អានតួអត្ថបទ
បទសម្ភាស

លោក សុខ ទូច៖ នឹង​ចុះ​ចេញ​ពី​តំណែង បើ​មិន​អាច​កែ​ទម្រង់​ស្ថាប័ន​រាជ្យ​បណ្ឌិត្យ​សភា​បាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា។ លោក សុខ ទូច បាន​ព្រមាន​ធ្ងន់ៗ​នៅ​ថ្ងៃ​នេះ​ថា លោក​នឹង​ជម្រុះ​ឲ្យ​អស់​មន្ត្រី​នៅ​រាជ​បណ្ឌិត្យ​សភា​ដែល​មាន​តែ​ឈ្មោះ តែ​មិន​ធ្លាប់​មក​ធ្វើ​ការ។ លោក សុខ ទូច ថែម​ទាំង​អះអាង​ទៀត​ថា ប្រសិន​បើ​លោក​មិន​អាច​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​រដ្ឋ​មួយ​នេះ​បាន​ទេ លោក​នឹង​ចុះ​ចេញ​ពី​តំណែង​ក្នុង​រយៈ​ពេល​២​ឆ្នាំ។ ដោយ​ឡែក​តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​វ៉ា សំណព្វ នៅ​ថ្ងៃ​នេះ លោក សុខ ទូច បាន​អះអាង​ថា កំណែ​ទម្រង់ គឺ​ជា​គោល​ដៅ​ធំ​របស់​លោក​ក្នុង​អំឡុង​ពេល​ដែល​លោក​ធ្វើ​ជា​ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា។

លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា
លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ