អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​គ្រោះ​ថ្នាក់​នៃ​នយោបាយ​លាប​ពណ៌​គ្នា​ក្នុង​សង្គ​ម​កម្ពុជា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​សារ​ជូនពរ​ឆ្នាំ​ថ្មី លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ជូន​ពរ​ពល​រដ្ឋ​ខ្មែរ​ឲ្យ​ទទួល​បាន​នូវ​សុខ​សន្តិភាព និង​វឌ្ឍនភាព​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ដោយ​ចាប់​ផ្តើម​ពី​ការ​ផ្សះ​ផ្សា​ជាតិ​ពិត​ប្រាកដ​។ ជាមួយ​គ្នា​នេះ លោក​ក៏​អំពាវនាវ​ឲ្យ​លប់​បំបាត់​នូវ​ការ​គាប​សង្កត់​ជិះ​ជាន់ គម្រាម​កំហែង ជា​ពិសេស អំពើ​ហិង្សា និង ការ​ស្អប់​ឈ្នានីស ជា​ពិសេស​តាម​រូបភាព​លាបពណ៌ ជេរ​ប្រមាថ និង​បង្ខូច​កេរ្តិ៍​ឈ្មោះ​។សម្រាប់​អ្នក​វិភាគ និង​អ្នក​តាម​ដាន​បញ្ហា​នយោបាយ​កម្ពុជា​ ការ​ធ្វើ​នយោបាយ​ដោយ​លាប​ពណ៌​គ្នា គឺ​ផ្តល់​គ្រោះ​ថ្នាក់​ដល់​ជាតិ និង​ជា​គំរូ​អាក្រក់​ដល់​អ្នក​នយោបាយ​ជំនាន់​ក្រោយ​។ ដូច្នេះ​ហើយ ពួក​គេ​បាន​អំពាវ​នាវ​ឲ្យ​អ្នក​នយោបាយ​បញ្ឈប់​វប្បធម៌​លាប​ពណ៌​គ្នា​នេះ​ត​ទៅ​ទៀត​។ 

លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ @facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ