អានតួអត្ថបទ
កម្ពុជា

ពលករ​ខ្មែរ​ធ្វើការ​មិន​ស្រប​ច្បាប់​នៅ​ថៃ ត្រូវមក​បង្ហាញ​ខ្លួន​នៅ​ការិយាល័យ​ស្រង់​ទិន្នន័យ​ពលករ​បរទេស​ចាប់​ពីថ្ងៃ​នេះ​ទៅ

ពលករ​ខ្មែរ​ជាច្រើន​នាក់​ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​មិនមាន​ច្បាប់​ត្រឹមត្រូវ ពួកគេ​កំពុង​ទៅ​បង្ហាញ​ខ្លួន​នៅ​តាម​ការិយាល័យ​ស្រង់​ទិន្នន័យ​ពលករ​បរទេស ដើម្បី​ទទួល​ឯកសារ​ស្របតាម​និតិ​វិធី ចាប់​ពីថ្ងៃ​ទី​៨ សីហា​នេះ​ត​ទៅ។ ដំណើរ​ការ​នេះ​ធ្វើឡើង​បន្ទាប់​ពី​ និយោជក​ថៃ​បាន​ចុះឈ្មោះ​ឲ្យ​ពលក​រខ្មែរ​ប្រមាណ​ជាង​២សែន​នាក់ ស្រប​តាម​គោលការណ៍​របស់​ក្រសួង​ការងារ​ថៃ។ រីឯ​ក្រុម​ការងារ​របស់​កម្ពុជា​នៅថៃ ក៏​បាន​រៀបចំ​យុទ្ធនាការ​ពន្លឿន​ការ​ផ្តល់​ភាពស្រប​ច្បាប់​ដល់​ពលករ​ខ្មែរ​ផង​ដែរ។ អត្ថបទ​ដោយ៖ ប៊ុន សៅ​សុ​ភ​នាថ និង ទី កញ្ញា

ពលករ​ខ្មែរ​ខុស​ច្បាប់​ប្រមាណ​ជា​២០០​នាក់​ត្រូវ​បាន​តម្រួត​ថៃ​ឃាត់​ខ្លួន​ កាល​ពី​ថ្ងៃទី ​២ ​មេសា ​ឆ្នាំ ​២០១៧​។​
ពលករ​ខ្មែរ​ខុស​ច្បាប់​ប្រមាណ​ជា​២០០​នាក់​ត្រូវ​បាន​តម្រួត​ថៃ​ឃាត់​ខ្លួន​ កាល​ពី​ថ្ងៃទី ​២ ​មេសា ​ឆ្នាំ ​២០១៧​។​ @the nation
ផ្សាយពាណិជ្ជកម្ម

តាម​គោលការណ៍​អនុវត្ត​៣​ដំណាក់កាល​របស់​ក្រសួង​ការងារ​ថៃ​ ដើម្បី​ចេញ​លិខិត​បញ្ជាក់​ពី​សិទ្ធិ​ធ្វើការ​និង​ស្នាក់នៅ​ស្របច្បាប់ ពេលនេះ​គឺ​ជា​ដំណាក់កាល​ទី២ ដែល ពលករខ្មែរ​ទាំងអស់​ត្រូវមក​បង្ហាញ​ខ្លូន​នៅតាម​ការិយាល័យ​ស្រង់​ទិន្នន័យ​ពលករ​បរទេស ចាប់​ពីថ្ងៃ​ទី៨ សីហា ដល់​ថ្ងៃ​ទី៩ កញ្ញា។

ចំណែក​ឯ ដំណាល់កាល​ទី១ នៃ​ការ​ទទួល​បាន​សិទ្ធិស្នាក់​នៅ និង​ធ្វើការ​ស្រប​ច្បាប់​របស់​ពលករ​បរទេស​ក្នុង​ប្រទេស​ថៃ ត្រូវបាន​បញ្ចប់​នៅ​ថ្ងៃទី៧ សីហា ម្សិលមិញ និង​មាន​ថៅកែ​ថៃ​ប្រមាណ​ជិត ២​សែន​នាក់ បាន​មកចុះ​ឈ្មោះ​ឲ្យ​កម្មករ​របស់ខ្លួន។​ នៅក្នុង​នោះមាន​ពលករ​ខ្មែរ​មិន​ស្រប​ច្បាប់​ជាង ២សែន​នាក់ នៃចំនួន​ពលករ​បរទេស​មិនស្រប​ច្បាប់​ទាំងអស់​ជិត ៧សែន​នាក់។

ក្រៅពី​មាន​ការ​ជ្រោមជ្រែង​ពី​មន្ត្រី​ភាគីថៃ​ហើយ នៅ​ថ្ងៃទី៦ សីហា លោក ហ៊ុន ម៉ាណែត អនុ​ប្រធាន​គណកម្មការ​ផ្តល់​ភាព​ស្របច្បាប់​ដល់​ពលករ​កម្ពុជា បាន​បើក​កិច្ចពិភាក្សា​មួយ នៅឯ​ទីក្រុង​បាងកក ជាមួយ​ក្រុម​ការងារ​របស់​គណកម្មការ។ កិច្ចពិភាក្សា​នេះបាន​ធ្វើឡើង ក្នុង​គោលបំណង បង្កើន​ល្បឿន និង គុណភាព​ការងារ ក្នុង​ការ​ផ្តល់ លិខិត​ឆ្លងដែន និង​លិខិត​ធ្វើដំណើរ​ដល់​ពលករខ្មែរ ព្រមទាំង​ជួយ​ដោះស្រាយបញ្ហា​ដែល​ពួកគេ​បាន​ជួប​ប្រទះ។ ជា​លទ្ធផល​នៃ​ជំនួបនេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដាក់​យុទ្ធនា​ការថ្មីៗ រួមមាន បន្ថែម​ចំនួន​ក្រុមការងារ​នៅតាម​បណ្តា​ខេត្ត ផ្តល់​លិខិត​ស្របច្បាប់​ឲ្យ​ពលករ​ដោយ​ផ្ទាល់នៅ​តាម​រោងចក្រ​ធំៗ និង ទទួលពាក្យ​សុំ​ធ្វើ​លិខិត​ធ្វើដំណើរ ពី​អ្នកដែល​មិនធ្លាប់​បាន​ដាក់​ពាក្យសុំ។

ជុំវិញ​បញ្ហា​ប្រគល់​លិខិត​ឆ្លងដែន និង​លិខិត​ធ្វើដំណើរ​នេះ​ដែរ មក​ដល់​បច្ចុប្បន្ន ក្រុម​ការងារ​កម្ពុជា​បាន​ផ្តល់​លិខិត​ទាំង​នេះ ជាង​៧ម៉ឺន​ក្បាលទៅដល់​ប្រជាពលករ​ខ្មែរ​រួច​ហើយ។ នេះ​បើ​យោងតាម​សារ​លើ​បណ្តាញ​ហ្វេសប៊ុក​របស់​លោក ហ៊ុន ម៉ាណែត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ