អានតួអត្ថបទ
កម្ពុជា-នយោបាយ

​ទីបំផុត ចៅ​ក្រម​ស៊ើប​សួរ​សម្រេច​បញ្ជូន​លោក​កឹម សុខា ទៅ​កាត់​ទោស​ពី​បទ​ក្បត់​ជាតិ​

សំណុំ​រឿង​ក្បត់​ជាតិ​លោក​កឹម សុខា ប្រធាន​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ នឹង​ត្រូវ​បើក​សវនាការ​ជំនុំ​ជម្រះ​នា​ពេល​ខាង​មុខ​នេះ​។ នេះ​បើ​តាម​ការ​ប្រកាស​ឱ្យ​ដឹង​របស់​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ចន្ទ ម្សិល​មិញ​។ ការ​សម្រេច​យក​លោក​កឹម សុខា ទៅ​កាត់​ទោស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សហ​ភាព​អឺរ៉ុប​ចេញ​របាយការណ៍​ជា​ថ្មី​ស្តី​ពី​ការ​ផ្អាក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធEBA ជា​បណ្តោះ​អាសន្ន​ពី​កម្ពុជា​។ 

លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ
លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ REUTERS
ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត​ទៅ សំណុំ​រឿង​ក្បត់​ជាតិ​ដ៏​ចម្រូង​ចម្រាស​របស់​លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​នឹង​ត្រូវ​តុលា​ការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បើក​សវនាការ​ជំនុំ​ជម្រះ​នា​ពេល​ខាង​មុខ​នេះ​។ អ្នកនាំពាក្យសាលា​ដំបូងរាជធានីភ្នំ​ពេញមិនបា​នបញ្ជាក់​ឱ្យដឹងពីថ្ងៃ ខែជាក់​លាក់នៃ​ការបើកសវនាការ​នេះទេ ដោយ​គ្រាន់តែអះ​អាងតាម​សេចក្តីប្រកា​សព័ត៌មា​នរបស់ខ្លួនថា គម្រោង​ការបើ​កសវនាកា​រនេះ ធ្វើឡើង​តាមដីកាបញ្ជូន​ទៅជំ​នុំជម្រះរបស់​ចៅក្រមស៊ើប​សួរកាលពី​ថ្ងៃទី០២ ខែធ្នូ។

ការសម្រេច​បញ្ជូនលោ​កកឹម សុខា ទៅកាត់​ទោសនេះ ធ្វើឡើ​ងបន្ទាប់ពី​លោកសម រង្ស៊ី ប្រធាន​ស្តីទីអតីតគណបក្ស​សង្រ្គោះជាតិ បានលើកឡើងថា ការ​យក​លោក​កឹម សុខា ​ទៅ​​កាត់ទោសនេះ​​មិនមែន​ជា​​ដំណោះស្រា​យ​​ដែល​​អឺរ៉ុប​​ចង់​​បា​នទេ។ បើតាមលោកសម រង្ស៊ី បើ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មានៈ​យក​លោក​កឹម សុខា ទៅ​កាត់ទោស ហើយ​ក្រោយពី​ការកាត់ទោស​ហើយ​នោះ ស្រាប់តែ​លោក​ហ៊ុន សែន ស្នើឱ្យ​ព្រះម​ហាក្ស​ត្រ​​លើកលែងទោស​ឱ្យ​លោក កឹម សុខា យ៉ាងណា​ក៏ដោយ ក៏​សហភាព​អឺរ៉ុប​មិនអាច​ទទួលយក​បានទេ ព្រោះវាជា​ដំណោះស្រាយ​ដែលមិន​នាំមក​នូវ​ការស្តារ​លទ្ធិប្រជា​ធិបតេយ្យ​ឡើងវិញ​បានឡើយ។

លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការចោ​ទប្រកាន់ពីបទ«សន្ទិដ្ឋិភាពជាមួយបរទេស»។ កាលពី​ថ្ងៃទី ១៥ ខែវិច្ឆិកា កន្លងទៅ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញបានប្រកា​ស​បិទ​បញ្ចប់​ការស៊ើបអង្កេត​លើ​សំណុំរឿង​របស់លោក​ ហើយការប្រកាស​បិទ​ការស៊ើបអង្កេត​នេះ ធ្វើឡើង​មិន​ដល់​មួយ​សប្តាហ៍​ផង​ទេ​ក្រោយ​ពី​លោក​ត្រូវបាន​តុលាការ​ពង្រីក​សេរីភាព​ឱ្យ​ដើរហើរ​បាន​តាមចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា។

អ្វីជាកា​រកត់សម្គាល់ ទាំងការ​ពង្រីកសេ​រីភាព ការប្រកាស​បិទ​ការស៊ើបអង្កេត​ និង ការប្រ​កាសយកលោ​កកឹមសុខាទៅកាត់ទោសនៅពេលនេះ ធ្វើឡើងបន្ទាប់ពី​សហភាព​អឺរ៉ុប​បាន​ផ្ញើ​របាយការណ៍​បឋម​ស្តីពី​ការផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBAជា​បណ្តោះអាសន្ន​សម្រាប់​ក​ម្ពុ​ជា​កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា និង ទុកពេល១ខែ​ឱ្យ​ភាគី​កម្ពុជា​ធ្វើការ​ឆ្លើយតប។ ក្នុងចំ​ណោមចំណុ​ចដែលសហភា​ពអឺរ៉ុបចង់​បានពីរដ្ឋាភិបាលក​ម្ពុជា ក៏មានការទាម​ទារឱ្យមានការដោះ​លែងលោកកឹម សុខាឱ្យមា​នសេរីភាព​ពេញលេញផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ