rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សេដ្ឋកិច្ច សហភាពអឺរ៉ុប

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​សហភាព​អឺរ៉ុប ​នឹង​ជួយ​ដល់​វិស័យ​ជល​ផល​ចំនួន​១០០​លាន​ដុល្លារ​

media
លោក​ កៅ គីមហួន RFI/Delux Leang

នៅ​ក្នុង​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ នៅ​វិមាន​សន្តិភាព លោក George EDGAR ឯក​អគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ដែល​បាន​ចប់​អាណត្តិ​ការ​ទូត បាន​លើក​ឡើង​ពី​ការងារ​សំខាន់ៗ ដែល​សហភាព​អឺរ៉ុប បាន​ធ្វើ​សហ​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​។ លោក កៅ គឹមហួន រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​បន្ទាប់​ពី​ជំនួប​ថា សហភាព​អឺរ៉ុប​នឹង​ប្រកាស​ជួយ​លើ​វិស័យ​ជល​ផល​ជាង​១០០​លាន​ដុល្លារ ជួយ​លើ​វិស័យ​បំរែ​បំរួល​អាកាស​ធាតុ វិស័យ​ព្រៃ​ឈើ និង​ជួយ​លើ​ការងារ​ស្វែង​រក​យុត្តិធម៌​តាម​រយៈ​សាលាក្តី​ខ្មែរ​ក្រហម​។ តាម​លោក កៅ គឹមហួន លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ស្វាគមន៍​យ៉ាង​ពេញ​ទំហឹង​នូវ​ជំនួយ​សំខាន់ៗ​របស់​សហភាព​អឺរ៉ុប​។ 


សូមស្តាប់ប្រសាសន៍លោក កៅ គឹមហួន រៀបចំដោយ ញឹម សុផល៖ 19/08/2019 ស្តាប់