អានតួអត្ថបទ
កម្ពុជា-អប់រំ

មក​ដល់​ពេល​នេះ​ក្រសួង​អប់រំ​បាន​រៀបចំ​ខ្លួន​រួច​ស្រេច​សម្រាប់​សម័យ​ប្រឡង​បាក់ឌុប​នា​ថ្ងៃ​ទី​២១ សីហា​ខាង​មុខ

នៅ​សល់​តែ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការ​ប្រឡង​បាក់​ឌុប​នឹង​ចាប់​ផ្តើម។​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ សីហា​នេះ វិញ្ញាសា​ប្រឡង​គ្រប់​មុខវិជ្ជា​បាន​ដឹក​ជញ្ជូន​ទៅ​កាន់​បណ្តាខេត្ត​នានា​រួចហើយ។​រី​ឯ​ក្រសួង​អប់រំ​ក៏​វិញ បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​នា​ពេល​ខាង​មុខ​នេះ។

វិញ្ញាសា​ប្រឡង​គ្រប់​មុខ​វិជ្ជា​បាន​ដឹក​ជញ្ជូន​ទៅ​កាន់​បណ្តា​ខេត្ត​នានា​រួច​ហើយ។
វិញ្ញាសា​ប្រឡង​គ្រប់​មុខ​វិជ្ជា​បាន​ដឹក​ជញ្ជូន​ទៅ​កាន់​បណ្តា​ខេត្ត​នានា​រួច​ហើយ។ @សហការី
ផ្សាយពាណិជ្ជកម្ម

អត្ថបទដោយ៖​ ជក់ សុភា

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អបរំ បាន​ប្រាប់​វិទ្យុ​បារាំង​ថា ក្រសួង​បាន​រៀបចំ​រួច​រាល់​ហើយ​សម្រាប់​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​នា​ថ្ងៃ​ទី​២១ និង ២២ សីហា​ខាង​មុខ​នេះ។ ​លោក​បន្ត​ថា ក្រសួង​បាន​រៀបចំ​វិញ្ញាសា រៀប​ចំ​បញ្ជី​ឈ្មោះ​គណៈកម្មការ​មេ​ប្រយោគ គណៈកម្មការ​អប្បមាទ​និង​អនុរក្ស​ផ្សេងៗ​ទៅ​តាម​គ្រប់​មណ្ឌល​ប្រឡង​រួច​ហើយ ។

លោក​រដ្ឋមន្ដ្រី​ក្រសួង​អប់រំ បញ្ជាក់​ទៀត​ថា បេក្ខជន​ប្រឡង​ទាំង​អស់ ត្រូវ​តែ​ខិត​ខំ​ប្រឹង​ប្រែង យក​អស់​កម្លាំង​កាយ​ចិត្ត ប្រើ​ប្រាស់​នូវ​បញ្ញាញាណ​និង ចំណេះ​ដឹង​របស់​ខ្លួន ដើម្បី​ប្រឡង​ឲ្យទទួល​បាន​នូវ​ជោគជ័យ។​ទន្ទឹម​នឹង​នេះ លោក​ក៏​អំពាវ​នាវ​ឲ្យ លោក​គ្រូ អ្នក​គ្រូ មេត្ដា​យក​ចិត្ត​ទុក​ដាក់​គោរព​នូវ​បទ​បញ្ញាត្ដិ និង​សូម​ជូន​ពរ លោកគ្រូ អ្នកគ្រូ ក៏​ដូចជា​បេក្ខជន​ទាំង​អស់ សូម​ដំណើរ​ការ​ប្រឡង ទៅ​ដោយ​រលូន ហើយ​ក៏​សុំ​ឲ្យ​ការ​បំពេញ​ភារកិច្ច ក៏​ដូចជា​ការ​ប្រឡង​ថ្នាក់​ទី១២​នេះ ទទួល​បាន​នូវ​ជោគជ័យ​គ្រប់ៗ​គ្នា។

យ៉ាង​ណា​មិញ នៅ​ថ្ងៃ​នេះ ប្រធាន​គណៈមេប្រយោគ​ទូទាំង​ប្រទេស​ប្រចាំ​រាជធានី​ខែត្រ បាន​មក​ត្រួត​ពិនិត្យ ទទួល ផ្ទៀង​ផ្ទាត់ និង​ដឹក​ជញ្ជូន​ហិប​ប្រធាន​វិញ្ញាសា ទៅ​កាន់​បណ្ដា​រាជធានី​ខេត្ត​រៀងៗ​ខ្លួន​ហើយ។

អម​នឹង​ការ​ដឹក​ជញ្ជូន​ហិប​ប្រធាន​វិញ្ញាសា​នេះ​ដែរ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​នេះ​អង្គភាព​បាន​បញ្ចេញ​អ្នក​សង្កេត​ការណ៍ជាង ៤៥០០០​នាក់ទៅ​កាន់​រាជធានី​ខែត្រ​របស់​ពួក​គាត់ រួម​ជាមួយ​ការ​អម​ហិប​វិញ្ញាសា​ប្រឡងនោះ​ផង​ដែរ។

គួរ​រឭក​ផង​ដែរ​ថា សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​សម័យ​ប្រឡង ២១ សីហា ២០១៧ មាន​១៧៨​មណ្ឌល​សំណេរ ត្រូវ​ជា ៤ ១៥៥​បន្ទប់ ដែល​មាន​បេក្ខជន​សរុប១០៣ ១១២ នាក់ ស្រី៤៧ ៨៦១​នាក់ ទាំង​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម។​ក្រសួង​ក៏​គ្រោង​នឹង​ប្រកាស​លទ្ធផល នៅ​តាម​មណ្ឌល​ប្រឡង​នីមួយៗ​ នៅ​រសៀល​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ​២០១៧ សម្រាប់​មណ្ឌល​ប្រឡង នៅ​រាជរាធានី​ភ្នំពេញ និង​ខេត្ដ​កណ្ដាល និង​នៅ​ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ​២០១៧ សម្រាប់​មណ្ឌល​ប្រឡង​នៅ​បណ្តាល ខេត្ត​ផ្សេងៗ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ