អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​កង​ទ័ព​គួរ​ប្រតិ​បត្តិ​ខ្លួន​បែប​ណា​ដើម្បី​កុំ​ឲ្យ​ក្លាយ​ជា​ឈ្មួញ​និង​ជា​អ្នក​ការពារ​សកម្មភាព​កាប់​ឈើ​?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

«កង​ទ័ព​មិន​ត្រូវ​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​កាប់​ឈើ ឬ​ការ​ពារ​ឈ្មួញ​កាប់​ព្រៃ​ឈើ​នោះ​ទេ» នេះ​ជា​ការក្រើន​រំឭក​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​អបអរ​សាទរ​ខួប​២០​ឆ្នាំ​ថ្ងៃ​បង្កើត​កង​ទ័ព​ជើង​គោក កាល​ពី​ម្សិល​មិញ។ សម្រាប់​អ្នក​ធ្វើ​ការ​ផ្នែក​ព្រៃ​ឈើ​ថា ការ​អំពាវនាវ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនង​ជា​កងទ័ព​អនុវត្ត​តាម​បាន​តែ​មួយ​ភ្លេត ខណៈ​ការ​អំពាវនាវ​ស្រដៀង​នេះ​កើត​មាន​ជា​បន្ត​បន្ទាប់ តែ​ការ​កាប់​ឈើ​នៅ​តែ​កើត​មាន ។ ហើយ​អ្នក​ការពារឈ្មួញ​សុទ្ធ​តែ​ជា​កងទ័ព​ក្រាក់ៗ​នៅ​តាម​ព្រំដែន។ ប៉ុន្តែ​យ៉ាង​ណា​មិញ​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិ​ច្រាន​ចោល​ចំពោះ​ការ​ឡើង​របស់​អ្នក​ធ្វើ​ការ​ផ្នែក​ព្រៃ​ឈើ។ ដូច្នេះ​កង​ទ័ព​គួរ​ប្រតិបត្តិ​ខ្លួនបែប​ណា ដើម្បី​កុំ​ឲ្យ​ក្លាយ​ជា​ឈ្មួញ​និ​ងជា​អ្នក​ការពារ​សកម្មភាព​កាប់​ឈើ? 

កងទ័ពជើងគោកនិងមេបញ្ជាការ (រូបតំណាង)
កងទ័ពជើងគោកនិងមេបញ្ជាការ (រូបតំណាង) @ Facebook Hun Manet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ