អានតួអត្ថបទ
បទសម្ភាស

លោក​វ៉ាត់ ចំរើន៖ NOCC កំពុង​រៀប​ចំ​ផែនការ​កំណត់​ចំនួន​មេដាយ​ពេល​កម្ពុជា​ចូល​រួម​​ប្រកួត​កីឡា​ស៊ីហ្គេម

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង នៅ​រាត្រី​នេះ គឺ​លោក​ វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)។ បទ​សម្ភាសន៍ នៅ​ពេល​នេះ គឺ​នឹង​ផ្តោត​លើ​​កិច្ច​ប្រជុំ​សហព័ន្ធ​ជាតិ​ទ្រង់​ទ្រាយ​ធំ ដើម្បី​ត្រៀម​ក្នុង​មហា​សន្និបាត​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ម្ពុជា បញ្ចប់​អាណត្តិ​រយៈ​ពេល ៤​ឆ្នាំ​ម្តង និង​ទិស​ដៅ​សម្រាប់​ ៤​ឆ្នាំ​បន្ត​ទៀត។ លោក​ វ៉ាត់ ចំរើន បាន​បង្ហើប​ឲ្យ​ដឹង​ថា មហា​សន្និបាត NOCC នឹង​រៀប​ចំ​ផែនការ​យុទ្ធសាស្ត្រ​ជា​ច្រើន ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ភាព​ជា​ម្ចាស់​ផ្ទះ​របស់​កម្ពុជា មាន​ដំណើរ​ការ​ទៅ​យ៉ាង​រលូន នៅ​ឆ្នាំ ២០២៣ ដោយ​ក្នុងនោះ រួម​មាន​ការ​ចាប់​ផ្តើម​កំណត់​ចំនួន​មេដាយ​ ដល់​អត្តពលិក​ ចាប់​ពី​ពេល​នេះ​ត​ទៅ គម្រោង​ចំណាយ​ថវិកា ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ចាប់​ពី​ពេល​នេះ និង​កត្តា​ផ្សេង​ទៀត។

លោក​វ៉ាត់ ចំរើន អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​
លោក​វ៉ាត់ ចំរើន អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ