អានតួអត្ថបទ
បទសម្ភាស

លោក​រ៉ុង ឈុន៖ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​និង​អយុត្តិធម៌​ដែល​ក្រសួង​អប់រំ​លុប​ឈ្មោះ​រ៉ុង ឈុន​ពី​បញ្ជី​បុគ្គលិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដោយ​សារ​តែ​នៅ​ថ្មីៗ​នេះ ក្រសួង​អប់រំ យុវជន​និង​កីឡា​បាន​សម្រេច​លុប​ឈ្មោះ​លោក​រ៉ុង ឈុន ចេញ​ពី​បញ្ជី​បុគ្គលិក​នោះ លោក​រ៉ុង ឈុន ដែល​ជា​អតីត​សមាជិក​គ.ជ.ប បាន​ចូល​ខ្លួន​មក​ប្រតិកម្ម និង​បក​ស្រាយ​បញ្ហា​នេះ​នៅ​ក្នុង​នាទី​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ។ ឆ្លើយ​តប​នឹង​សំណួរ​របស់​វណ្ណ សុគន្ធា លោក​រ៉ុង ឈុន បាន​លើក​ឡើង​ថា ការ​លុប​ឈ្មោះ​របស់​លោក​ពី​សំណាក់​ក្រសួង​អប់រំ គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​អស់​សំណើច និង​ក៏​ជា​រឿង​អយុត្តិធម៌​សម្រាប់​លោក​ផង​ដែរ។ នេះ​ដោយ​សារ​តែ​លោក​រ៉ុង ឈុន​អះអាង​ថា ការ​លុប​ឈ្មោះ​លោក​នេះ ក្រសួង​អប់រំ​មិន​បាន​ហៅ​លោក​ទៅ​សាក​សួរ​ឲ្យ​បាន​ច្បាស់​លាស់​ទៅ​តាម​ច្បាប់ និង​លក្ខន្តិក​របស់​ក្រសួង​​នោះ​ទេ។

លោក​រ៉ុង ឈុន ដែល​ជា​អតីត​សមាជិក​គ.ជ.ប
លោក​រ៉ុង ឈុន ដែល​ជា​អតីត​សមាជិក​គ.ជ.ប ©Sun Mesa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ