភាព​រីកចម្រើន​ខាង​សេដ្ឋកិច្ច ​និង​ ដើម្បី​ពង្រឹង​នូវ​ឯករាជ្យភាព​របស់​កម្ពុជា​បញ្ចៀស​ពី​ការ​ប៉ុនប៉ង ​ផ្តួល​រំលំ​រដ្ឋាភិបាល​ក​ម្ពុ​ជា​ពី​សំណាក់​បរទេស​មួយ​ចំនួន ​ដែល​មាន​មហិច្ឆតា​ផ្តួល​រំលំ​លើ​គ្រប់​រូបភាព​។

តាម​រយៈ​ហ្វេ​ស​ប៊ុ​ក ​របស់​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ នៅ​ថ្ងៃ​នេះ ​លោក​ប្រធានាធិបតី​ចិន
ស៊ី ជិន​ពីង ​បាន​ចាត់ទុក​ទំនាក់ទំនង​រវាង​ចិន ​និង​កម្ពុជា ​គឺ​ជា​ទំនាក់​ទំនង​ពិសេស​ជា​ខ្លាំង ​និង​សំខាន់​បំផុត ​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ផ្សេងទៀត​។​ កម្ពុជា ​និង​ចិន ​នឹង​បន្ត​រួមគ្នា​ជា​សហគមន៍​ ដើម្បី​រៀបចំ​ផែនការ​ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ​ទាំង​វិស័យ​នយោបាយ​ សន្តិសុខ ​សេដ្ឋកិច្ច​ និង​រវាង​ប្រជាជន ​និង​ប្រជាជន​។ ​នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក លោក ​ហ៊ុន សែន​។

ជាមួយ​គ្នានេះ ប្រទេស​ចិន ​តាមរយៈ​លោក ​ស៊ី ជីន​ពីង ​ក៏​បាន​បន្ត​ទិញ​អង្ករ​ពី​កម្ពុជា ​នៅ​ក្នុង​កំរិត​៤០​ម៉ឺន​តោន​ និង​ខិត​ខំ​ជម្រុញ​ទំហំ​ពាណិជ្ជកម្ម​ចិន​-កម្ពុជា ​ឲ្យ​កើន​ដល់​១០​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០២៣ ​ដោយ​រួមទាំង​ការ​បន្ត​លើក​ទឹកចិត្ត​អ្នក​វិនិយោគទុន​ចិន​ ទៅធ្វើ​ការ​វិនិយោគ ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​។

លើសពីនេះ ​លោក​ស៊ី បាន​ថ្លែង​ដែរ​ថា ​បច្ចុប្បន្ន ​ទោះបី​ជា​ទំនាក់ទំនង​អន្តរជាតិ ​មាន​ការ​ប្រែប្រួល​ក៏ពិត​មែន ប៉ុន្តែ​ទំនាក់​ទំនង​រវាង​ចិន និង​កម្ពុជា គឺ​ពិតជា​បានផ្តល់​នូវ​អត្ថប្រយោជន៍​ជាច្រើន​ពីគ្នា​ទៅវិញ​ទៅមក​។ ​តាមរយៈ​នេះ​ចិន​នឹង​បន្ត​បង្កើន​កិច្ច​សហប្រតិបត្តិការ ​ជាមួយ​កម្ពុជា ​ពិសេស​ការ​ចូលរួម​ចំណែក​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ​កាន់តែ​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ