អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្ស​អំណាច​ខ្មែរ​ តំរូវ​អោយ​បំពេញ​លក្ខខណ្ឌ​​អោយ​ស្រប​តាម​មាត្រា ​២៦​ នៃច្បាប់​គណបក្ស​នយោ​បាយ

​នៅព្រឹក​ថ្ងៃទី​១៧សីហា ​តំណាង​គណបក្ស​អំណាចខ្មែរ​២រូប​ បាន​មក​ជួប​ជាមួយ​តំណាង​ក្រសួង​មហាផ្ទៃ​ ដើម្បីពិភាក្សា​អំពី​ការអនុវត្ត​ច្បាប់​គណបក្ស​នយោបាយ​ ដែល​បាន​កោះ​អញ្ជើញ​ដោយ​ក្រសួង​កាល​ពីថ្ងៃ​ទី១៦សីហា​ម្សិល​មិញ​។ ជំនួប​នេះ ​បាន​ធ្វើឡើង​បន្ទាប់​ពីអតីត​មេបក្ស​អំណាច​ខ្មែរ​ លោក​ សួន​ សេរីរ​ដ្ឋា ​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​១៣​សីហា ​ក្រោយ​ពី​បាន​សរសេរ​អត្ថបទ​វាយ​ប្រហារ ​និង​ប្រមាថ​នាយករដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ មេទ័ព​កម្ពុជា ​និង​ករណី​វិវាទ​ព្រំដែន​មួយ​ប្រទេសឡាវ​។

ទី​ស្នាក់​ការ​គណបក្ស​អំណាច​ខ្មែរ
ទី​ស្នាក់​ការ​គណបក្ស​អំណាច​ខ្មែរ @សហការី
ផ្សាយពាណិជ្ជកម្ម

អត្ថបទ​ដោយ​៖ តាន់​ គឹម​ច័ន្ទ​វាសនា​ និង​ហេង​ ពុ​ធីរៈ​

លោក ​សួង​ សុភ័ណ្ឌ ​ប្រធាន​ស្តីទី​ គណបក្ស​អំណាច​ខ្មែរ​ បាន​ប្រាប់វិទ្យុ​បារាំង​អន្តរជាតិ​ថា ​ជំនួបរបស់​គណបក្ស​អំណាច​ខ្មែរ​ និង​ក្រសួង​មហាផ្ទៃ​ កាលព្រឹក​មិញ​ គឺ​សង្កត់​ធ្ងន់​ទៅ​លើ​មាត្រា ​២៦​ ថ្មី​នៃ​ច្បាប់​គណ​បក្សនយោបាយ​ ដែល​ក្រសួង​តំរូវ​អោយ​គណបក្ស​ធ្វើ​របាយ​ការណ៍​ក្នុង​១ឆ្នាំ​ម្តង​ ឲ្យ​ទៅ​ក្រសួង​មហាផ្ទៃ​ ធ្វើ​យ៉ាងណា​អោយ​ស្រប​តាម​ច្បាប់​ថ្មី​មួយ​នេះ។ ​ក្រសួង​ក៏បាន​តំរូវ​អោយ​គណបក្ស​អំណាច​ខ្មែរ​ រៀប​ចំ​រចនា​សម្ព័ន្ធ​សាជាថ្មី​ផង​ដែរ​ ក្រោយ​ពី​អតីត​ប្រធាន​បក្ស​បាន​លា​លែង​ចេញ​ពី​តំណែង​។​ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ​ក្រោយ​ពីជំនួប​ ស្ថានការណ៍​មាន​ភាព​ធូរ​ស្រាល​ជាង​មុន​បន្តិច​ តែ​ក៏​មិន​ទាន់​ល្អ​ប្រសើរ​ខ្លាំង​ខ្លា​នៅ​ឡើយ​។

ក្នុង​នាម​ជា​ប្រធាន​ស្តីទី​ លោក​សួង ​សុភ័ណ្ឌ​ នឹង​ធ្វើ​យ៉ាង​ណា​មិន​អោយ​មាន​ការ​រំលាយ​គណ​បក្ស​នោះ​ទេ ​ហើយ​លោក​នឹង​ធ្វើ​អោយ​អស់​ពី​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ ដោយ​អះ​អាង​ថា ​លោក​នឹង​ប្រើ​ពាក្យ​សំដី​ជាអា​វុធ​ ជា​អាដ៍​ដូច​ជា ​ការ​ជជែក​ ធ្វើ​សន្និសីទ​កាសែត​ និង​តុលា​ការ​ ដើម្បី​អោយ​មាន​ការ​ទំលាក់​បទ​ចោទ​ទៅលើ​អតីត​ប្រធាន​បក្ស​អំណាច​ខ្មែរ​លោក​ សួន​ សេរីរដ្ឋា។​ លោក​បន្ថែម​ទៀត​ថា​ ប្រសិន​បើ​សកម្ម​ភាព​តវ៉ា​ដែល​លោក​ធ្វើ​តាម​ច្បាប់​នៅ​តែ​មិន​មាន​លទ្ធផល​ល្អ​ប្រសើរ​នោះ​ លោក​នឹង​ដឹក​នាំ​ក្រុម​ធ្វើ​បាតុ​កម្ម​ទៀត​ផង​។ ទោះ​បី​ជា​យ៉ាងក៏​ដោយ​លោក​ជឿជាក់​លើរដ្ឋាភិបាល​ថា ​មិន​ធ្វើ​អោយ​រឿង​នេះ​កាន់​តែ​មាន​ភាព​តាន​តឹង​នោះ​ទេ។

គួរ​បញ្ជាក់​ថា ​មាត្រា ​២៦ថ្មី ​នៃ​ច្បាប់​គណបក្ស​នយោបាយ​ បាន​ចែង​ថា ​មិន​​អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ យក​រូបភាព​ សំឡេង​ និង​ឯកសារ​លាយ​លក្ខណ៍​អក្សរ​បុគ្គល​ណា ដែល​មាន​ឈ្មោះ​ជា​អ្នកទោស​ឬ​ទណ្ឌិត ទៅ​ប្រើ​ប្រាស់​ឡើយ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ