អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សំណុំ​រឿង​លោក​កឹម សុខា៖ តើ​សហគមន៍​អន្តរជាតិ​ពិត​ជា​គ្មាន​ឥទ្ធិពល​មក​លើ​រដ្ឋាភិបាល​កម្ពុជា​មែន​ឫ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ក្រោម​បទ​ចោទ​ប្រកាន់​ឃុប​ឃិត​ជាមួយ​បរទេស​ក្បត់​ជាតិ​ខ្លួន​ឯង ជា​បទ​ចោទ​ដែល​សាម៉ី​ខ្លួន និង​មេធាវី​មិន​អាច​ទទួល​យក​បាន។ ចំពោះ​ការ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​ប្រធាន​បក្ស​ប្រឆាំង​ទាំង​ទាន់​ហន់​នេះ ប្រតិកម្ម​ពី​សហគមន៍​អន្តរជាតិ​បាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់។ ចុង​ក្រោយ​នេះ សភា​សហភាព​អឺរ៉ុប​បាន​ទាម​ទារ​ឲ្យ​ដោះ​លែង​លោក​កឹម សុខា ខណៈ​លោកសម រង្ស៊ី ដែល​ជា​អតីត​ប្រមុខ​បក្ស​ប្រឆាំង​កម្ពុជា ក៏​បាន​អំពាវ​នាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​ទៀត។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា ហាក់​មិន​អើ​ពើ​នឹង​ការ​ទាម​ទារ​ទាំង​នោះ​ឡើយ​ហើយ​ថែម​ទាំង​បាន​បោះ​ពាក្យ​សម្តី​ថា សហគមន៍​អន្តរជាតិ​គ្មាន​ឥទ្ធិពល​ណា​មួយ​មក​លើ​រដ្ឋាភិបាល​កម្ពុជា​ទេ។ តើ​សហគមន៍​អន្តរជាតិ​ពិត​ជា​គ្មាន​ឥទ្ធិពល​ណា​មួយ​មក​លើ​រដ្ឋាភិបាល​កម្ពុជា​មែន​ឫ​ក្នុង​សំណុំ​រឿង​លោក​កឹម សុខា?

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ REUTERS
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ