អានតួអត្ថបទ
កម្ពុជា-ច្បាប់

​រដ្ឋាភិបាលកំណត់​បាន​អត្ត​សញ្ញាណ​ឧកញ៉ា​ចំនួន ៦១ ​នាក់​ ពី​ក្រសួង​ការពារ​ជាតិ និង ​៣៣​នាក់​ពី​ក្រសួង​មហា​ផ្ទៃ​

ក្រសួង​ការពារ​ជាតិ​នៅ​ថ្ងៃ​ម្សិល​មិញ បាន​កំណត់​អត្ត​សញ្ញាណ​អ្នក​មាន​ងារ​ជា​ឧកញ៉ា​ចំនួន ៦១ នាក់ នៅ​ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​។ នៅ​ក្នុង​នោះ​មាន​មន្រ្តី​ជាន់​ខ្ពស់​ក្រប​ខ័ណ្ឌ​អគ្គ​បញ្ជាការ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ចំនួន​៤៥​រូប ក្នុង​ចំណោម​៦១​រូប​បាន​សម្រេច​ចិត្ត​បោះបង់​ងារ​ជា​ឧកញ៉ា ខណៈ​១៦​រូប​ទៀត បាន​ងាក​ទៅ​ជ្រើស​រើស​ងារ​ជា ឧកញ៉ា ដោយ​លា​លែង ពី​ក្របខ័ណ្ឌ​យោធា​។ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួង ការពារជាតិ បញ្ជាក់​ថា​តួលេខ​នេះ​មិន​រាប់​បញ្ចូល​ក្នុង​ក្រប​ខ័ណ្ឌ​ក្រសួង​ការពារ​ជាតិ​ទាំង​មូល​នោះ​ទេ គឺ​គិត​ត្រឹម​ថ្នាក់​អនុ​ប្រធាន​នាយក​ដ្ឋាន​ចុះ​ក្រោម ក្នុង​ក្រប​ខ័ណ្ឌ​អគ្គ​បញ្ជា​ការ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​តែ​ប៉ុណ្ណោះ​​។ ដោយ​ឡែក​និយាយ​ពី នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ក្រសួង​មហា​ផ្ទៃ​វិញ ពេលនេះក្រសួងបានកំណត់​អត្ត​សញ្ញាណ​មន្ត្រី​នគរបាល​ចំនួន​៣៣​នាក់​ហើយ ដែលមានងារជាឧកញ៉ា។ នេះ​បើ​តាម ​លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​។ សូមរំលឹក​ថា តាម​លោក ទៀ បាញ់ រដ្ឋ​មន្រី្ត​ក្រសួង​ការពារ​ជាតិ ការ​កំណត់​ងារ​ជា​ឧកញ៉ា ឬ យោធា​នេះ គឺធ្វើ​ឡើង​ដើម្បី​កែ​ទម្រង់​យោធា ក្នុង​គោល​បំណង​ពង្រឹង​សន្តិ​ភាព កសាង​ជំនឿ​ទុក​ចិត្ត​សាធារណៈ និង លុប​បំបាត់​ទំនាស់​ផល​ប្រយោជន៍​។ ការ​កំណត់​អត្ត​សញ្ញាណ​នេះ​ផង​ដែរ ក៏​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន សែន កាល​ពី​អំឡុង​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ពេល​ថ្មីៗ​នេះ បាន​ដាក់​បទ​បញ្ជា​ដល់ កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់ រួម​មាន ទាហាន នគរបាល កង​រាជ​អាវុធ​ហត្ថ ឲ្យជ្រើស​រើស​មួយ រវាង​តំណែង​រដ្ឋ និង ឯក​ជន របស់​ពួក​គេ​។ 

មន្ត្រីនគរបាលនានាទូទៅ (រូបតំណាង)
មន្ត្រីនគរបាលនានាទូទៅ (រូបតំណាង) @FB
ផ្សាយពាណិជ្ជកម្ម
01:55

សូមស្ដាប់ប្រសាសន៍ លោក ខៀវ សុភ័គ ដែលរៀបចំឡើងដោយ ប៉ុន សោភ័ណ៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ